ចិញ្ចឹមទ័ព្វ ១០០០ ថ្ងៃប្រើតែមួយពេល

Posted on December 15, 2010, 8:45 pm


ចិញ្ចឹមទ័ព្វ ១០០០ ថ្ងៃប្រើតែមួយពេល

ឃ្លានេះត្រូវបានមេទ័ព្វចិនជាច្រើន និយម និយាយ នៅក្នុងសម័យ សាមកុក រឹឯនៅក្នុងប្រវត្តិសាស្ត្រខ្មែរជាពិសេស នៅក្នុងដំណាក់កាលតស៊ូ រើបំរាស ឬ ជ្រែករាជ ឃ្លានេះក៏មានប្រើជារឿយ ៗ ។

ចំណែក បច្ចុបន្នភាព ការរកស៊ី ក៏ដូច ជានយោបាយ យើងតែងតែឮ គេនិយាយ ជាញឹកញាប់ មិនចាញ់ សម័យ បុរាណប៉ុន្មានទេ ជាពិសេស នៅពេលផ្សព្វផ្សាយពានិជ្ជកម្ម និង យុទ្ធនាការ ប្រជាភិថុតិ ជាដើម ។

ចិញ្ចឹមទ័ព្វ ១០០០ ថ្ងៃប្រើតែមួយពេល - ល្លួង ព្រះស្តេចកន Hluang Preah Sdech Kan 1483 - 1525
ល្លួង ព្រះស្តេចកន Hluang Preah Sdech Kan 1483 - 1525


តាមន័យនេះ ឃ្លា “ចិញ្ចឹមទ័ព្វ ១០០០ ថ្ងៃប្រើតែមួយពេល” មានខ្លឹមសារប្រហាក់ប្រហែលនឹង “សន្សំកម្លាំ ចាំ ឱកាស” ពិតជាមានប្រជាប្រិយមែន សូម្បីតែមជ្ឈដ្ឋាន សិស្ស និស្សិត ក៏ចេះប្រើគ្រប់ៗគ្នានៅ ពេលប្រឡងម្តងៗ ។

តាមការពិចារណា របស់ខ្ញុំ អ្នកបន្លឺឃ្លានេះ ទោះជាមានសភាពុំសូវច្បាស់លាស់ តែក៏អាចឱ្យយើងយល់បានថា ការប្រើមធ្យោបាយកំពូលនេះ ជាជំរើសចុងក្រោយដ៏មានសារៈសំខាន់ នឹងសំរាប់ប្រយុធស្លាប់រស់នា នាទីចុងក្រោយ ។

នៅក្នុងខណៈនេះ អ្នកប្រព្រឹត្ត អ្នកលែង ក៏ដូចជាអ្នកមែន សុទ្ធតែត្រូវធ្វើការវាយសម្រុកយកឈ្នះ ក៏ប៉ុន្តែយើង ប្រមូលយកកម្លាំងធំទាំងអស់ហើយ នៅតែពុំបានផលល្អ គេនឹងត្រូវរលត់ប្រៀបដូចរថយន្តអស់ប្រេង ។

Read More

គ្រោះ​ថ្នាក់​ជា​ហថាហេតុ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ

Posted on December 4, 2010, 10:18 pm


គ្រោះ​ថ្នាក់​ជា​ហថាហេតុ​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ

កុមារ ក្រោម អាយុ ១២ ឆ្នាំ មិន ត្រូវ ប្រើ ទូរស័ព្ទ ដៃ ទេ ! នេះ ជា សេចក្តី អំពាវនាវរ បស់ លោក សាស្ត្រាចារ្យ David Servan-Schreiber និង ក្រុម គ្រូពេទ្យ ចំនួន ១៩ នាក់ ផ្សេង ទៀត ដែល ភាគ ច្រើន មាន ឯកទេស ផ្នែក ជំងឺ មហារីក។ អ្នក វិទ្យាសាស្ត្រ ទាំងនេះ បាន ចុះ ហត្ថលេខា ព្រមព្រៀង ផ្សព្វផ្សាយ ជា សាធារណៈ សេចក្តី ប្រកាស មួយ ស្តី ពី គ្រោះថ្នាក់ ជា យថាហេតុ នៃ ការ ប្រើប្រាស់ ទូរស័ព្ទ ដៃ។ តើ ទូរស័ព្ទ ដៃ ពិត ជា អាច បង្ក គ្រោះថ្នាក់ ដល់ សុខភាព កុមារ និង ជន ទូទៅ ដល់ កំរិត ណា ? តើ ត្រូវ ធ្វើ ដូចម្តេច ទើប អាច ចៀសវាង បាន ឬ ត្រូវ ឈប់ ប្រើ ទូរស័ព្ទ ដៃ ?

ឈឺ ក្បាល ធ្ងន់ ត្រចៀក ចាក់ ស្កៀប រមាស់ លើ ស្បែក នៅ ពេល កំពុង ប្រើ ទូរស័ព្ទ តើ មក ពី មូលហេតុ អ្វី ? ឬ ក៏ មក ពី មូល ខាំ មិន ដឹង ពេល យើង រវល់ និយាយ ?! ញាក់ ត្របក ភ្នែក ខាង ស្តាំ ឬ ខាង ឆ្វេង ខាង ស៊យ ខាង ណា ហេង ?! នៅ ក្មេង នៅ ឡើយ តែ ឆាប់ ភ្លេចភ្លាំង ជាង មនុស្ស ចាស់ សម័យ មុន ឆាប់ បាត់បង់ ការ ប្រមូល ផ្តុំ អារម្មណ៍ ឬ ហឹង ត្រចៀក ។ល។ និង ។ល។ មិនមែន ចៃដន្យ ទេ ! អាការៈ ដែល នាងខ្ញុំ រៀបរាប់ អំបាញ់ មិញ នេះ គឺ អាច ជា ឥទ្ធិពល ខ្លះ ដែល បង្ក ឡើង ដោយ សារ ទូរស័ព្ទ។ ទំនង ជា នៅ មាន គ្រោះថ្នាក់ ខ្លាំង និង ធ្ងន់ធ្ងរ ជាង នេះ ទៀត។

បណ្តាជន ទូទៅ ត្រូវ យល់ ថា ការប្រើប្រាស់ ទូរស័ព្ទ ដៃ ប្រាកដ ជា បង្ក ឲ្យ មាន ផលវិបាក អ្វី មួយ ទៅ ថ្ងៃ ក្រោយ មិន ខាន ឡើយ !

Read More

How to save web page in PDF File ?

Posted on December 4, 2010, 10:14 pm


របៀប ទាញយកឯកសាពី អ៊ិធើណេត ហើយរក្សារទុកជា ភី ឌី អេហ្វ

ជាមួយ Fire Fox Browser លោកអ្នកអាច save page ដែលលោកអ្នកបានបើក ជា PDF file បាន ដោយ ងាយស្រួស ។
សូមអានរបៀបធ្វើដែលខ្ញុំបានសរសេរបង្ហាញដូចខាងក្រោម ៖
ជាដំបូងលោអ្នកត្រូវ Install Add On របស់ FireFox
ដែលមានឈ្នោះ ថា Print PDF ជាមុនសិន ដែល Add On នេះលោកអ្នកអាចរកបាន នៅក្នុង Address មួយនេះ
https://addons.mozilla.org/en-US/firefox/addon/5971
បន្ទាប់ពីចូលទៅកាន់ Address មួយនេះហើយ
លោកអ្នកនឹងឃើញ Add On ដែលមានឈ្មោះថា Print PDF សូមចុចលើ Add to Firefox (Windows) ដើម្បី Install ។

ផ្ទាំងខាងក្រោមនឹងលោតឡើង


របៀប ទាញយកឯកសាពី អ៊ិធើណេត ហើយរក្សារទុកជា ភី ឌី អេហ្វ


សូម ចុលើ Button Install Now
ពេលលោកអ្នក Install ចប់ ផ្ទាំងខាងក្រោមនឹងលេចឡើង

Read More

នៅសល់តែថ្ងៃចាស់!

Posted on December 4, 2010, 10:09 pm


នៅសល់តែថ្ងៃចាស់!

មិនទាន់ធ្វើអ្វីល្អផង ម្ភៃឆ្នាំកន្លងផុតស្រឡះ
វ័យក្មេងអស់ទៅយ៉ាងរហ័ស សល់តែថ្ងៃចាស់ថ្ងៃជរា។

បណ្តារថ្ងៃចាស់ជរាខ្លួន ថ្ងៃមួយចំនួនមានរោគារ
នឹងមានថ្ងៃមួយគ្រប់ៗគ្នា គឹពេលវេលាត្រូវមរណា ។

មិនទាន់ធ្វើអ្វីល្អផង ម្ភៃឆ្នាំកន្លងផុតស្រឡះ
វ័យក្មេងអស់ទៅយ៉ាងរហ័ស សល់តែថ្ងៃចាស់ថ្ងៃជរា។

បណ្តារថ្ងៃចាស់ជរាខ្លួន ថ្ងៃមួយចំនួនមានរោគារ
នឹងមានថ្ងៃមួយគ្រប់ៗគ្នា គឹពេលវេលាត្រូវមរណា ។

ឯម៉្យាងគួរអោយតស្លុតណាស់ គឺស្លាប់មុនចាស់មុនយាយតា
ដូច្នេះគួរតែខំសិក្សារ អប់រំចិន្តាអោយល្អផង ។

Read More

ការទទួលទាន ភេសជ្ជៈ ដែលមានជាតិ ហ្គាស ពីរកំប៉ុងក្នុង មួយថ្ងៃ អាចប៉ះពាល់ដល់ថ្លើម

Posted on December 4, 2010, 12:00 am


ការទទួលទាន ភេសជ្ជៈ ដែលមានជាតិ ហ្គាស ពីរកំប៉ុងក្នុង មួយថ្ងៃ អាចប៉ះពាល់ដល់ថ្លើម

យោងតាម ការស្រាវជ្រាវថ្មី មួយដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃ នេះ បានអោយ ដឹងថា ការទទួលទាន ទឹកផ្លែ ឈើ ឬភេសជ្ជៈ ដែលមានជាតិហ្គាស ត្រឹមតែពីរកែវក្នុងមួយថ្ងៃ អាចធ្វើអោយខូចថ្លើមរយះពេលយូរ ដែលឈនទៅ ឱ្យតម្រូវធ្វើការ វះកាត់ប្តូរ ។

ការខូចថ្លើម ជាធម្មតាពាក់ព័ន្ធ ទៅនិង ការប្រើប្រាស់ គ្រឿង ស្រវឹង ខ្លាំងពេក ប៉ុន្តែ ការសិក្សារថ្មី មួយបានអោយដឹងថា ភេសជ្ជៈដែលមានជាតិស្ករច្រើន អាចបង្កើតអោយ មានលក្ខណៈ មួយដែលគេហៅថា ជំងឺថ្លើម មានខ្លាញ (Fattyliver disease) ធ្វើអោយពួកគេមានគ្រោះថ្នាក់ ច្រើនជាងការទទួល ទាន គ្រឿង ស្រវឹងច្រើនទៅទៀត ។

ក្រុមអ្នកវិទ្យាសាស្ត្រ នៅប្រទេស អ៊ីតាលី បាន រកឃើញ ថា អ្នកដែលទទួលទានភេសជ្ជៈ ដែលមានជាតិហ្គាស និង ជាតិ ស្ករខ្ពស់ ឬទឹកផ្លែឈើ ក្នុងចំណុះ មួយលីត្រ ក្នុងមួយ ជារៀងរាល់ថ្ងៃ គឺទំនង់ជាកើតជំងឺ ថ្លើម មានជាតិខ្លាញ់ ខ្ពស់ជាងអ្នកធម្មតា ៥ ដង ។

ពួកគេបានរកឃើញថា សូម្បីតែ ភេសជ្ជៈធម្មតា ពីរកំប៉ុង ដូចជា កូកាកូឡា ក៏បង្កើន អត្រា ធ្វើអោយ ថ្លើម ខូច ព្រមទាំងកើតជំងឺទឹកនោមផ្អែម និង ប៉ះពាល់ ដល់បេះដូងទៀតផង ។

Read More

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)