ការអានសៀវភៅ អាចជួយកាត់ បន្ថយភាព តានតឹង ក្នុង ងារម្មណ៍

Posted on October 2, 2010, 1:25 pm


ការអានសៀវភៅ អាចជួយកាត់ បន្ថយភាព តានតឹង ក្នុង ងារម្មណ៍

យោងតាមការស្រាវជ្រាវថ្មី បានអោយ ដឹងថា ការអានសៀវភៅ គឺជាមធ្យោបាយ ដ៏ល្អបំផុតដើម្បីបន្ធូរអា រម្មណ៍ ហើយសូម្បីតែការអាន ត្រឹម តែ ៦ នាទី ក៏អាចគ្រប់គ្រាន់ ក្នុងការកាត់បន្ថយភាតតានតឹងក្នុងអារ ម្មណ៍ ជាង ពីរភាគបី ។

ការស្រាវជ្រាវ បានរកឃើញថា ការអានសៀវភៅ មានប្រសិទ្ធិភាពជាង និង លឿន ជាងវិធីផ្សេង ៗ ក្នុងការបន្ធូរបន្ថយភាពម៉ួរម៉ៅ ដូចជាការស្តាប់ភ្លេង ដើរកម្សាន្តឬអង្គុយផឹកតែមួយពែង ។

អ្នកចិត្តវិទ្យាជឿរថា បញ្ហារនេះគឺ ដោយសារតែចិត្តមនុស្សត្រូវផ្តោទៅលើការអាន ហើយការបន្លប់អារម្មណ៍ ដោយផ្តោទៅលើពិពភនៃអក្សរសាស្ត្រ អាចជួយបន្ថូរបន្ថយភាពតានតឹង នៅក្នុង សាចដុំ និង នៅក្នុងបេះដូង ។

ការស្រាវជ្រាវត្រូវបានអនុវត្តន៍ ទៅលើអ្នកស្ម័គ្រចិត្ត មួយក្រុម ដោយទីភ្នាក់ងារ ពិគ្រោះយោបល Minollab International នៅសាកលវិទ្យល័យ Sussex ។

កម្រិតភាពតានតឹង ក្នុងអារម្មណ៍ និងកម្រិតភាព តានតឹងនៃបេះដូងរបស់ពួកគេ បានកើនឡើង តាមរយៈ ការធ្វើតេស្ត និង ការធ្វើលំហាត់មួយចំនួន មុនពេល ពួកគេ ត្រូវបានធ្វើតេស្ត ជាមួយនឹង វីធី បន្ធូរ បន្ថយតាមបែបបុរាណ ជាច្រើន ។

លោក វេជ្ជបណ្ឌិត ដេវិដ ឡេ វិស អ្នកសិក្សាផ្នែក សរសៃប្រសាទ និង ខួរក្បាល បាន និយាយថា ការអានសៀភៅ មានប្រសិទ្ធភាព ខ្លាំង ដោយកាត់ បន្ថយ កម្រិតភាពតាន តឹង រហូតដល់ ៦៨ ភាគរយ ។

លោកបានរកឃើញថា កម្មវត្ថុ គឺ គ្រាន់តែ ត្រូវការអានដោយស្ងាត់ស្ងៀម រយៈពេល ៦ នាទី ដើម្បីកាត់បន្ថយ ភាព តានតឹងនៅក្នុងបេះដូង និង កាត់បន្តយភាពតានតឹងនៅក្នុង សាចដុំ ។

ការស្តាប់ភ្លេង កាត់បន្ថយ កម្រឹតនៃភាពតានតឹង បាន ៦១ ភាគរយ ការផឹងតែ ឬ កាហ្វេ មួយពែង កាត់បន្ថយ បាន ៥៤ ភាគរយ និង ការដើរកម្សាន្ត កាត់បន្ថយ បាន ៤២ ភាគរយ ។

ការលេង វីដេអូរ ហ្គេម កាត់បន្ថយ បាន ២១ ភាគរយពីកម្រិត ខ្ពស់ បំផុត ក៏ប៉ុន្តែធ ្វើអោយ អ្នក ស្ម័គ្រចិត្ត ទាំងនេះ មានកម្រិតភាពតានតឹងក្នុងបេះដូងច្រើន ជាងមុន ។

វេជ្ជបណ្ឌិត ឡេវិស ដែលរៀបចំ ការធ្វើតេស្ត នេះ បាននិយាយ ថា ៖

ការបន្លប់ អារម្មណ៍ តានតឹង ដោយការអានសៀវភៅ គឺជាវិធី កាត់បន្ថយភាពតានតឹង ដ៏ប្រសើរបំផុត ជាពិសេស ភាពតានតឹង ដែលកើតឡើងក្នុង វេលាពាក់ព័ន្ធ និង សេដ្ឋកិច្ច មិនប្រាកដប្រជា នៅពេលដែលយើង ទាំងអស់គ្នាស្វែងរក ការបន្ធូរបន្ថយ ភាពតានតឹង ក្នុងបរិមាណ ពិតប្រាកដមួយ ។

វាពិតជាគ្មានបញ្ហារទេ ទោះអ្នក អានសៀវភៅ អ្វីក៏ដោយ ហើយការបន្លប់ ភាពតានតឹងរបស់អ្នក ដោយការអានសៀវភៅ ដោយស្លុងអារម្មណ៍នេះ ធ្វើ អោយ អ្នក គេចផុតពីការព្រួយបារម្ភ និង ភាពតានតឹងក្នុងអារម្មណ៍ នៃពិភពសព្វថ្ងៃ និង ចំណាយពេល មួយ រយៈ ស្រាវជ្រាវគំនិតរបស់អ្នក និពន្ធ ។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)