Posted on June 23, 2013, 2:43 pm
វេជ្ជបណ្ឌិត តារា : អញ្ជើញ មកពេទ្យមានការអីនាង ? ។
នាង : ខ្ញុំចងមកមើលក្រែងមាន សេ ព្រោះខ្លាចឆ្លងពីគេ ។
វេជ្ជបណ្ឌិត តារា : អឺះ ! អញ្ចឹងនាងចងពិនិត្យ សេ រឺ ?
នាង : ចាស់ ! តើអាចមើលភ្លាមៗឥឡូវបានទេ ?
វេជ្ជបណ្ឌិត តារា : ចាំស្ងាត់បន្តិចទៅ ហ្អី ! ហើយនាងអត់ដឹង ខ្លួនឯងថាមាន សេ អត់ សេ ទេរឺ ?
នាង : អូហ៍ ខ្ញុំប្រញាប់ណាស់! ខ្ញុំមិនមែនពេទ្យទេ ! ។
វេជ្ជបណ្ឌិត តារា : អញ្ចឹងសុំដោះខោអាវចេញទៅ !
នាង : ហ្អាក ! ក្រែងគេមើលឈាមបានដឹងថាឈឺ ប្រភេទ អា រឺ បេ រឺ សេ ហ្អី! ម៉េចចាំបាច់ស្រាតខោអាវ ?
វេជ្ជបណ្ឌិត តារា :
អូហ៍! ចង់មើលថ្លើមប្រភេទ សេ មែនទេ? ស្លាប់ហើយ មិននិយាយឲ្យច្បាស់ទេ ខ្ញុំ ខំតែអរ ។
Posted on May 5, 2013, 6:27 pm
មីងម្នាក់នាំកូនស្រីក្តៅខ្លួន ទៅពេទ្យ ។
ក្រោយពិនិត្យរូច វេជ្ជបណ្ឌិត បង្គាប់ទៅ គិលានុប្បដ្ធាក :
វេជ្ជបណ្ឌិត តារា : - នាងត្រូវសំរាកពេទ្យ នាំនាងចូលសាល កាត់សេ (Salle 4C) ភ្លាមទៅ ។
មីងស្រែក ប្រកែក : - ហេតុអី កូនខ្ញុំក្តៅខ្លួនសោះ បែរជាយក ទៅកាត់សេវិញ លោក ?
វេជ្ជបណ្ឌិត តារា : ...........
La salle 4C |
Posted on October 16, 2011, 6:56 pm
ពូខ្មែរ និងចិន មានការ ទៅទីក្រុង ។
យប់ឡើង ក៏ដេកផ្ទះសំណាក់ជុំគ្នា ។ ដោយរិះថាំលុយកាក់ ល្ងាចនេះ នាំគ្នាអត់បាយ តែ ចិន ស៊ីចេក ស្ងោរ
ខ្មែរ ស៊ីពោតស្ងោរ ។ លុះយប់ជ្រៅ ខ្មែរ ស៊ីពោតស្ងោរ មិនសូវឆ្អិន ក៏ ហើមពោះ ចង់រាគអាចម៍ ។
មិនដឹងជារកបង្គន់ឯណា ក៏បើក ជើង ខោតាចិន ហើយបាញ់អាចម៍ ដាក់ ។
លុះព្រឹកឡើង តាចិន ឃើញអាចម៍ កន្លះខោក៏ឆ្ងល់ ៖
ពីឡាងាច ខិម ស៊ី ចេក ស៊ីង៉ោ ដល់ ចិង អាចម៍ ឡាក់ខោ ចិង សិត គាប់ពោត
ស៊ីទាប ពោះ មិង ហើម
ស៊ីទាប កាដិត មីង សើម
អាចម៍ ចិង តាមណា?
លីបល់យក៍ !
Posted on June 19, 2011, 7:36 pm
ពីនាក់បងប្អូន បងឈ្មោះ អាវី (ប្អូនឈ្មោះ អាវុធ) ។
ព្រលឹម ឡើង យំរហាម ។
ប៉ាក៏អោយលុយ នាំបង ប្អូន ទៅញុំា គុយទាវ នៅក្នុង ហាង
បាត់មួយស្របក់ ធំ ពួកកូនៗ ក៏ត្រឡប់ មកវិញ ។
អាវុធ នៅតែយំរហាម ដដែល ។
ប៉ា ក៏សួរ ៖ ម៉េចក៏ ប្អូនយំ ដូចអត់បានញុំា អី អញ្ចឹង ។
អាវីឆ្លើយ ៖ ខ្ញុំ ចូលញុំាំគុយទាវ អោយវានៅចាំខាងក្រៅ ! ។
ប៉ា ៖ ម៉េច ក៏មិននាំប្អូនចូល ។
អាវី ៖ ចុះខ្ញុំឃើញ ផ្លាកគេសរសេរមុខហាង ថា ហាម យក អាវុធ ចូល ។
ខ្ញុំក៏ចូលតែឯងទៅ ។
ប៉ា ៖ ហ៊ឺះ ! ហ្អែង អើយ អាវី ។
Posted on June 19, 2011, 7:34 pm
ប៉ូលីស ឃើញឡានមួយ បើកទាំងយប់ស្ងាត់ កាត់ក្រុងត្រូល ក៏ផ្លុំ កញ្ចែរ ស្ទាក់សុំឆែក ។
ឡានឈប់ង៉ក់ ប៉ូលីស សួរតាកុងឡានថា ៖ ដឹកស្អីហ្នឹង ?
តាកុងឆ្លើយព្រងើយ ៖ បាទដឹកអាវុធ និង អាភៀន ។
ប៉ូលីស ហក់ ព័ទ្ធព្រូ លុះឆែក សព្វអស់ហើយ ឃើញតែមនុស្សពីរនាក់អង្គុយ ក្នុងឡាន
ប៉ូលីសសួរ ៖ ម្នាក់នេះ ឈ្មោះអី ?
បាទខ្ញុំឈ្មោះ អាវុធ ! ។
ប៉ូលីស សូរ ៖ ចុះម្នាក់នោះ ?
បាទខ្ញុំឈ្មោះ អាភៀន ! ។
ប៉ូលីស ៖ អូហ៍ ឈ្មោះ អីក៏ដូចម្លេះ, ទៅចុះ ។