Posted on October 29, 2011, 6:02 pm
១. ឧិ!សត្វមហោរី យំស៊ីផ្លែជ្រៃ ស្រណោះពេកក្រៃ ជ្រៃមានវិបត្តិ។
២. ឧិ!សត្វមហោរី ស៊ីហើយហើរបាត់ ដូចខ្មែរព្រាត់ខ្ចាត់ ថ្ងៃណាវិលវិញ?
៣. ច្នេះសូមជ្រៃផ្លែ ពុំមានទោម្នេញ អោយនាងវិលវិញ រស់នៅក្សេមក្សាន្ត។
៤. ជ្រៃអើយសូមផ្លែ រុងរឿងថ្កើងថ្កាន អោយខ្មែរគ្រប់ប្រាណ វិលរស់រមនា។
អ្នកស្រីកែវច័ន្ទបូរណ៍
Read MorePosted on December 15, 2010, 10:06 pm
១ លុយជាឱសថដ៏សក្តិសិទ្ធ លុយជាអ្នកគិតស្រាយបញ្ហា
លុយជាអ្នកផ្តល់នូវប្រាជ្ញា លុយុជាអ្នកតាឥតវិញាណ ។
២ លុយជាថ្នាំពិសដ៏សាហាវ លុយជាកាវស្អិតជាប់ប្រាណ
លុយជាគ្រូធ្មប់ដ៏សាមាន្យ លុយជាក្តាស្ពានឆ្លងឧបសគ្គ ។
៣ លុយជាកាំបិតមានមុខមុត លុយជាអាវុធឈាមប្រឡាក់
លុយជាឧបករណ៍យកធ្វើធ្នាក់ លុយជាអន្ទាក់ទាក់ជីវិត ។
៤ លុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់ លុយជាសំលាញ់យ៉ាងជិតស្និទ្ធ
លុយជាតន្ត្រីថ្នាក់ថ្នមចិត្ត លុយជាខ្សែរឹតរបស់ព្រាន ។
៥ លុយជាសត្រូវនឹងអ្នកក្រ លុយជាអ្នកចិត្តល្អនឹងអ្នកមាន
លុយជាសន្ទូចស្ទូចអ្នកឃ្លាន លុយជាជើងពានទ្រអោយខ្ពស់ ។
Posted on December 4, 2010, 10:09 pm
មិនទាន់ធ្វើអ្វីល្អផង ម្ភៃឆ្នាំកន្លងផុតស្រឡះ
វ័យក្មេងអស់ទៅយ៉ាងរហ័ស សល់តែថ្ងៃចាស់ថ្ងៃជរា។
បណ្តារថ្ងៃចាស់ជរាខ្លួន ថ្ងៃមួយចំនួនមានរោគារ
នឹងមានថ្ងៃមួយគ្រប់ៗគ្នា គឹពេលវេលាត្រូវមរណា ។
មិនទាន់ធ្វើអ្វីល្អផង ម្ភៃឆ្នាំកន្លងផុតស្រឡះ
វ័យក្មេងអស់ទៅយ៉ាងរហ័ស សល់តែថ្ងៃចាស់ថ្ងៃជរា។
បណ្តារថ្ងៃចាស់ជរាខ្លួន ថ្ងៃមួយចំនួនមានរោគារ
នឹងមានថ្ងៃមួយគ្រប់ៗគ្នា គឹពេលវេលាត្រូវមរណា ។
ឯម៉្យាងគួរអោយតស្លុតណាស់ គឺស្លាប់មុនចាស់មុនយាយតា
ដូច្នេះគួរតែខំសិក្សារ អប់រំចិន្តាអោយល្អផង ។