Posted on October 2, 2010, 1:31 pm
ព្រឹកព្រលឹមឡើង យាយៗ ខំទន្ទេញបាលី ប្រែញាប់មាត់ស្អេក នៅតាមតូបនៅក្នុងវត្ត ។
ដល់ពាក្យ លិង្គ ក្នុងសៀវភៅអត់មានប្រែ មាន យាយម្នាក់អត់ចេះ គាត់ឆ្ងល់យ៉ាងខ្លាំង ក៏ដើរតាំងៗ ទៅសួរតាអាចារ្យ ដែលកំពុងតែ ទទួលភ្ងៀវ ។
តាអៀននិងភ្ងៀវក៏ឆ្លើយអោយរួចពីមាត់ថា
(លិង្គ ប្រែថា ធ្មេញ យាយ) ។
យាយ ក៏ដើរទន្ទេញមកវិញថា (លិង្គ – ធ្មេញ ៗ) ។
លុះព្រឹកឡើង ពេលដែលលោកឆាន់រួច យាយតារៀបចំហូបតាមក្រោយ ។
តាអាចារ្យចាប់អំពៅមួយកង់មកខាំទំពារខ្ងោកៗ យាយក៏លាន់មាត់សរសើរតា
(យី ! លិង្គ លោកតានៅមាំល្អណាស់ហ្ន៎ !) ។
តាភ្លេចគិតរឿងពីម្សិលមិញ ក៏ក្តោប ខោថ្នេរប្រាំប៉ាច ព្រោះស្មានតែលេច រួច ភ្លាត់មាត់ថា
(ហ៊ីះ ! ស្វិតអស់ហើយ យាយអើយ) ។