EBC Trek Day 10-11 Dzonglha to Dragnag to Gokyo

Posted on February 2, 2020, 12:10 pm


មកដល់ Dzonglha ពីល្ងាចមិញ ដើរផងរត់ផង ព្រោះ ហូបបាយរួចទើបបាន ចេញពី Gorakshep មក គឺម៉ោង ១ ថ្ងៃត្រង់ទៅហើយ, គេប្រាប់ខ្ញុំថា ត្រូវដើរប្រហែល ៥ ម៉ោង ទើបដល់ Dzonglha ដែលភូមិនេះ មានចម្ងាយ ប្រហែល ១១ គីឡូម៉ែត្រ ពី Gorakshep ។

បើប្រាប់គេ, ក៏គេអត់ជឿរ ព្រោះ ខ្ញុំជើងខ្លី តែ ដើរលឿន គឺដើរ អត់ហ៊ាន ឈប់ ព្រោះខ្លាចទៅដល់ យប់ ពិបាករកកន្លែងស្នាក់នៅ. មិនមែនអត់ឈប់សោះទេ ឈប់ដែរ ឈប់សំរាក់ តាមផ្លូវ តែ ២~៣ នាទីទេ ចឹងហើយ ខ្ញុំ ប្រើពេលតែ ៣ ម៉ោងជាង ប៉ុណ្ណោះ (៣ ម៉ោង ៤៦ នាទី) ដើម្បី មកដល់ Dzonglha ។

Dzonglha (4850m) which is 11 Km from Gorakshep (5 hours walk), this is a summer yak-herding station on the left, or south side of the miniature valley.
There are two lodges here, Green Valley lodge and Himalaya lodge, I arrived here yesterday, one the lodge was fully booked but luckily I fond a place to stay in the second one.


GPS Trace from Gorakshep to Dzonglha
GPS Trace from Gorakshep to Dzonglha



ពេលដើរមក ម្សិលមិញហ្នឹង អត់បានថត់រូបទេ ថតបានតែ វីដេអូបន្តិចបន្ទួច, ព្រោះមកដល់ ពាក់កណ្តាលផ្លូវ ចុះអ័ព្វ មើល អី ឆ្ងាយមិនឃើញ , មើលឃើញប្រហែល ១០ ម៉ែត្រ ពីខ្លួន ប៉ុណ្នោះ គឺខ្ញុំពឹងទៅលើ GPS ទាំស្រុង ដើម្បីរកផ្លូវ តែសំណាងដែល ពេលមកដល់ផ្លូវបំបែកនៅ Loboche ក៏បានជួប អ្នករកស៊ី ជញ្ជូនឥវ៉ាន, គាត់ក៏ត្រូវទៅ Dzonglha ដែល អញ្ចឹង ក៏ខំដើរតាមគាត់ គ្រាន់បានជាគ្នា ព្រោះដើរ យូរហើយ ជួបមនុស្សតែបីអ្នកគត់ ណាមួយ ចុះអ័ព្វ មើលផ្លូវ សឹងតែមិនឃើញ ។

នៅក្រោយខ្នង គាត់ មាន វ៉ាលីធំមួយ មានខ្សែរពាក់លើក្បាល ដើម្បីទ្រទំងន់ វ៉ាលីនោះ បើតាមស្មាន មិនតិចជាង ២០ គីឡូទេ តែគាត់ដើរលឿនជាងខ្ញុំទៅទៀត តាមមិនទាន់ ។

ម៉ោងប្រហែល ៥ ល្ងាច ទើបមកដល់, វាព្រលប់បន្តិចហើយ ភូមិនេះ មានផ្ទះសំណាក់ភ្នំ តែពីរប៉ុណ្ណោះ ។

Everest region, view from Gokyo Ri (5340m)
Everest region, view from Gokyo Ri (5340m)


Read More

EBC Trek Day 8-9 Gorakshep to Kala Pattar next day EBC and Dzonglha

Posted on December 31, 2019, 1:43 pm


មួយប៉ព្រិចភ្នែកសោះខ្ញុំ ដើរបាន ពាក់កណ្តាលផ្លូវហើយ មកដល់ពេលនេះគឺ ៨ ថ្ងៃគត់ ដែលខ្ញុំបានចេញ ពីរ Lukla

«លង់និងសម្រស់ ធម្មជាតិ ជួរភ្នំ ហ៊ីមម៉ាឡាយ៉ា (the Himalayas) ភ្លេចមើល ង៉ៃ ហ៊ឹម! ពេវេលាពិតជាលឿនមែន!»

ចម្ងាយ ផ្លូវសម្រាប់ថ្ងៃនេះ តែជាង ៥ គីឡូម៉ែត្រ ប៉ុណ្នោះ តែដោយសា ផ្លូវ ឡើង កាន់តែខ្ពស់ អុកហ្ស៊ីសែន នៅក្នុង បរិយាកាស់ កាន់តែតិច ដូច្នោះ ខ្ញុំដើរមិនបានលឿនទេ
អ្នកដែលរស់នៅតំបន់ នេះ ដើរ ដូចជាគ្នាន ហត់ អ្វីបន្តិចសោះ តែខ្ញុំវិញ ដើរឈប់ៗ ត្រូវចំណាយពេល ៤ ម៉ោងជាង ទើបបានទៅដល់ Gorakshep, (៤ម៉ោង ២៦នាទី ពី Loboche) ។

អ្វី ដែលគួរអោយរំភើបនោះគឺ EBC (Everest Base Camp) គឺវាស្ថិតនៅតែជាង ២ គីឡូម៉ែត្រ ពី Gorakshep គេអាចមើលវាឃើញ ពីចម្ងាយ ។

ក្នុងគំរោង ពេលមកដល់ Gorakshep ត្រូវយក ឥវ៉ានទុក នៅកន្លែងស្នាក់នៅ (Lodge) រួចទើប ដើរទៅ EBC, តែខ្ញុំគិតថាវាមិនមែនជាគំនិតល្អរនោះ ទេ បើដើរទៅ EBC ពេលនេះ (ម៉ោងប្រហែល ២ ថ្ងៃត្រង់) ហើយ ថ្ងៃស្អែត្រូវងើបពីព្រឹក ដើរឡើង Kala Pattar ព្រោះសីតុណ្ហភាព ពេលព្រឹក ត្រជាក់ខ្លាំង (២៥ អង្សារ ក្រោមសូន្យ) ហើយ Kala Pattar នៅខ្ពស់ ជាង EBC ចឹងហើយ ឡើង Kala Pattar មុន ស្អែកព្រឹក ទើបទៅ EBC ។

ផ្លូវទៅ EBC, ដើរពី Gorakshep
ផ្លូវទៅ EBC, ដើរពី Gorakshep


Read More

EBC Trek Day 6-7 acclimatize at Dingboche and heading to Loboche on the next day

Posted on December 22, 2019, 4:30 pm


Dingboche ស្ថិតនៅ រយះកំពស់ 4350 ម៉ែត្រ ភូមិនេះមាន ប្រជាជនរស់នៅច្រើនគួរសម, មានផ្ទះសំណាក់ (lodge or tea house) ប្រហែលជាង ២០ ស្ថិតនៅ ជ្រលងភ្នំ ចន្លោះ រវៀង Ama Dablam និង Nangkartshang, វាមានចម្ងាយ ប្រម៉ាន ជិត ៩ គីឡូម៉ែត្រ ពី Loboche ។

មុននឹងបន្តរដំនើរទៅ Loboche ភាគច្រើនគេស្នាកនៅ ភូមិនេះ ឬក៏ ភូមិមួយទៀតនៅជិតហ្នឹង (Pheriche) ចំនួនពីរថ្ងៃ ពោលគឺដើម្បី អោយរាងកាយ មានពេល គ្រប់គ្រាន់ អាចសម្របជាមួយ រយះកំពស់ ខ្ពស់ ព្រោះបរិមាណ អុកហ្ស៊ីសែន នៅក្នុង បរិយាកាស់នៅទីនេះ ថយចុះមកនៅប្រម៉ាណ តែ 50 ភាគរយ ប៉ុណ្នោះ ។

ការស្នាក់នៅ មួយថ្ងៃ ឬក៏ ពីរថ្ងៃបន្ថែមនេះ ភាសារអង់គ្លេល គេថា Acclimatize Day ។
ថ្ងៃនេះត្រូវ ដើរឡើងទៅ Nangkartshang Peak ដែលមានកំពស់ជាង 5000 ម៉ែត្រ ។

នៅតាមផ្លូវ ទៅ Loboche
នៅតាមផ្លូវ ទៅ Loboche


Read More

EBC Trek day 4-5 Namche Bazar to Deboche to Dingboche

Posted on December 14, 2019, 10:26 pm


ស្នាក់នៅស្រុក Namche ចំនួន ពីរថ្ងៃ ឃើញថា អាចដក ដង្ហើមបានធម្មតា ចង្វាក់បេះដូងក៏ដើរធម្មតា មិនឈឺក្បាល ហើយ មិនវិមុខ (គឺនៅមានជិវិត @@) នេះបញ្ជាក់បានថា រាងកាយរបស់ខ្ញុំ បានសម្រប់ជាមួយរយះកំពស់ នៅស្រុក Namche រួចរាល់ហើយ អញ្ចឹងទេ គឺ អាចបន្តរដំនើរ ទៅមុខទៀត បាន ។
បញ្ជាក់ ៖ ចាប់ពីស្រុកនេះទៅ គឺត្រូវដើរចុះឡើងៗ តែភាគច្រើនគឺ ដើឡើងជំរាលភ្នំ ។

ទិសដៅថ្ងៃនេះត្រូវដើរទៅ Deboche ដែលភូមិនេះ ស្ថិននៅរយះកំពស់ ៣៧៧០ ម៉ែត្រ គឺ នៅខ្ពស់ជាង់ Namche បន្តិច ដែលស្ថិតនៅត្រឹមតែ ៣៤៥០ ម៉ែត្រ ។
ដោយវាមិនជាខ្ពស់ជាងគ្នាប៉ុន្មាន, ដូច្នេះការធ្វើអោយរាងកាយ ដើម្បីសម្រប ជាមួយរយះកំពស់ ដោយការស្នាក់នៅច្រើនថ្ងៃ មិនចោទជាបញ្ហារទេ នៅ Deboche
អញ្ចឹងហើយ ខ្ញុំស្នាក់នៅ ទីនោះតែមួយយប់ទេ ^^
តែនៅថ្ងៃបន្ទាប់ គឺពេលត្រូវ ដើរទៅ Dingboche ដែលស្ថិតនៅ កំពស់ ៤៣៥០ ម៉ែត្រ គឺខ្ញុំត្រូស្នាក់នៅទីនោះ ពីរយប់ ព្រោះគំលាត រយះកំពស់គឺខុសគ្នាច្រើន ។

ដំបូន្មាន ដើម្បី ជៀសវៀង កុំអោយមានបញ្ហារជាមួយរយះកំពស់ ខ្ពស់
គេងនៅរយះកំពស់ ទាប ជាងរយះកំពស់ ដែលយើង ស្ថិតនៅពេលថ្ងៃ មានន័យថា បើយើងស្នាក់នៅភូមិដែលស្ថិតនៅជ្រលងភ្នំ
អញ្ចឹង នៅពេលថ្ងៃ យើងត្រូវ ដើរឡើង ទៅលើភ្នំ ធ្វើម៉េច អោយខ្ពស់ជាងកន្លែង ដែលយើង ស្នាកនៅពេលយប់ ។

យប់ទីមួយ នៅ Dingboche
យប់ទីមួយ នៅ Dingboche


Read More

EBC Trek day 2-3 Phakding to Namche Bazar

Posted on December 7, 2019, 11:14 pm


ស្ថិតនៅចំងាយ ១៩ គីឡូមែត្រ ពី Lukla, Namche-Bazar ឬគេច្រើនហៅកាត់ ថា Namche ជាទីប្រជុំជន់ ធំចុងក្រោយ បន្ទាប់ពី Lukla ស្រុកនេះជាចំនុចប្រសព្វរួម ដែលអ្នកមកលេងភ្នំ ឆ្លងកាត់ ទាំងទៅ ទាំងមក ។

ថ្វីថ្បិត តែ ស្រុកនេះ ស្ថិន នៅរយះ កំពស់ ខ្ពស់ (៣៤៥០ ម៉ែត្រ) ដែលដែលពិបាកនឹង ធ្វើដំនើរ ទៅដល់ (ទៅដល់បាន់ ដោយ ថ្មើរជើង និង ឧទ្ធម្ភាគចក្រ) តែនៅទីនោះមាន អ្វី គ្រប់ យ៉ាង និយាយរួម គឺរបស់របរ ដែលអ្នក ដើរភ្នំ ត្រូវការ រាប់តាំងពីចុងជើង ដល់ ក្បាល គឺអាចរក់ទិញបាននៅទីនោះ ។

សំរាប់ អ្នក ដែល ឡើង (គឺ ទៅ ពី Lukla) សឹងតែគ្រប់គ្នា ត្រូវស្នាកនៅទីនេះ លើស់ពីមួយថ្ងៃ ដើម្បី អោយខ្លូន ប្រាណ មានពេលគ្រប់គ្រាន់ សម្រប់ជាមួយ រយះកំពស់ខ្ពស់ បើមិនអញ្ចឹងទេ គឺ អាចប្រឈម ជាមួយ ជំងឺ ខ្វះ អុកហ្ស៊ីហ្សែន acute mountain sickness (AMS)។

ខ្ញុំបាន ស្នាកនៅទីនេះ ពីរថ្ងៃ ^^

Namche Bazar
Namche-Bazar, Nepal ស្រុកនេះ ស្ថិត នៅរយះ កំពស់ ខ្ពស់ (៣៤៥០ ម៉ែត្រ)


Read More

Blog Archive

  • 2020-February (1)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)