បារីបង្កជំងឺគាំងបេះដូង

Posted on September 24, 2010, 2:17 pm


បារីបង្កជំងឺគាំងបេះដូង

បារីមួយដើមបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើសុខភាព បរិស្ថាន និង សេដ្ឋកិច្ចជាតិទាំងមូល។

ក្រុមអ្នកស្រាវជ្រាវរបស់់លោកស្តឡា ដាស្កាឡូពូឡូ មកពីមណ្ឌលដុខភាព នៃសកលវិទ្យាលយ័មែកហ្គីលល៍ ( Mc Gill Univesiry ) ប្រទេសកាណាដា បានរកឃើញថា ការជក់បារីតែមួយដើម ធ្វើឲ្យសរសៃឈាមរបស់បុរសពេញវយ័ អាយុ២០-២៤ឆ្នាំ ឡើងរឹងដល់ទៅ២៥% ។

ពេលសរសៃឈាមឡើងរឹងធ្វើឲ្យចរន្តឈាម ចរាចរមិនបានល្អ ដែលជាការបង្ខំបេះដូង ធ្វើការធ្ងន់ជាង និង បណ្តាលឲ្យកើតជំងឺបេះដូងឬជំងឺស្លាប់ អវយវៈបាន ។

លោកស្តេឡា បានឲ្យដឹងថា ប្រយោជន៍ការសិក្សានេះ បានបង្ហាញឲ្យឃើញថា ការជក់បារី សូម្បីតែប៉ុន្មានដើម ក្នុងមួយថ្ងៃក្តី ក៏មានគ្រោះថ្នាក់ចំពោះសរសៃឈាមដែរ ហើយរបាយការណ៍នៃការសិក្សារឿងនេះ ត្រូវបានដាក់ជួនអង្គប្រជុំក្រុមប្រឹក្សាជំងឺបេះដូង និងសរសៃឈាម របស់កាណាដា រួចហើយដែរ ។

បារីបង្កជំងឺគាំងបេះដូង
បារីបង្កជំងឺគាំងបេះដូង


ដោយឡែកការស្រាវជ្រាវពីសកលវីទ្យាលយ័តូក្យូ និងសកលវិទ្យាលយ័តិចសាស់ បានរួមគ្នាបង្ហាញឲ្យដឹងថា បំពង់នាំឈាមរបស់អ្នក ជក់បារី រួមតូចលឿនជាងមនុស្សធម្មតាពីរដង ដែលបង្កឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូងឬមានបញ្ហាសុខភាពផ្សេងៗទៀត ។

ការស្រាវជ្រាវនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទោះជាការជក់បារីមិនបានផ្តល់ផលអ្វីអាក្រក់អ្វីភា្លមៗ នៅពេលនេះក៏ដោយ តែផលអាក្រក់ របស់ការជក់បារិ ដែលធ្វើឲ្យស្ទះសេសៃឈាម ជាអាការដំបូង ដែលមើលឃើញយ៉ាងច្បាស់នៃជំងឺគាំងបេះដូង ។

ការជក់បារីបណ្តាលឲ្យមានអត្រាស្លាប់ខ្ពស់ជាងគេនៅលើពិភពលោក ។

ក្រៅពីនេះអ្នក ជក់បារីកំពុងប្រឈមមុខនឺងជំងឺមហារីក ដែលបង្កទ្បើងដោយ សារធាតុមួយចំនួនដូចជា នីកូទីន ដែលជាសារធាតុញៀនពិបាកនឺងផ្តាច់ ជាតិជ័រថា ដែលអាចបង្ក ឲ្យកើតជាជំងឺមហារីក ជាតិកាបូនម៉ូណូអ៊ុកស៊ីត និងសារធាតុបំផ្លាញសុខភាពដទៃទៀត ។

ការជក់បារីនៅបានបង្កជំងឺជាច្រើនទៀតដូចជា ជំងឺលើសឈាម ជំងឺដាច់សសៃឈាមក្នុង ខួរក្បាល ជំងឺគាំងបេះដូង ជំងឺក្រពះ ជំងឺហើមសួត មហារីកសួត និងជំងឺជាច្រើនទៀត ។

បារីមិនត្រឺមតែធ្វើឱយប៉ះពាល់ដល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញសុខភាពអ្នកមិនជក់ផងដែរ ដោយសារតែការស្រូបផ្សែងបារីពីអ្នកជក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងកូនៗជាទីស្រលាញ់របស់អ្នក។

អ្នកជក់បារីនៅកន្លែងធ្វើការរបស់ខ្លួន ក៏ដូចជាកន្លែង ដទៃទៀតឲ្យលះបង់ចោលទំលាប់ជក់បារី ហើយចាប់យកទម្លាប់ថ្មីមួយដោយការមិនជក់បារី ៕

ដកស្រងចេញពី http://www.cen.com.kh/health

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)