Posted on October 2, 2010, 1:47 pm
បច្ចុប្បន្ន មនុស្សភាគច្រើនកាន់ តែមានការភ្លេចភ្លាំងនោះ ក៏ព្រោះបណ្តាលមកពីជីវភាព ឬ ក៏កាតព្វកិច្ចប្រចាំថ្ងៃកាន់តែមានច្រើនឡើង ដើម្បីទ្រទ្រង់ជីវិតឲ្យរួចរស់ ទៅតាមចំណូលសង្គម ។
តើអ្នកដឹងឬទេថាអាការៈបែបនេះ វាមិនមែនជារឿងលេងសើចនោះទេ នៅក្នុងករណីខ្លះ ដឹងអាចជា ទំលាប់ផ្ទាល់ខ្លួន ដែលឆាប់ភ្លេច ឬវង្វេងក៏ប៉ុន្តែក្នុងករណីខ្លះដឹង ទេថា អាចជាអាការៈ អាល់ស៊ីមឺរក្នុងដំណាក់កាលដំបូងក៏ថាបាន ។
ពួក អ្នកជំនាញបានណែនាំពីវិធីបង្វឹកខួរ ក្បាលបែបងាយៗ មកណែនាំនៅពេលអ្នកអង្គុយរង ចាំភ្លើងក្រហមឬរង់ចាំខណៈ ពេលរថយន្តកកស្ទះណែនាំឲ្យអ្នកគិតត្រៀម ពីការងារទុកជាមុន ឬក៏សាកល្បងសំឡឹងមើល ទៅផ្លាកលេខរថយន្តក្បែរៗ ឲ្យសាកល្បងនាំយកតួរលេខទាំង នោះមកបូកដក គុណចែកលេងៗមើល
ដើម្បីជួយឲ្យ ខួរក្បាលរបស់អ្នកមានសកម្មភាពគ្រប់ពេលវេលា ។
វាអាចជួយឲ្យអ្នកចងចាំវត្ថុផ្សេងៗ បានកាន់តែប្រសើរឡើង និងការទទួលទានអាហារដែលមាន ប្រយោជន៍ក៏ជាអាហារខួរក្បាលដ៏សំខាន់ផងដែរ ដែលសូមណែនាំឲ្យអ្នកព្យាយាម ទទួលទានបន្លែនិងផ្លែឈើ ដែលមានសារជាតិទប់ស្កាត់ ពពួកអង់ទីអុកស៊ីឌែន ដូចជា
ក្រូចពោធិសាត់ បន្លែផ្ទី ការ៉ុត ប្រុកគូលី ប៉េងប៉ោះ ។
នៅក្នុងអាហារទាំងនោះវាមានវីតាមីន B ជាពិសេស B12 ដែលជួយការពាររោគ ខ្សោយការចងចាំ និងជួយប៉ូវបំប៉នឲ្យកោសិកាខួរក្បាល អាចបំពេញការងារជាប់បន្តគ្នា បានកាន់តែល្អប្រសើរឡើង ។
ក្នុងនោះក៏មានទាំងការណែនាំឲ្យ ហាត់ប្រាណលេងល្បែងចតុរង្គ រៀនភាសា រៀនតន្ត្រី ព្រោះការងារកំប៉ិកកំប៉ុក បែបនេះវាមានចំណែកជួយបង្វឹក ដល់ខួរក្បាលមិនឲ្យស្ពឹកស្រពន់បាន ៕
អត្ថបទ ដកស្រង់ចេញពី http://www.cen.com.kh