Posted on December 4, 2010, 12:00 am
យោងតាម ការស្រាវជ្រាវថ្មី មួយដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃ នេះ បានអោយ ដឹងថា ការទទួលទាន ទឹកផ្លែ ឈើ ឬភេសជ្ជៈ ដែលមានជាតិហ្គាស ត្រឹមតែពីរកែវក្នុងមួយថ្ងៃ អាចធ្វើអោយខូចថ្លើមរយះពេលយូរ ដែលឈនទៅ ឱ្យតម្រូវធ្វើការ វះកាត់ប្តូរ ។
ការខូចថ្លើម ជាធម្មតាពាក់ព័ន្ធ ទៅនិង ការប្រើប្រាស់ គ្រឿង ស្រវឹង ខ្លាំងពេក ប៉ុន្តែ ការសិក្សារថ្មី មួយបានអោយដឹងថា ភេសជ្ជៈដែលមានជាតិស្ករច្រើន អាចបង្កើតអោយ មានលក្ខណៈ មួយដែលគេហៅថា ជំងឺថ្លើម មានខ្លាញ (Fattyliver disease) ធ្វើអោយពួកគេមានគ្រោះថ្នាក់ ច្រើនជាងការទទួល ទាន គ្រឿង ស្រវឹងច្រើនទៅទៀត ។
ក្រុមអ្នកវិទ្យាសាស្ត្រ នៅប្រទេស អ៊ីតាលី បាន រកឃើញ ថា អ្នកដែលទទួលទានភេសជ្ជៈ ដែលមានជាតិហ្គាស និង ជាតិ ស្ករខ្ពស់ ឬទឹកផ្លែឈើ ក្នុងចំណុះ មួយលីត្រ ក្នុងមួយ ជារៀងរាល់ថ្ងៃ គឺទំនង់ជាកើតជំងឺ ថ្លើម មានជាតិខ្លាញ់ ខ្ពស់ជាងអ្នកធម្មតា ៥ ដង ។
ពួកគេបានរកឃើញថា សូម្បីតែ ភេសជ្ជៈធម្មតា ពីរកំប៉ុង ដូចជា កូកាកូឡា ក៏បង្កើន អត្រា ធ្វើអោយ ថ្លើម ខូច ព្រមទាំងកើតជំងឺទឹកនោមផ្អែម និង ប៉ះពាល់ ដល់បេះដូងទៀតផង ។
ក្រុមវិជ្ជបណ្ឌិតនៅប្រទេស អ៊ីស្រាអែល បានប្រៀបធៀបអ្នកស្ម័គ្រ ចិត្ត ពីរក្រុម ដែលគ្មានក្រុមណាមួយ កើតជំងឺ ថ្លើម មានជាតិខ្លាញ់ទេ ។ លទ្ធផលនៅពេល បញ្ចប់ ការសិក្សារ បាន បង្ហាញថា ៨០ ភាគរយ នៃអ្នកដែលបានទទួលទាន ភេសជ្ជៈ មាន ហ្គាស់ និង ជាតិស្ករខ្ពស់ មានជំងឺថ្លើម មានជាតិខ្លាញ់
ហើយ ១៧ ភាគរយ ប៉ុន្នោះនៃក្រុមដែលមិន បាន ទទួលទាន ភេសជ្ជៈ ដែលមានជាតិស្ករ កើតជំងឺ ថ្លើម មានជាតិខ្លាញ់ ។ វេជ្ជបណ្ឌិត នី មឺ អា ស៊ី ដែលដឹកនាំ ការសិក្សារស្រាវ ជ្រាវ បានបង្ហាញថា ការទទួលទាន ភេសជ្ជៈដែល មានជាតិស្ករ រយៈពេលយូរ អាចធ្វើ អោយ ខូច ថ្លើម ហើយ ត្រូវ ការ ការវះកាត់ប្តូរ ។
លោកបានពន្យល់ថា ទឹកផ្លែឈើ ស្រស់ អាច មានគ្រោះថ្នាក់ខ្លាំង ដូចជា ប្រេ ភេសជ្ជះសូដា រសជាតិផ្អែម ។
លោកបាន និយាយថា ធាតុផ្សំ នៅក្នុង ភេសជ្ជៈ មានជាតិ ហ្គាស នឹង ទឹកិផ្លែឈើ ដែល បង្ករការខូចខាតគឺជាតិស្ករ នៅក្នុងផ្លែឈើដែលគេហៅថា Fructose ដែលអាចជ្រាបចូលទៅក្នុងថ្លើម យ៉ាងច្រើន ។
វាមិនប៉ះពាល់ដល់ការផលិតជាតិអាំងស៊ុយលីន ទេ ហើយវាជ្រាបចូលដោយផ្ទាល់ទៅក្នុងថ្លើម តែម្តង ទី ដែលវាអាចបំប្លែងទៅជាខ្លាញ់ ។
ជាតិ Fructose បង្កើនឱកាសកើតជំងឺថ្លើមមានជាតិខ្លាញ់ ដែលបណ្តាល អោយកើតរោគក្រិនថ្លើម និង ជំងឺមហារីកថ្លើម ។
ឱពុកម្តាយគួរជំនួស ទឹកផ្លែឈើ នៅក្នុង កញ្ចប់ អាហារ ថ្ងៃត្រង់របស់កូន ៗ ពួកគេ ដោយ ទឹកសុទ្ធ មួយដបវិញ ។