Posted on October 2, 2010, 1:40 pm
ស្ដ្រី ក្នុងវ័យអស់រដូវ ត្រូវប្រយ័ត្នក្នុងការទទួលទានក្រូចថ្លុង ព្រោះថា ផ្លែឈើប្រភេទនេះ នឹងបង្កើតការប្រឈមទៅនឹងមហារីកសុដន់ ។
តាមការសិក្សា និងតាមដានស្ត្រីវ័យអស់រដូវ ៥០.០០០ នាក់ រយៈពេល ១០ ឆ្នាំ ឃើញថា អ្នកដែលទទួលទានក្រូចថ្លុង ១/៤ ផ្លែ ក្នុងមួយថ្ងៃនឹងប្រឈមទៅនឹងការកើតជំងឺមហារីកសុដន់ ច្រើនជាងស្ត្រីដែលមិនទទួលទានដល់ទៅ ៣០ % ហើយការប្រឈមនេះ នឹងកើនឡើងចំពោះស្ត្រីដែលធាត់
ឬមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់ ។
![]() |
ក្រូចថ្លុង នឹងផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ ចំពោះប្រព័ន្ធដុតបំផ្លាញក្នុងរាងកាយ មានប្រតិកម្មទៅនឹងថ្នាំប្រភេទខ្លះ ដោយទៅរំខានការធ្វើការរបស់ប្រព័ន្ធហូរនាំឈាម នៅពេលទទួលទានក្រូចថ្លុង ជាមួយថ្នាំប្រភេទនោះ ។
ក្រៅពីនេះ វានៅបន្ថែមកម្រិតអ័រម៉ូនអេស្ត្រូចេន (Estrogen) ដែលជាអ័រម៉ូនផ្ដល់ផលប៉ះពាល់ ដល់ការកើតជំងឺមហារីកសុដន់ ដោយផ្ទាល់ទៀតផង ។
ទោះបីជាការសិក្សានេះ ស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមក៏ដោយ អ្នកគួរតែចៀសវាងទទួលទានក្រូចថ្លុងច្រើនពេក ៕