Posted on December 15, 2010, 10:06 pm
១ លុយជាឱសថដ៏សក្តិសិទ្ធ លុយជាអ្នកគិតស្រាយបញ្ហា
លុយជាអ្នកផ្តល់នូវប្រាជ្ញា លុយុជាអ្នកតាឥតវិញាណ ។
២ លុយជាថ្នាំពិសដ៏សាហាវ លុយជាកាវស្អិតជាប់ប្រាណ
លុយជាគ្រូធ្មប់ដ៏សាមាន្យ លុយជាក្តាស្ពានឆ្លងឧបសគ្គ ។
៣ លុយជាកាំបិតមានមុខមុត លុយជាអាវុធឈាមប្រឡាក់
លុយជាឧបករណ៍យកធ្វើធ្នាក់ លុយជាអន្ទាក់ទាក់ជីវិត ។
៤ លុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់ លុយជាសំលាញ់យ៉ាងជិតស្និទ្ធ
លុយជាតន្ត្រីថ្នាក់ថ្នមចិត្ត លុយជាខ្សែរឹតរបស់ព្រាន ។
៥ លុយជាសត្រូវនឹងអ្នកក្រ លុយជាអ្នកចិត្តល្អនឹងអ្នកមាន
លុយជាសន្ទូចស្ទូចអ្នកឃ្លាន លុយជាជើងពានទ្រអោយខ្ពស់ ។