Posted on September 24, 2010, 2:17 pm
បារីមួយដើមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើសុខភាព បរិស្ថាន និង សេដ្ឋកិច្ចជាតិទាំងមូល។
ក្រុមអ្នកស្រាវជ្រាវរបស់់លោកស្តឡា ដាស្កាឡូពូឡូ មកពីមណ្ឌលដុខភាព នៃសកលវិទ្យាលយ័មែកហ្គីលល៍ ( Mc Gill Univesiry ) ប្រទេសកាណាដា បានរកឃើញថា ការជក់បារីតែមួយដើម ធ្វើឲ្យសរសៃឈាមរបស់បុរសពេញវយ័ អាយុ២០-២៤ឆ្នាំ ឡើងរឹងដល់ទៅ២៥% ។
ពេលសរសៃឈាមឡើងរឹងធ្វើឲ្យចរន្តឈាម ចរាចរមិនបានល្អ ដែលជាការបង្ខំបេះដូង ធ្វើការធ្ងន់ជាង និង បណ្តាលឲ្យកើតជំងឺបេះដូងឬជំងឺស្លាប់ អវយវៈបាន ។
លោកស្តេឡា បានឲ្យដឹងថា ប្រយោជន៍ការសិក្សានេះ បានបង្ហាញឲ្យឃើញថា ការជក់បារី សូម្បីតែប៉ុន្មានដើម ក្នុងមួយថ្ងៃក្តី ក៏មានគ្រោះថ្នាក់ចំពោះសរសៃឈាមដែរ ហើយរបាយការណ៍នៃការសិក្សារឿងនេះ ត្រូវបានដាក់ជួនអង្គប្រជុំក្រុមប្រឹក្សាជំងឺបេះដូង និងសរសៃឈាម របស់កាណាដា រួចហើយដែរ ។
![]() |
បារីបង្កជំងឺគាំងបេះដូង |
ដោយឡែកការស្រាវជ្រាវពីសកលវីទ្យាលយ័តូក្យូ និងសកលវិទ្យាលយ័តិចសាស់ បានរួមគ្នាបង្ហាញឲ្យដឹងថា បំពង់នាំឈាមរបស់អ្នក ជក់បារី រួមតូចលឿនជាងមនុស្សធម្មតាពីរដង ដែលបង្កឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូងឬមានបញ្ហាសុខភាពផ្សេងៗទៀត ។
Posted on September 24, 2010, 2:09 pm
អង្គការសុខភាព នៅ អាល្លឺម៉ង់ បានចេញកូនសៀវភៅផ្សព្វផ្សាយដោយសន្និដ្ឋានអំពីផលប្រយោជន៍របស់ កាហ្វេ ចំពោះសុខភាពមនុស្សដោយ និយាយថា កាហ្វេ មានប្រយោជន៍ចំពោះខួរក្បាលនិងថ្លើម ។
អង្គការ GreenCross របស់អាល្លឺម៉ង់ បាននិយាយថាកាហ្វេបង្កើនការរំលាយអាហារ និងការពារ មនុស្សមិនឱ្យកើត ជំងឺទឹកនោមផ្អែម ជំងឺបាត់បង់ការចងចាំ និងជំងឺថ្លើម ។
កូនសៀវភៅផ្សព្វផ្សាយសង្ខេបលទ្ធផលនៃការ សិក្សិជាច្រើនស្តីអំពី ការទទួលទានកាហ្វេ។
|
កាហ្វេ រតនះគីរី | រូបភាព rokmeul.com |
កាហ្វេមានទ្ធិពលវិជ្ជមាន មកលើសុខភាព និង សុខុមាលភាព ។
Posted on September 24, 2010, 2:06 pm
រឿងដំណាលមកថា ៖ស្ត្រីចំណាស់ម្នាក់មានកូនក្រមុំមួយ ដោយហេតុតែជីវភាពក្រលំបាកពេល ទើបត្រូវបង្ខំចិត្តឲកូនទៅធ្វើការនៅទីក្រុង តែមុននឹងទៅគាត់បានផ្តាំ ថា៖
ម៉ែ៖ បើមានប្រុសៗទីក្រុងវាមកចង់សុំអី បបួលអី កូនត្រូវតែឆ្លើយថាទេ! ណា!....! ត្រូវចាំទុកព្រោះថាប្រុសៗទីក្រុងទុកចិត្តមិនបានទេ។កូនស្រី៖ ចាស ម៉ែកូនដឹងហើយ!...
៥ខែកន្លងផុតទៅលឿនដូចកុហក (ចុះបើកុហកមែន!...)
កូនស្រីរបស់គាត់ត្រឡប់មកវិញជាមួយនឹងពោះធំប៉ុនកព្ជើា
ម្តាយក៏សួរថា៖ តើហេតុអីបានជាឯងផើមយ៉ាងនេះ??
ឯងមិនបានធ្វើតាមដែលម៉ែផ្តាំទេឬអី?
កូនស្រី៖ មានបុរសម្នាក់គាត់មកទាក់ទងខ្ញុំ គាត់និយាយថា៖
បុរសនោះ៖ ខ្ញុំសុំរាប់អានផងបានទេ?
កូនស្រី៖ ទេ!
បុរសនោះ៖ ខ្ញុំនឹងទិញទូរស័ព្ទដៃឲមួយតើយកទេ?
កូនស្រី៖ ទេ!!
បុរសនោះ ៖ ខ្ញុំសូមថើបបន្តិចបានទេ?
កូនស្រី៖ ទេ!
បុរសនោះ ៖ យប់នេះ បើខ្ញុំទៅគេងជាមួយផង តើអ្នកនាងថាះអីទេ
កូនស្រី៖ ទេ
ម៉ែ៖ (អព្ជឹាងបានផើមធំប៉ុនកព្ជើា!!!)
Read MorePosted on September 24, 2010, 2:03 pm
ម្តាយកំពុងចៀនចេកលក់នៅមុខរ៉ា រទេះភ្លើងទាំងព្រលឹម ពុំទាន់មានអ្នកណាមកកៅឆាយនៅឡើយ ។
ស្រាប់តែកូនប្រុសបង ចុះពីកង់ស្រែកដាក់ម៉ែក្តែងៗថា
(ម៉ែទៀបថោកណាស់! )
ម្តាយភ្ងាក់ព្រើដូចដើរជាន់លើក្បាលពស់វែក ក្តៅឆេវឆក់បានអង្កត់អុស មួយ ដាក់ក្បាលកូន លាន់ស្នូរតូក! ហើយជេរថា
(ខំរកចិញ្ចឹមក្បាលហ្អែ៎ងតាំងពីព្រលឹមទល់ព្រលប់ មកដៀលម៉ែឯងថាទាបថោក! យ៉សអានីស! វាកៅឆាយឯងទាំងព្រលឹម)
កូនអង្អែលក្បាលធ្វើមុខជូរពោលថា
(ទៀបស្វិតកំពង់ចាមចុះថោកសន្ធឹក ខំរត់មកប្រាប់គាត់បែរជាពក ក្បាល អត់អំពើរ !)។
ម៉ែធ្វើភ្នែកស្លឹលាន់មាត់
Read More(អូហ៍ម៉ែច្រឡំ)
Posted on September 24, 2010, 1:58 pm
ក្រូចថ្លុងផ្ដល់នូវសារជាតិចត់ ដើម្បីជួយកម្ចាត់រោគធាត់លើសទម្ងន់ដោយវា ជំរុញឲ្យថ្លើមកម្ទេច ជាតិខ្លាញ់នៅក្នុងខ្លួន ជំនួសឲ្យការថែរក្សាទុកវា។
ផ្លែឈើដ៏សាមញ្ញមួយនេះបានបង្ហាញថា គេមានប្រយោជន៍ជាខ្លាំងសម្រាប់ សុខភាពមនុស្ស ប្រសិនបើវាមានរសជាតិចត់ ដោយវាដើរតួជាអាវុធ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោម ផ្អែម ដ៏ដូចជាការកម្ទេចជាតិខ្លាញ់កុំឲ្យឡើង ទម្ងន់ផងដែរ។
នេះបើតាមការនិយាយ របស់អ្នកវិទ្យាសាស្ត្រដែលបានស្រាវជ្រាវ និងបានទទួលលទ្ធផលកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៩។
ការសិក្សានេះបានរកឃើញថា ណារីនជែនីន (Naringenin) សារជាតិហ្វ្លាវ៉ូណូអ៊ីដ (Flavonoid) ម្យ៉ាងដែលគេឃើញមាននៅក្នុងពពួកផ្លែក្រូច បានធ្វើឲ្យថ្លើម មិនរក្សាទុកនូវជាតិខ្លាញ់ទេ ផ្ទុយទៅវិញ វាបានដុតបំផ្លាញ ក្រោយពេលដែលគេបាន បរិភោគអាហាររួចហើយ។
អ្នកស្រាវជ្រាវជឿជាក់ថា សារជាតិណារីនជែននីន អាចជួយអ្នកជំងឺកើតរោគធាត់ ហើយថែមទាំង ប្រឆាំងជំងឺទឹកនោមផ្អែមទៀតផង ពីព្រោះវាបានជួយ ធ្វើឲ្យជាតិអាំងស៊ុយលីន និងកម្រិតគ្លុយកូស មានតុល្យភាព។
![]() |
សារជាតិណារីនជែនីន ផ្ដល់ឲ្យផ្លែឈើពពួកក្រូច ជាពិសេសក្រូចថ្លុងនូវរសជាតិចត់។