Posted on September 24, 2010, 2:06 pm
រឿងដំណាលមកថា ៖ស្ត្រីចំណាស់ម្នាក់មានកូនក្រមុំមួយ ដោយហេតុតែជីវភាពក្រលំបាកពេល ទើបត្រូវបង្ខំចិត្តឲកូនទៅធ្វើការនៅទីក្រុង តែមុននឹងទៅគាត់បានផ្តាំ ថា៖
ម៉ែ៖ បើមានប្រុសៗទីក្រុងវាមកចង់សុំអី បបួលអី កូនត្រូវតែឆ្លើយថាទេ! ណា!....! ត្រូវចាំទុកព្រោះថាប្រុសៗទីក្រុងទុកចិត្តមិនបានទេ។កូនស្រី៖ ចាស ម៉ែកូនដឹងហើយ!...
៥ខែកន្លងផុតទៅលឿនដូចកុហក (ចុះបើកុហកមែន!...)
កូនស្រីរបស់គាត់ត្រឡប់មកវិញជាមួយនឹងពោះធំប៉ុនកព្ជើា
ម្តាយក៏សួរថា៖ តើហេតុអីបានជាឯងផើមយ៉ាងនេះ??
ឯងមិនបានធ្វើតាមដែលម៉ែផ្តាំទេឬអី?
កូនស្រី៖ មានបុរសម្នាក់គាត់មកទាក់ទងខ្ញុំ គាត់និយាយថា៖
បុរសនោះ៖ ខ្ញុំសុំរាប់អានផងបានទេ?
កូនស្រី៖ ទេ!
បុរសនោះ៖ ខ្ញុំនឹងទិញទូរស័ព្ទដៃឲមួយតើយកទេ?
កូនស្រី៖ ទេ!!
បុរសនោះ ៖ ខ្ញុំសូមថើបបន្តិចបានទេ?
កូនស្រី៖ ទេ!
បុរសនោះ ៖ យប់នេះ បើខ្ញុំទៅគេងជាមួយផង តើអ្នកនាងថាះអីទេ
កូនស្រី៖ ទេ
ម៉ែ៖ (អព្ជឹាងបានផើមធំប៉ុនកព្ជើា!!!)