Posted on March 25, 2012, 5:29 pm
ដំរីជើងបួនគង់តែ... អ្នកប្រាជ្ញគង់តែ... ពាក្យចាស់ពាក្យខ្មែពីព្រេង មិនដែរខុស សប្តាហ៍នេះ ជួបជាមួយ Directeur Technique…
គាត់ មើល SQL Query code ខ្ញុំហើយ គាត់ប្រាប់ ក្បាច់ទី ២ មកដល់កន្លែង វិញ សរសេបាន ១ក្បាច់ទៀត សរុប ៣ (ក្បាច់) គាត់ក៏ភ្លេ ខ្ញុំក៏មិនចាំ :(
ស្រួសសោះ មិនគួរណា គិតអីក៏ស្មុកស្មាញមេ្លះ ប្រើ UNION រវៀង ២ Query ហើយ យកវាធ្វើជា Sub-Query ទៀត ;(
USE ORDER BY in the UNION SQL Query.
1st Style: (ប្រើរង្វង់ក្រច អម Query ទាំងពីរ ហើយ ប្រើ Order By តែមួយ, គ្រប់ Field នៃ Query ទាំងពីរត្រូវតែដូចគ្នា)
(
SELECT t.`temoignage_id`, t.`prospect_id`,t.`temoignage_date_ajout`,t.`temoignage_texte`,t.`temoignage_miseenavant`,
CONCAT(t.`temoignage_prenom`, ' ', SUBSTRING(t.`temoignage_nom` FROM 1 FOR 1),'.') AS nom
FROM `temoignage` AS t WHERE t.`prospect_id` = 0 AND t.`temoignage_type_prospect` = 'un bricoleur'
)
UNION
(
SELECT t.`temoignage_id`, t.`prospect_id`, t.`temoignage_date_ajout`, t.`temoignage_texte`,t.`temoignage_miseenavant`,
CONCAT(p.`prospect_prenom`, ' ', SUBSTRING(p.`prospect_nom` FROM 1 FOR 1),'.') AS nom
FROM `temoignage` AS t
LEFT JOIN `prospect` AS p ON t.`prospect_id` = p.`prospect_id`
WHERE t.`prospect_id` > 0 AND t.`temoignage_type_prospect` = 'un bricoleur'
)
ORDER BY `temoignage_miseenavant` ASC, `temoignage_date_ajout` DESC
Read More
Posted on March 11, 2012, 5:39 pm
ដូចជាយឺតបន្តិចហើយដែល ខ្ញុំ post អត្ថបទនេះ គឺដើម្បីចូលរួម អបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា
នេះគឺជាស្នាដែនិពន្ធរបស់ ម្តាយខ្ញុំ , អ្នកម្តាយដ៏ឆ្មើមរបស់ខ្ញុំ :-)
អ្នកម្តាយ ដ៏ឆ្មើមរបស់ខ្ញុំ (លំនាំ បទ បងហួចលើខ្នង ក្របី)
![]() |
អ្នកម្តាយដ៏ឆ្នើម (ថត កាលអាយុ ១៧ ឆ្នាំ) |
I.ទិវានារី ៨ មីនា តាយាយមីងមាពុកម៉ែជួបជុំ
រៀបរាប់ពីអ្នកម្តាយ របស់ខ្ញុំ អ្នកគឺជាម្តាយឆ្នើមហើយរម្យទម្យ
អ្នកធ្វើជាបង្គងទ្រនំ ចាញ់គភ៌ ញ័រល្ហិតល្ហៃក៏ស៊ូទ្រាំ
តាំងពីចាប់កំនើតរហូតគ្រប់ខែ កើតមកយំម៉ែបានយល់ភត្រា ។
....
Posted on February 25, 2012, 5:54 pm
មិនមានអ្វីចំឡែកនោះទេ គ្រាន់តែនៅ ស្រុក ខ្ញុំអត់ទាន់មាន អ្នកធ្វើអាជីវកម្មបែបហ្នឹង នៅឡើយទេ "ហាងលក់សៀវភៅមួយទឹក" បើគ្រាន់តែគិតបន្តិច ថាតើហេតុអ្វីបានជាមាន ហាង បែបនេះ ?
![]() |
Livre occasion lyon |
ឆ្លើយបានយ៉ាងងាយស្រួស នោះគឺបណ្តាលមកពី ពួក បណ្តាជន នៅខាង បច្ឆិមលោក ចូលចិត្តអានច្រើន អញ្ចឹងហើយ ទើបបានពួកគេរីកចំរើនជឿនលឿន និង មានហាងទទួលទិញ និងលក់ សៀភៅមួយទឹកបែបនេះ គិតៗទៅ វាធូរថ្លៃដែរ សំរាប់ សិស្ស និស្សិត និងអ្នកចូលចិត្តអាន ។
សៀវភៅភាគច្រើន នៅថ្មីគ្រាន់បើរ ហើយ ថ្លៃខុសគ្នាដល់ទៅ ៨០% ឯណោះ ខ្ញុំមិនរើស ថាវាថ្មីមិនថ្មីនោះទេ អោយតែមើលយល់ ខ្ញុំយកហើយ ។
Posted on February 18, 2012, 6:07 pm
ជា Plug In ដែលប្រើភ្ជាប់ជាមួយ Firefox Browser, វាកម្រណាសដែល អ្នកដែលជំនាញខាងបង្កើត Website និយាយថា ខ្ញុំមិនស្គាល់ Firebug
ព្រោះ ប្រហែលជា 90% (បើតាមខ្ញុំស្មាន) ដែល Web Developer, Web Designer ប្រើវា ដើម្បី Test, Debug រឺតាមដាន Web Site :)
ជាមួយ Firebug យើងអាច Edit, Debug, monitor CSS, HTML, Javascript ដោយផ្ទាល់នៅក្នុង Website របស់យើង ។
មើល ឧទាហរណ៍ ខាងក្រោម
![]() |
Live On Edite |
អ្វីដែលគួរអោយ ចាប់អារម្មណ៍នោះ គឺ វាអាច ផ្តល់នូវពត៌មានយ៉ាងលម្អិត ទាក់ទងទៅនិង ការ Request URL និង Response URL រវៀង Client/Server ដោយប្រើ HTTP Protocole ()
Posted on January 22, 2012, 6:19 pm
Aperture ប្រែថា ទីចំហរ, បើ ប្រែអោយស្រួសយល់ ខ្ញុំសូម ប្រែថា
(ទំហំនៃ ការចំហរ របស់ កាណុងម៉ាស៊ីន ថតរូប)
ហើយក៏សូមអភ័យទោសផង ចំពោះអ្នកដែលមានជំនាញ ខាងថតរូប ប្រសិនបើកា បកស្រាយ របស់ខ្ញុំ មិនត្រឹមត្រូវ ព្រោះការ ថតរូបគ្រាន់តែជា ចំណង់ចំណូលចិត្ត ដែលខ្ញុំធ្វើដើម្បីកំសាន្ត ប៉ុន្នោះ ។
អ្វីជា Aperture In Digital Photography ?
វាជាទំហំ ដែល Camera Lens បើក ដើម្បីអោយ Camera Image Sensor ទទួលយករូបភាព ពី Lens បើប្រៀបធៀបអោយស្រួលយល់
Camera Lens ដូចជាភ្នែករបស់ យើង ដែលអាចអោយយើងមើលឃើញ ជិត ឆ្ងាយ
Aperture ប្រៀបដូចជា ទំហំ នៃការបិត / បើក នៃរង្វង់ភ្នែក បើ យើង បើកភ្នែក កាន់តែធំ សំឡឹង មើលអ្វីមួយនោះ យើង នឹងឃើញវាកាន់តែច្បាស់ ហើយ ពន្លឺដែលចូលភ្នែយើង ក៏ច្រើន ។
រង្វាស់ របស់វាត្រូវបានគិតគជា f/number
( ឧ. f/1.8, f/2, f/2.4, f/2.8, f/3.3, f/4, f/5.6, f/6.7, f/8, f/22 etc
)
/!\
ចំណាំ តំលៃ f/number កាន់តែតូច ទំហំ Lens បើកកាន់តែធំ (ឧ. f/1.8)
តំលៃ f/number កាន់តែធំ ទំហំ Lens បើកកាន់តែតូច (ឧ. f/22) ដូចនេះ គេគិតថា f/1.8 ធំជាង f/22
/!\
ទំហំ f/number ខុសៗគ្នាទៅតាម ប្រភេទ Lens (ទំហំ ដែលខ្ញុំឃើញ ធំជាងគេ បច្ចុប្បន្នគឺ f/1.4) ។
អ្នកនឹងឃើញ ភាពប្លែកគ្នា ក្នុងការថតរូប ដោយ អោយតំលៃ Aperture ផ្សេងពីគ្នា ជារឿយៗ នៅពេលដែលប្តូរតំលៃ Aperture ខ្ញុំតែងតែ ប្តូរ ល្បឿន shutter speed (និងនិយាយប្រាប់ នៅអត្ថបទក្រោយ)
![]() |
Aperture: F/16 ផ្ទៃខាងក្រោយ និង រូបភាព មានសភាពច្បាស់ដូចគ្នា |