Posted on October 2, 2010, 1:47 pm
បច្ចុប្បន្ន មនុស្សភាគច្រើនកាន់ តែមានការភ្លេចភ្លាំងនោះ ក៏ព្រោះបណ្តាលមកពីជីវភាព ឬ ក៏កាតព្វកិច្ចប្រចាំថ្ងៃកាន់តែមានច្រើនឡើង ដើម្បីទ្រទ្រង់ជីវិតឲ្យរួចរស់ ទៅតាមចំណូលសង្គម ។
តើអ្នកដឹងឬទេថាអាការៈបែបនេះ វាមិនមែនជារឿងលេងសើចនោះទេ នៅក្នុងករណីខ្លះ ដឹងអាចជា ទំលាប់ផ្ទាល់ខ្លួន ដែលឆាប់ភ្លេច ឬវង្វេងក៏ប៉ុន្តែក្នុងករណីខ្លះដឹង ទេថា អាចជាអាការៈ អាល់ស៊ីមឺរក្នុងដំណាក់កាលដំបូងក៏ថាបាន ។
ពួក អ្នកជំនាញបានណែនាំពីវិធីបង្វឹកខួរ ក្បាលបែបងាយៗ មកណែនាំនៅពេលអ្នកអង្គុយរង ចាំភ្លើងក្រហមឬរង់ចាំខណៈ ពេលរថយន្តកកស្ទះណែនាំឲ្យអ្នកគិតត្រៀម ពីការងារទុកជាមុន ឬក៏សាកល្បងសំឡឹងមើល ទៅផ្លាកលេខរថយន្តក្បែរៗ ឲ្យសាកល្បងនាំយកតួរលេខទាំង នោះមកបូកដក គុណចែកលេងៗមើល
ដើម្បីជួយឲ្យ ខួរក្បាលរបស់អ្នកមានសកម្មភាពគ្រប់ពេលវេលា ។
វាអាចជួយឲ្យអ្នកចងចាំវត្ថុផ្សេងៗ បានកាន់តែប្រសើរឡើង និងការទទួលទានអាហារដែលមាន ប្រយោជន៍ក៏ជាអាហារខួរក្បាលដ៏សំខាន់ផងដែរ ដែលសូមណែនាំឲ្យអ្នកព្យាយាម ទទួលទានបន្លែនិងផ្លែឈើ ដែលមានសារជាតិទប់ស្កាត់ ពពួកអង់ទីអុកស៊ីឌែន ដូចជា
Read Moreក្រូចពោធិសាត់ បន្លែផ្ទី ការ៉ុត ប្រុកគូលី ប៉េងប៉ោះ ។
Posted on October 2, 2010, 1:40 pm
ស្ដ្រី ក្នុងវ័យអស់រដូវ ត្រូវប្រយ័ត្នក្នុងការទទួលទានក្រូចថ្លុង ព្រោះថា ផ្លែឈើប្រភេទនេះ នឹងបង្កើតការប្រឈមទៅនឹងមហារីកសុដន់ ។
តាមការសិក្សា និងតាមដានស្ត្រីវ័យអស់រដូវ ៥០.០០០ នាក់ រយៈពេល ១០ ឆ្នាំ ឃើញថា អ្នកដែលទទួលទានក្រូចថ្លុង ១/៤ ផ្លែ ក្នុងមួយថ្ងៃនឹងប្រឈមទៅនឹងការកើតជំងឺមហារីកសុដន់ ច្រើនជាងស្ត្រីដែលមិនទទួលទានដល់ទៅ ៣០ % ហើយការប្រឈមនេះ នឹងកើនឡើងចំពោះស្ត្រីដែលធាត់
ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់ ។
![]() |
ក្រូចថ្លុង នឹងផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ ចំពោះប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយ មានប្រតិកម្មទៅនឹងថ្នាំប្រភេទខ្លះ ដោយទៅរំខានការធ្វើការរបស់ប្រព័ន្ធហូរនាំឈាម នៅពេលទទួលទានក្រូចថ្លុង ជាមួយថ្នាំប្រភេទនោះ ។
Posted on October 2, 2010, 1:37 pm
ពីរនាក់ ប្ដីប្រពន្ធជាអ្នកកើតអេដស៍ តែគេស្រលាញ់គ្នា រស់នៅ រកស៊ីមានលុយមានកាក់មានផ្ទះសម្បែងធំគួរសម…
ថ្ងៃមួយចោរស្លៀកលីអូ ចូលមកប្លន់ហើយឃើញនាងជាប្រពន្ធស្អាត ក៏ចូលទៅចាប់រំលោភ…ពេលនោះបុរសជាប្ដីចេញមកទាន់ក៏សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!
ចោរស្រែកសួរ ៖ ម៉េចក៏ ឯងសើច?
ប្ដីឆ្លើយ ៖ ព្រោះឯងរំលោភប្រពន្ធអញ ដែលជាអ្នកកើតអេដស៍!
ចោរសើចវិញម្ដង ៖ ហ៎ា…ហ៎ា…ហ៎ា…
បុរសជាប្ដីសួរ ៖ ម៉េចបានជាឯងសើច?
ចោរឆ្លើយ ៖ ព្រោះមុន នឹងរំលោភប្រពន្ធឯងអញយកស្រោមអនាម័យ នៅលើក្បាលដំណេកឯងមកពាក់រួចហើយ!
បុរសជាប្ដីសើចវិញម្ដង ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរស្រែកសួរ ៖ ម៉េចបានជាឯងសើច?
Read MorePosted on October 2, 2010, 1:31 pm
ព្រឹកព្រលឹមឡើង យាយៗ ខំទន្ទេញបាលី ប្រែញាប់មាត់ស្អេក នៅតាមតូបនៅក្នុងវត្ត ។
ដល់ពាក្យ លិង្គ ក្នុងសៀវភៅអត់មានប្រែ មាន យាយម្នាក់អត់ចេះ គាត់ឆ្ងល់យ៉ាងខ្លាំង ក៏ដើរតាំងៗ ទៅសួរតាអាចារ្យ ដែលកំពុងតែ ទទួលភ្ងៀវ ។
តាអៀននិងភ្ងៀវក៏ឆ្លើយអោយរួចពីមាត់ថា
(លិង្គ ប្រែថា ធ្មេញ យាយ) ។
យាយ ក៏ដើរទន្ទេញមកវិញថា (លិង្គ – ធ្មេញ ៗ) ។
លុះព្រឹកឡើង ពេលដែលលោកឆាន់រួច យាយតារៀបចំហូបតាមក្រោយ ។
តាអាចារ្យចាប់អំពៅមួយកង់មកខាំទំពារខ្ងោកៗ យាយក៏លាន់មាត់សរសើរតា
Read MorePosted on October 2, 2010, 1:25 pm
យោងតាមការស្រាវជ្រាវថ្មី បានអោយ ដឹងថា ការអានសៀវភៅ គឺជាមធ្យោបាយ ដ៏ល្អបំផុតដើម្បីបន្ធូរអា រម្មណ៍ ហើយសូម្បីតែការអាន ត្រឹម តែ ៦ នាទី ក៏អាចគ្រប់គ្រាន់ ក្នុងការកាត់បន្ថយភាតតានតឹងក្នុងអារ ម្មណ៍ ជាង ពីរភាគបី ។
ការស្រាវជ្រាវ បានរកឃើញថា ការអានសៀវភៅ មានប្រសិទ្ធិភាពជាង និង លឿន ជាងវិធីផ្សេង ៗ ក្នុងការបន្ធូរបន្ថយភាពម៉ួរម៉ៅ ដូចជាការស្តាប់ភ្លេង ដើរកម្សាន្តឬអង្គុយផឹកតែមួយពែង ។
អ្នកចិត្តវិទ្យាជឿរថា បញ្ហារនេះគឺ ដោយសារតែចិត្តមនុស្សត្រូវផ្តោទៅលើការអាន ហើយការបន្លប់អារម្មណ៍ ដោយផ្តោទៅលើពិពភនៃអក្សរសាស្ត្រ អាចជួយបន្ថូរបន្ថយភាពតានតឹង នៅក្នុង សាចដុំ និង នៅក្នុងបេះដូង ។
ការស្រាវជ្រាវត្រូវបានអនុវត្តន៍ ទៅលើអ្នកស្ម័គ្រចិត្ត មួយក្រុម ដោយទីភ្នាក់ងារ ពិគ្រោះយោបល Minollab International នៅសាកលវិទ្យល័យ Sussex ។
កម្រិតភាពតានតឹង ក្នុងអារម្មណ៍ និងកម្រិតភាព តានតឹងនៃបេះដូងរបស់ពួកគេ បានកើនឡើង តាមរយៈ ការធ្វើតេស្ត និង ការធ្វើលំហាត់មួយចំនួន មុនពេល ពួកគេ ត្រូវបានធ្វើតេស្ត ជាមួយនឹង វីធី បន្ធូរ បន្ថយតាមបែបបុរាណ ជាច្រើន ។
លោក វេជ្ជបណ្ឌិត ដេវិដ ឡេ វិស អ្នកសិក្សាផ្នែក សរសៃប្រសាទ និង ខួរក្បាល បាន និយាយថា ការអានសៀភៅ មានប្រសិទ្ធភាព ខ្លាំង ដោយកាត់ បន្ថយ កម្រិតភាពតាន តឹង រហូតដល់ ៦៨ ភាគរយ ។
លោកបានរកឃើញថា កម្មវត្ថុ គឺ គ្រាន់តែ ត្រូវការអានដោយស្ងាត់ស្ងៀម រយៈពេល ៦ នាទី ដើម្បីកាត់បន្ថយ ភាព តានតឹងនៅក្នុងបេះដូង និង កាត់បន្តយភាពតានតឹងនៅក្នុង សាចដុំ ។
Read More