Posted on December 29, 2010, 7:44 pm
ជើងខ្លាំងប៉ះជើងខ្លាំង ចំជាល្បីមិនដូចបានជួប ។ តក និង តយ ប្រកួតគ្នានិយាយ ពីឈ្មោះចំឡែកៗ
តក់ ៖ អញស្គាស់គេឈ្មោះ
ចុះឯង ?
តយ ៖ ភាគច្រើនឯងស្គាល់អស់ហើយ តែខ្វះខ្លះដូចជា
គេញញឹមដាក់គ្នារូច តក់ ថា ៖
Read MorePosted on December 29, 2010, 7:41 pm
ពូតក ស្រឡាញ់កូនៗណាស់ ។
រាល់យប់ទោះស្រវឹងយ៉ាងណា ពូតែងតែ ចូលមុង ថើបកូន រួចបានទៅដេក ។
យប់នេះស្រវឹង វាងធ្លាក់ត្របកភ្នែក ខ្លាំង គាត់ដើរទ្រេតទ្រោត ទៅលាត់ មុង ដោយទាំង ជើងសារុង ប្រពន្ធ គាត់អោនថើប ច្រឡំចំរបស់មីង មួយខ្សឺត យ៉ាងវែងព្រោះស្រឡាញ់ កូនពេក ។
ស្រាប់តែស្ទុះចេញ ពីមុងមកវិញ គ្រវីក្បាលតតាត់ ស្រែកខ្លាំងៗ ថា ៖
យីស! ម៉ែវានេះ ចំមែន អោយកូនដេក អត់លាងមាត់កូនសោះ ស្អុយ ទឹកត្រី អោយ ង៉ោង!
អញ ថើប មួយខ្សឺត ស្វាង ស្រា ចែស !
Read MorePosted on December 27, 2010, 8:31 pm
មនុស្សជាច្រើនគិតមិនដល់ រឺ គិតខុសចំពោះការថែរក្សាកែវភ្នែក។ ដល់វេលាហើយដែលលោកអ្នកត្រូវចាប់ផ្តើមទទួលនាទី ដោះស្រាយបញ្ហាការពារកែវភ្នែកតាមរយះការប្រើក្រសែភ្នែករបស់លោកអ្នក។ ខាងក្រោមនេះ គឺជាវិធីងាយសំរាប់អស់ លោកអនុវត្តៈ
១. អង្គុចុះបែបរិយាបថសមាធិ រឺ រិយាបថបែប ណាក៏បានដែលធ្វើអោយអ្នកសំរួលចលនាឈាមបានល្អ ហើយបែមុខរបស់អ្នកទៅរកព្រះអាទិត្យ ហើយប្រើប្រអប់ដៃរបស់អ្នកទាំងពីរធ្វើចលនាចុះឡើងរហូតដល់ មាន កំដៅ ហើយយកមកក្តោបភ្នែកទាំងសងខាង(ខណៈពេលក្តោបនោះភ្នែករបស់អ្នកត្រូវបិទផង) ហើយដក ដង្ហើមវែងៗចេញចូលចំនួន៥ដង។
ធ្វើបែបនេះឡើងវិញ ដើម្បីអោយកំដៅដែលមានពីបាតដៃចូលទៅភ្នែកបាន ៤ ទៅ៥ដង។
២. អង្គុយទាញជើងទាំងពីរដាក់ត្រង់ទៅមុខទន្ទឹមគ្នា ត្រដាងដៃទាំងពីរទៅចំហៀង ដោយអោយម្រាមមេដៃ ចង្អុរស្របនឹងក្បាល ហើយដកដង្ហើមវែងៗ ហើយបែភ្នែកសំឡឹងទៅមេ ដៃស្តាំ រួចហើយដង្ហើមចូលវែងៗ ហើយ សំឡឹងអោយត្រង់ ទៅនឹងមេដៃស្តាំ នៅពេលដកដង្ហើមចេញបែភ្នែកមកសំឡឹង អោយត្រង់ទៅនឹងមេ ដៃឆ្វេងវិញ។
ធ្វើបែបនេះ ពី១៥ ទេ ២០ ដង រួចហើយបិទភ្នែក និង សំរាកមួយរយះ។
Posted on December 27, 2010, 8:14 pm
ការផ្លាស់ប្តូរអាកាសធាតុជាបន្តបន្ទាប់ បណ្តាលមកពីការប្រព្រឹត្តរបស់មនុស្ស ដែលបង្ករអោយមានផលប៉ះពាល់ដល់ផែនដី និង តាមតំបន់ទាំងលើផ្នែក កាយភាព និង ជីវភាព។
រយះកំពស់ទឹកសមុទ្រឡើងខ្ពស់ៈ ទោះបីសីតុណ្ហភាពផែនដកើនឡើងដល់ចន្លោះ ១.៤ដល់៥.៨ អង្សា ដែលធ្វើ អោយទឹកកក នៅតំបន់ប៉ូលត្រូវបានបំផ្លាញ
ហើយរយៈកំពស់ ទឺក សមុទ្រឡើងពី ១៤ ដល់ ៩០ សង់ទីម៉ែត្រ ដែលនឹងហុចផលប៉ះពាល់ដូចជា ការបាត់បង់ដីតាមរយៈ ការហូច្រោះ និង ការធ្លុះធ្លាយច្រាំងសមុទ្រ រឺ ទន្លេដែលជា ផលប៉ះ- ពាល់យ៉ាង ខ្លាំងដល់ផ្ទៃផែនដី
គឺជាពិសេសប៉ះពាល់ដល់ក្រុមកោះតូចៗ ដូចជា កោះដែលមានក្នុងមហា សមុទ្រណ្ឌា និង សមុទ្រខេ រីបៀន រួមដល់តំបន់ត្រីកោណនៃ មាត់ទនេ ក្លង្នុតំបន់ខ្ពង់ រាបដូចជាតំបន់ត្រីកោណនៃមាត់ ទន្លេក្នុង ប្រទេសអ៊ីយិប។
ទោះបីរយះកំពស់ទឹកទន្លេឡើងដល់ ៥០ ស.ម ក៏ដោយក៏នឹងជះផលប៉ះពាល់ប្រជាជន ទូទាំង ពិភពលោក ប្រមាណជា ៩២ លានននាក់។
![]() | អាកាសធាតុប្រែប្រួល |
ជាឧទាហរណ៍ ប្រសិនបើរយះកំពស់ទឹកសមុទ្រឡើងដល់មួយមែត្រ នឹងធ្វើអោយ ប្រទេសអ៊ីយិប បាត់បង់ ផ្ទៃដី ១ ភាគរយ, ប្រទេស នីហ្សឺលេន ៦ ភាគរយ, ប្រទេសបង់ក្លាដេស ១៧.៥ ភាគរយ និង ក្រុមកោះ ម៉ាហូរូក្នុងកោះម៉ាឆេល ៨០ ភាគរយ។
រយះកំពស់ទឹកសមុទ្រឡើងខ្ពស់ក្រៅពីនេះ កំនើននៃរយះកំពស់ទឹកសមុទ្រក៏ធ្វើអោយកើត សេចក្តី អន្តរាយជិវិតដែល រស់នៅតាមច្រាំង ដូចជាការ បាត់បង់ផ្ទៃដី និង ព្រៃឈើដែលជាជំរកនៃសត្វច្រើន ប្រភេទ និង ការរុករាននៃទឹកប្រៃចូលទឹកសាប ដែលធ្វើ អោយប៉ះពាល់ដល ក់សិកម្ម ។
លើសពីនេះទៅ ទៀតកំនើនរយះ កំពស់ទឹកសមុទ្រធ្វើអោយមានទឹកជំនន់ និងបំផ្លាញ ដល់ផ្ទះសំបែងប្រជាជន ទៀតផង។
សភាពអាកាសគំរាមគំហែងៈ ពេលដែលអាកាសធាតុផែនដីកើនឡើង គ្រោះធម្មជាតិផ្សេងៗក៏កើតឡើង ជាញឹកញាប់ និងគំរាម កាន់តែខ្លាំងឡើងៗដូចជា គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ព្យុះភ្លៀង ទឹកជំនន់និង ការស្រុត រឺ បាក់ដី ជាដើម។
Read MorePosted on December 15, 2010, 10:06 pm
១ លុយជាឱសថដ៏សក្តិសិទ្ធ លុយជាអ្នកគិតស្រាយបញ្ហា
លុយជាអ្នកផ្តល់នូវប្រាជ្ញា លុយុជាអ្នកតាឥតវិញាណ ។
២ លុយជាថ្នាំពិសដ៏សាហាវ លុយជាកាវស្អិតជាប់ប្រាណ
លុយជាគ្រូធ្មប់ដ៏សាមាន្យ លុយជាក្តាស្ពានឆ្លងឧបសគ្គ ។
៣ លុយជាកាំបិតមានមុខមុត លុយជាអាវុធឈាមប្រឡាក់
លុយជាឧបករណ៍យកធ្វើធ្នាក់ លុយជាអន្ទាក់ទាក់ជីវិត ។
៤ លុយជាទឹកឃ្មុំជាតិផ្អែមឆ្ងាញ់ លុយជាសំលាញ់យ៉ាងជិតស្និទ្ធ
លុយជាតន្ត្រីថ្នាក់ថ្នមចិត្ត លុយជាខ្សែរឹតរបស់ព្រាន ។
៥ លុយជាសត្រូវនឹងអ្នកក្រ លុយជាអ្នកចិត្តល្អនឹងអ្នកមាន
លុយជាសន្ទូចស្ទូចអ្នកឃ្លាន លុយជាជើងពានទ្រអោយខ្ពស់ ។