Posted on December 15, 2010, 8:45 pm
ឃ្លានេះត្រូវបានមេទ័ព្វចិនជាច្រើន និយម និយាយ នៅក្នុងសម័យ សាមកុក រឹឯនៅក្នុងប្រវត្តិសាស្ត្រខ្មែរជាពិសេស នៅក្នុងដំណាក់កាលតស៊ូ រើបំរាស ឬ ជ្រែករាជ ឃ្លានេះក៏មានប្រើជារឿយ ៗ ។
ចំណែក បច្ចុបន្នភាព ការរកស៊ី ក៏ដូច ជានយោបាយ យើងតែងតែឮ គេនិយាយ ជាញឹកញាប់ មិនចាញ់ សម័យ បុរាណប៉ុន្មានទេ ជាពិសេស នៅពេលផ្សព្វផ្សាយពានិជ្ជកម្ម និង យុទ្ធនាការ ប្រជាភិថុតិ ជាដើម ។
![]() | ល្លួង ព្រះស្តេចកន Hluang Preah Sdech Kan 1483 - 1525 |
តាមន័យនេះ ឃ្លា “ចិញ្ចឹមទ័ព្វ ១០០០ ថ្ងៃប្រើតែមួយពេល” មានខ្លឹមសារប្រហាក់ប្រហែលនឹង “សន្សំកម្លាំ ចាំ ឱកាស” ពិតជាមានប្រជាប្រិយមែន សូម្បីតែមជ្ឈដ្ឋាន សិស្ស និស្សិត ក៏ចេះប្រើគ្រប់ៗគ្នានៅ ពេលប្រឡងម្តងៗ ។
តាមការពិចារណា របស់ខ្ញុំ អ្នកបន្លឺឃ្លានេះ ទោះជាមានសភាពុំសូវច្បាស់លាស់ តែក៏អាចឱ្យយើងយល់បានថា ការប្រើមធ្យោបាយកំពូលនេះ ជាជំរើសចុងក្រោយដ៏មានសារៈសំខាន់ នឹងសំរាប់ប្រយុធស្លាប់រស់នា នាទីចុងក្រោយ ។
នៅក្នុងខណៈនេះ អ្នកប្រព្រឹត្ត អ្នកលែង ក៏ដូចជាអ្នកមែន សុទ្ធតែត្រូវធ្វើការវាយសម្រុកយកឈ្នះ ក៏ប៉ុន្តែយើង ប្រមូលយកកម្លាំងធំទាំងអស់ហើយ នៅតែពុំបានផលល្អ គេនឹងត្រូវរលត់ប្រៀបដូចរថយន្តអស់ប្រេង ។
ការចិញ្ចឹមចិត្តតស៊ូដ៏អង់អាច សេចក្តីព្យាយាមដ៏មោះមុត ការលះបងដ៏គួរអោយស្ងើចសរសើរ និងការអនុវត្តន៍តាមគំរោងការ ជាក់លាក់ ជាវិធីធ្វើការប្រកបដោយប្រសិទ្ធភាពរបស់អ្នកឈ្លាសវៃ ។
អ្នកគ្មាន សមត្ថភាព ឬអ្នកឆេវឆាវ ពុំអាចមើលឃើញ និង ប្រត្តិបត្តិតាមវិធាននេះទេ ។ បរាជ័យភាព នឹងអាចកើតមាន ហើយពុំអាចបន្ទោសថា ជាព្រហ្មលិខិតឡើយ ។