ជួយ ផង ខ្មោចលងខ្ញុំ!

Posted on January 1, 2011, 7:04 pm


ជួយ ផង ខ្មោចលងខ្ញុំ!

ម៉ោង១១យប់យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រលប់ទៅទីក្រុងវិញ។

គេឈរចាំរហូតដល់ម៉ោង១២យប់ទើបឃើញរថយន្តតូចមួយគ្រឿងបរកាត់ ក៏បក់ដៃសុំដោយសារ។

ដោយហេតុអស់កំលាំងពេក យុវជនយើងអង្គុយកក្នុងរថយន្តមួយសន្ទុះហើយក៏លង់លក់ក្បែរអ្នកបើក។

ពេលនោះស្រាប់តែមានភ្លៀងមួយមេធំបង្អុរចុះ រួចមានរន្ទះបាញ់ផង!។

ស្នូររន្ទះធ្វើអោយយុវជនយើងភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួន តែជាមួយគ្នានោះដែរគេភយ័ស្ទើរលស់ព្រលឹង ដោយមិនឃើញអ្នកបើកបរនៅត្រង់ដៃចង្កូត តែរថយន្តនោះនៅតែទៅមុខគើមៗយ៉ាងស្ងៀមស្ងាត់។

ភ័យពេកយុវជនយើងស្រែកស្លន់ស្លោម្នាក់ឯង

  • ឱខ្មោច ! ខ្មោច ! ជយយផង ! ខ្មោចលង!.....

ស្រាប់តែលឺសំលេងមួយនៅខាងក្រោយ

  • ឱខ្មោចអារំបល់យក៏អី! ឡានរលត់ម៉ាស៊ីនអញរុញស្ទើរដាច់ខ្យល់ទៅហើយ។

ចុះជួយរុញអោយឆាប់ឡើង !

Read More

អ្នកពន្លត់អគ្គីភយ័ដ៏ក្លាហាន

Posted on January 1, 2011, 7:01 pm


អ្នកពន្លត់អគ្គីភយ័ដ៏ក្លាហាន

ភ្លើងឆាបឆេះពីវាលស្មៅស្ងួតមួយកំពុងរាលដាលសំដៅកសិដ្ឋាន ។

ការិយាល័យពន្លត់អគ្គីភ័យ បានទទួល ព័ត៌មានភ្លាមប្រញាប់ប្រញាល់បញ្ជូនកម្លាំង ចុះកន្លែងកើតហេតុ ប៉ុន្តែទម្រាំឡានទឹកមកដល់គោលដៅនោះ ភ្លើងឆេះពេញបន្ទុកត្រួតត្រាលែងបានទៅហើយ, ហេតុនេះគេហៅអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅតំបន់ ជាប់គ្នាចូលមកជួយទៀត។

ក្រុមអ្នកស្ម័គ្រចិត្តបើករថយន្តកញ្ចាស់សំរុកចូលយ៉ាងក្លាហាន ។

រថយន្តបោះពួយដល់ចំណុចកណ្តាលភ្លើង ទើបឈប់ រួចពួកគេលោតចុះពីរថយន្តទាញទុយោទឹកបាញ់ព្រួសជុំទិស ។

មិនយូរប៉ុន្មានពួកគេត្រួតត្រា ភ្លើងបាន, មិនឱ្យរាលដាលទៅមុខទៀត ។

ម្ចាស់កសិដ្ឋានកោតសេចក្តីក្លាហានរបស់ក្រុមពន្លត់អគ្គីភ័យស្ម័គ្រចិត្ត គាត់ជូន១.០០០ដុល្លារជារង្វាន់។

ពេលនោះអ្នកកាសែតតំបន់ម្នាក់ចូលសម្ភាសន៍ប្រធានក្រុមអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត ៖

-លុយ១.០០០ដុល្លារនេះ លោកប្រុងយកទៅធ្វើអីដែរ?

លោកប្រធានក្រុមចង្អុលទៅរថយន្ត ៖

-កិច្ចការដំបូងបំផុត គឺប្រើប្រាស់ទឹកប្រាក់នេះធ្វើហ្វ្រាំងរថយន្តឡើងវិញ ។

អម្បាញ់មិញហ្វ្រាំងមិនស៊ី សោះ, វាបោះពួយទាល់តែដល់កណ្តាលសមុទ្រភ្លើងទើបអាចឈប់បាន ធ្វើឱ្យពួកខ្ញុំវិះស្លាប់ទាំងអស់គ្នា លោកមិនឃើញទេឬ?

Read More

ជួយផង! តើខ្ញុំសង្ឃឹមរស់ដែររឺទេ?

Posted on January 1, 2011, 6:57 pm


ជួយផង! តើខ្ញុំសង្ឃឹមរស់ដែររឺទេ?

មានស្ទាវម្នាក់ត្រូវបានគេកាប់ជាច្រើនកាំបិតដេកដីងើបលេងរួច នៅកន្លែងស្ងាត់គ្នាមនុស្សម្នាណា នៅក្បែរនោះឡើយ មួយសន្ទុះក្រោយមកស្រាប់តែឃើញ បុរសម្នាក់ដើរកាត់ទីនោះ

ស្ទាវយើងក៏ស្រែកអោយគាត់ជួយ

  • ជួយផង! ជួយផងលោក

  • បុរសនោះឃើញដូច្នេះក៏រត់ទៅសួរ ប្អូនត្រូវគេកាប់មែនទេ ?

  • មែនហើយលោក

តាមរបួសខ្ញុំ តើខ្ញុំសង្ឃឹមរស់ដែររឺទេ?

  • មិនអីទេចាំខ្ញុំជួយប្អូន

  • បុរសនោះក៏ក្រៀស្ទាវយើងយកទៅ

  • ហ្អាក់! លោក ម្តេចបានជាយកខ្ញុំមកផ្ទះគ្រូទាយទៅវិញ?

  • ក្រែង ប្អូនចង់ដឹងថា តើប្អូនសង្ឃឹមរស់ដែររឺទេ?

ឡូវខ្ញុំនាំប្អូនមករកគ្រូទាយ ទាយពីជោគវាសនាប្អូន តើសង្ឃឹមរស់រឺអត់ រួចហើយចាំនាំប្អូនទៅរកពេទ្យ

  • អូយ ៗៗ ជួយផង!
Read More

អ្នកក្លាហានហែលឆ្លងស្ទឹងក្រពើ

Posted on January 1, 2011, 6:53 pm


អ្នកក្លាហានហែលឆ្លងស្ទឹងក្រពើ

មានសេដ្ឋីស្រុកស្រែម្នាក់គាត់មានកូនស្រីតែម្នាក់គត់ ដែលកំពុងពេញក្រមុំដល់ពេលរៀបការ គាត់បានបិតប្រកាសរើសកូនប្រសា ដល់ថ្ងៃជ្រើសរើសមានកំលោះៗជាច្រើន មកពីគ្រប់ទិសទី ចាំប្រលងធ្វើជាកូនប្រសារបស់គាត់ ។

ពេលដល់ម៉ោងប្រលងគាត់បាននាំកំលោះទាំងអស់ទៅ ស្ទឹងមួយនៅជិតនោះ ដែលស្ទឹងនេះគ្មាននរណាហ៊ានឆ្លងកាត់ទេ ព្រោះស្ទឹងនេះមានក្រពើរាប់ រយក្បាលក្នុងស្ទឹងនោះ គាត់ក៏បានប្រកាសពីវិញ្ញាសារប្រលង

  • បើនរណាហ៊ានហែលឆ្លងកាត់ស្ទឹងនេះដល់ត្រើយម្ខាង ខ្ញុំនឹងលើកកូនក្រមុំដ៏ស្រស់ស្អាត របស់ខ្ញុំអោយអ្នកនោះភ្លាម ។

  • ឮសូរដូច្នេះគ្មាននរណាម្នាក់ហ៊ានហែលឆ្លងកាត់ទេ បានត្រឹមតែឈររុញរារនៅមាត់ស្ទឹងតែប៉ុណ្ណោះ។

ស្រាប់តែមួយសន្ទុះមានកំលោះម្នាក់ដើរឆ្លងកាត់ទីនោះ ដោយចៃដន្យ គាត់ឃើញមនុស្សរោមអ៊ូៗ ក៏ដើរទៅមើល គាត់ខំប្រជ្រៀតគេឯងចូលទៅ

  • ខ្ញុំសុំមើលផងៗ ដោយអ្នកនៅទីនោះទ្រាំមិនបានក៏ធាក់គាត់ទំលាក់ទឹក។

គាត់ធ្លាក់ទឹកឃើញក្រពើរាប់រយក្បាល កំពុងសំដៅមករកគាត់ ក៏ខំហែល រហូតដល់ត្រើយម្ខាង ពេលដល់ត្រើយម្ខាង អ្នករាល់គ្នាទះដៃអបអរសាទរ

  • លោកដឹងទេ លោកបានប្រពន្ធជាកូនសេដ្ឋីដ៏ស្រស់ស្អាតហើយណា

  • អាបានប្រពន្ធវាមិនសំខាន់ទេ តែខ្ញុំចង់ដឹងអាណាធាក់ខ្ញុំទំលាក់ទឹកម៉េញ?
Read More

ចោរលួចបាតភូមិ

Posted on January 1, 2011, 6:46 pm


ចោរលួចបាតភូមិ

មានចោរបាតភូមិម្នាក់ពូកែខាងលួច ប៉ះស្អីលួចនិង មិនចេះខ្លាចនរណាឡើយ។

យប់មួយពូម្ចាស់ទូកគាត់ចុះងូតទឹកបឹង ចោរឃើញទូកគ្មានម្ចាស់នៅ ក៏ស្មានថាម្ចាស់ទូកទៅមើលការរាំធុងបាសនៅឯចុងភូមិ ក៏ដើរចូលលបៗមើលសភាពការណ៏ឃើញសភាពការណ៏ស្ងាត់ល្អ ចោរបាត ភូមិក៏ឡើងលើទូបំរុងនឹងដោះយកម៉ាស៊ីនទូកចៃដន្យអី ពូម្ចាស់ទូកងើបពីទឹកឃើញដូច្នេះក៏សួរ ឱឯងធ្វើអី?

និយាយមិនទាន់រួចផង ចោរបាតភូមិក៏សន្លប់បាត់ទៅ ដោយមិនដឹងពីមូលហេតុ?

ឃើញដូច្នេះ ពូម្ចាស់ទូក ក៏អូសចោរយកទៅប៉ុស្ត៍ភូមិចាំដឹងខ្លួនសួរចំលើយ

ស្អែកឡើង ពេលដឹងខ្លួនមេប៉ុស្ត៍ក៏សួរ

  • ឯងមានលួចម៉ាស៊ីនទូកគេទេ?
  • ចោរបាតភូមិនិយាយទាំងខ្លួនញ័រ តតាត់
  • បាទ មាន
  • ចុះពូម្ចាស់ទូកមានបានវៃធ្វើបាបឯងទេ?
  • បាទ អត់ទេឱចុះម្តេចឯងសន្លប់?
  • មកពី គាត់ងើបពីទឹកមកសួរខ្ញុំ ខ្ញុំស្មានថា ខ្មោចទឹក
Read More

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)