Posted on January 1, 2011, 6:53 pm
មានសេដ្ឋីស្រុកស្រែម្នាក់គាត់មានកូនស្រីតែម្នាក់គត់ ដែលកំពុងពេញក្រមុំដល់ពេលរៀបការ គាត់បានបិតប្រកាសរើសកូនប្រសា ដល់ថ្ងៃជ្រើសរើសមានកំលោះៗជាច្រើន មកពីគ្រប់ទិសទី ចាំប្រលងធ្វើជាកូនប្រសារបស់គាត់ ។
ពេលដល់ម៉ោងប្រលងគាត់បាននាំកំលោះទាំងអស់ទៅ ស្ទឹងមួយនៅជិតនោះ ដែលស្ទឹងនេះគ្មាននរណាហ៊ានឆ្លងកាត់ទេ ព្រោះស្ទឹងនេះមានក្រពើរាប់ រយក្បាលក្នុងស្ទឹងនោះ គាត់ក៏បានប្រកាសពីវិញ្ញាសារប្រលង
បើនរណាហ៊ានហែលឆ្លងកាត់ស្ទឹងនេះដល់ត្រើយម្ខាង ខ្ញុំនឹងលើកកូនក្រមុំដ៏ស្រស់ស្អាត របស់ខ្ញុំអោយអ្នកនោះភ្លាម ។
ស្រាប់តែមួយសន្ទុះមានកំលោះម្នាក់ដើរឆ្លងកាត់ទីនោះ ដោយចៃដន្យ គាត់ឃើញមនុស្សរោមអ៊ូៗ ក៏ដើរទៅមើល គាត់ខំប្រជ្រៀតគេឯងចូលទៅ
គាត់ធ្លាក់ទឹកឃើញក្រពើរាប់រយក្បាល កំពុងសំដៅមករកគាត់ ក៏ខំហែល រហូតដល់ត្រើយម្ខាង ពេលដល់ត្រើយម្ខាង អ្នករាល់គ្នាទះដៃអបអរសាទរ
លោកដឹងទេ លោកបានប្រពន្ធជាកូនសេដ្ឋីដ៏ស្រស់ស្អាតហើយណា