Posted on December 27, 2010, 8:14 pm
ការផ្លាស់ប្តូរអាកាសធាតុជាបន្តបន្ទាប់ បណ្តាលមកពីការប្រព្រឹត្តរបស់មនុស្ស ដែលបង្ករអោយមានផលប៉ះពាល់ដល់ផែនដី និង តាមតំបន់ទាំងលើផ្នែក កាយភាព និង ជីវភាព។
រយះកំពស់ទឹកសមុទ្រឡើងខ្ពស់ៈ ទោះបីសីតុណ្ហភាពផែនដកើនឡើងដល់ចន្លោះ ១.៤ដល់៥.៨ អង្សា ដែលធ្វើ អោយទឹកកក នៅតំបន់ប៉ូលត្រូវបានបំផ្លាញ
ហើយរយៈកំពស់ ទឺក សមុទ្រឡើងពី ១៤ ដល់ ៩០ សង់ទីម៉ែត្រ ដែលនឹងហុចផលប៉ះពាល់ដូចជា ការបាត់បង់ដីតាមរយៈ ការហូច្រោះ និង ការធ្លុះធ្លាយច្រាំងសមុទ្រ រឺ ទន្លេដែលជា ផលប៉ះ- ពាល់យ៉ាង ខ្លាំងដល់ផ្ទៃផែនដី
គឺជាពិសេសប៉ះពាល់ដល់ក្រុមកោះតូចៗ ដូចជា កោះដែលមានក្នុងមហា សមុទ្រណ្ឌា និង សមុទ្រខេ រីបៀន រួមដល់តំបន់ត្រីកោណនៃ មាត់ទនេ ក្លង្នុតំបន់ខ្ពង់ រាបដូចជាតំបន់ត្រីកោណនៃមាត់ ទន្លេក្នុង ប្រទេសអ៊ីយិប។
![]() | អាកាសធាតុប្រែប្រួល |
ទោះបីរយះកំពស់ទឹកទន្លេឡើងដល់ ៥០ ស.ម ក៏ដោយក៏នឹងជះផលប៉ះពាល់ប្រជាជន ទូទាំង ពិភពលោក ប្រមាណជា ៩២ លានននាក់។
ជាឧទាហរណ៍ ប្រសិនបើរយះកំពស់ទឹកសមុទ្រឡើងដល់មួយមែត្រ នឹងធ្វើអោយ ប្រទេសអ៊ីយិប បាត់បង់ ផ្ទៃដី ១ ភាគរយ, ប្រទេស នីហ្សឺលេន ៦ ភាគរយ, ប្រទេសបង់ក្លាដេស ១៧.៥ ភាគរយ និង ក្រុមកោះ ម៉ាហូរូក្នុងកោះម៉ាឆេល ៨០ ភាគរយ។
រយះកំពស់ទឹកសមុទ្រឡើងខ្ពស់ក្រៅពីនេះ កំនើននៃរយះកំពស់ទឹកសមុទ្រក៏ធ្វើអោយកើត សេចក្តី អន្តរាយជិវិតដែល រស់នៅតាមច្រាំង ដូចជាការ បាត់បង់ផ្ទៃដី និង ព្រៃឈើដែលជាជំរកនៃសត្វច្រើន ប្រភេទ និង ការរុករាននៃទឹកប្រៃចូលទឹកសាប ដែលធ្វើ អោយប៉ះពាល់ដល ក់សិកម្ម ។
លើសពីនេះទៅ ទៀតកំនើនរយះ កំពស់ទឹកសមុទ្រធ្វើអោយមានទឹកជំនន់ និងបំផ្លាញ ដល់ផ្ទះសំបែងប្រជាជន ទៀតផង។
សភាពអាកាសគំរាមគំហែងៈ ពេលដែលអាកាសធាតុផែនដីកើនឡើង គ្រោះធម្មជាតិផ្សេងៗក៏កើតឡើង ជាញឹកញាប់ និងគំរាម កាន់តែខ្លាំងឡើងៗដូចជា គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ព្យុះភ្លៀង ទឹកជំនន់និង ការស្រុត រឺ បាក់ដី ជាដើម។
ជាឧទាហរណ៍ដូចដែលបានឃើញយ៉ាងច្បាស់ការណ៍នូវព្រឹត្តិការណ៍កន្លងមក នេះមានដូចជាព្យុះស៊ី ក្លូនដែលវាយប្រហាររដ្ឋអូរិសា ក្នុងប្រទេសណ្ឌា និង នាំយកជិវិតមនុស្សអស់ រាប់ម៉ឺន អ្នក កាលពីខែវិច្ឆការ ព. ស ២៥៤២ ។
សភាពក្តៅ()ក្នុងខែសីហា ព.ស ២៥៤២ បានបំផ្លាញភោគផល កសិកម្ម ក្នុងទ្វីបមួយនៃសហរដ្ឋអាមេរិក និង បានសំលាប់ជិតវិតមនុស្សអស់ ១៤០ នាក់ ។
ជាងនេះទៅទៀត ព្រឹត្តការណ៍ដ៏ច្បាស់ការណមួយទៀតគឺទឹកជំនន់ ដ៏ធំនៅប្រទេសចិនដែលកើតមានក្នុងចន្លោះ ព.ស ២៥៤២-៤៣ ជាដើម។
ផលប៉ះពាល់ដល់សុខភាពមនុស្សៈ គ្រោះធម្មជាតិដែលកើតឡើងយ៉ាងខ្លាំក្លាដូចជា គ្រោះទឹកជំនន់ និង កំនើនកំដៅ សុទ្ធតែធ្វើអោយប៉ះពាល់ទៅដល់ សុខភាព របស់ មនុស្សដោយផ្ទាល់ និង ប្រយោល
ដូចជាសីតណ្ហភាពកើន ឡើងអាចបណ្តាលអោយកើតមានជំងឺដូចជា គ្រុនចាញ់ នឹង គ្រុនឈាម ជា លទ្ធផលមានមនុស្សប្រមាណជា ៥០ – ៨០លាននាក់ក្នុងមួយឆ្នាំដែលកើតនូវជំងឺ គ្រុនចាញ់ និង គ្រុនឈាមនេះ។
គំរោងបរិស្ថានរបស់សហប្រជាជាតិ បង្ហាញថាការផ្លាស់ប្តូរអាកាសធាតុបែបនេះនឹងមានផលប៉ះពាល់ដល់ ការផលិតអាហារដែលមានអនាម័យ និង បង្ករអោយកើតមានបញ្ហាសង្គម និង សេដ្ឋកិច្ចមកជាមួយគ្នា ។
បញ្ហាទាំង អស់នេះក៏នឹងបង្ករអោយកើតមានបញ្ហាសុខភាពដល់ប្រជាជន ដែលរស់នៅ ក្នុងតំបន់ក្តៅមួយួចំនួន ដូចជា រោគ ចុកពោះរាគអាចម៍ រោគខ្វះអាហារ រោគហត់ដង្ហក់ និង រោគផ្សេងៗ ជាច្រើន អាស្រ័យ ទៅតាមសីតណ្ហភាព កើនឡើង។
ផលប៉ះពាល់នៃកំនើនកំដៅផែនដី ធ្វើអោយមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសដែលកំពុងអភិវឌ្ឍជាពិសេសប្រទេសកសិកម្ម។
ផលិតផលកសិកម្មនឹងថយចុះដោយសារអាកាស ធាតុប្រែប្រួល ជាងនេះទៅទៀតគឺផល ប៉ះពាល់ដល់ បរិមាណអាហារបំប៉ន និង សេដ្ធកិច្ចរួមរបស់ប្រទេស ដែលជាប្រទេសនាំចេញនូវ ផលិតផលកសិកម្មដូចជា ប្រទេសកម្ពុជា ថៃ...។
ផលប៉ះពាល់ដល់កសិកម្ម និង ប្រភពទឹកៈ ការសិក្សារបស់ស្ថាប័នផ្នែកបរិស្ថានបានអោយដឹងថាអាកាស ធាតុផ្លាស់ប្តូរគឺមានផលប៉ះ ពាល់ដល់ ផ្នែកកសិកម្ម និងមានទំនាក់ទំនងជាមួយបរិមាណទឹក
គឺមានន័យថាអាកាស ធាតុប្រែប្រួលគឺធ្វើអោយបរិមាណទឹកថយចុះ(ប្រមាណជា ៥ – ១០ ភាគរយ) ដែលប៉ះពាល់ដល់ ផលិតផល កសិកម្ម ជាពិសេសគឺដំណាំស្រូវ ដែលជាដំណាំសំខាន់ក្នុងរបរកសិកម្ម ហើយត្រូវពឹងពាក់លើបរិមាណទឹក ភ្លៀង និង ពន្លឺព្រះអាទិត្យ រួមទាំង គុណភាពដីទៀតផង។
ក្រៅពីនេះ នៅមាន ផលប៉ះពាល់ដ់ល់ការនេសាទ ព្រោះបណ្តាត្រពាំងបឹង រឺ ទន្លេ មួយចំនួន ត្រូវរីងហួតទើប ប៉ះពាល់ដល់ការរីកធំធាត់ នៃពូជសត្វទឹក ដែលធ្វើអោយប្រភេទសត្វទឹកចំនួនច្រើន ត្រូវបាត់បង់។