Posted on January 1, 2011, 7:04 pm
ម៉ោង១១យប់យុវជនម្នាក់ឈរនៅកន្លែងស្ងាត់ចាំហៅឡានតាក់ស៊ីត្រលប់ទៅទីក្រុងវិញ។
គេឈរចាំរហូតដល់ម៉ោង១២យប់ទើបឃើញរថយន្តតូចមួយគ្រឿងបរកាត់ ក៏បក់ដៃសុំដោយសារ។
ដោយហេតុអស់កំលាំងពេក យុវជនយើងអង្គុយកក្នុងរថយន្តមួយសន្ទុះហើយក៏លង់លក់ក្បែរអ្នកបើក។
ពេលនោះស្រាប់តែមានភ្លៀងមួយមេធំបង្អុរចុះ រួចមានរន្ទះបាញ់ផង!។
ស្នូររន្ទះធ្វើអោយយុវជនយើងភ្ញាក់ស្ទុះងើបអង្គុយត្រង់ខ្លួន តែជាមួយគ្នានោះដែរគេភយ័ស្ទើរលស់ព្រលឹង ដោយមិនឃើញអ្នកបើកបរនៅត្រង់ដៃចង្កូត តែរថយន្តនោះនៅតែទៅមុខគើមៗយ៉ាងស្ងៀមស្ងាត់។
ភ័យពេកយុវជនយើងស្រែកស្លន់ស្លោម្នាក់ឯង
ស្រាប់តែលឺសំលេងមួយនៅខាងក្រោយ
ចុះជួយរុញអោយឆាប់ឡើង !