Posted on March 11, 2012, 5:39 pm
ដូចជាយឺតបន្តិចហើយដែល ខ្ញុំ post អត្ថបទនេះ គឺដើម្បីចូលរួម អបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា
នេះគឺជាស្នាដែនិពន្ធរបស់ ម្តាយខ្ញុំ , អ្នកម្តាយដ៏ឆ្មើមរបស់ខ្ញុំ :-)
អ្នកម្តាយ ដ៏ឆ្មើមរបស់ខ្ញុំ (លំនាំ បទ បងហួចលើខ្នង ក្របី)
អ្នកម្តាយដ៏ឆ្នើម (ថត កាលអាយុ ១៧ ឆ្នាំ) |
I.
ទិវានារី ៨ មីនា តាយាយមីងមាពុកម៉ែជួបជុំ
រៀបរាប់ពីអ្នកម្តាយ របស់ខ្ញុំ អ្នកគឺជាម្តាយឆ្នើមហើយរម្យទម្យ
អ្នកធ្វើជាបង្គងទ្រនំ ចាញ់គភ៌ ញ័រល្ហិតល្ហៃក៏ស៊ូទ្រាំ
តាំងពីចាប់កំនើតរហូតគ្រប់ខែ កើតមកយំម៉ែបានយល់ភត្រា ។
II.
លំបាកយ៉ាងណាម៉ែមិនត្អូញត្អែរ រៀងរាល់ថ្ងៃខែម៉ែធ្វើលតឆា
ម៉ោង៣អាធ្រាតម៉ែបើកនេត្រា ធ្វើការមិនហត់ឲ្យតែកូនជា
គ្រប់អាយុអោយទៅសាលា រៀនលេខអក្ខរា រាល់ថ្ងៃទៀត
ម៉ែខំលក់លតឆានិងមើលថែកូន មិនឲ្យឃ្លាត ជាម្លប់ដ៏ត្រជាក់ ។
III (R).
ដើម្បីឲ្យកូនយល់ពីតំលៃ ធ្វើការ៉េមកីខំសន្សំប្រាក់
បន្ទាប់ពីកូនប្រលងបាក់ឌុបជាប់ ឲ្យកូនចូលរៀនបរិញ្ញាបត្រ
ក៏សាងខ្លួនឲ្យល្អហ្មតចត់ ចៀសឆ្ងាយពីគ្រឿងញៀនគួរតក់ស្លុត
ម៉ែមានកូនទាំងបី ដែលល្អត្រឹមត្រូវ ហើយបរិសុទ្ធ សាងគ្រួសាររុងរឿង ។
និពន្ធដោយ អ្នកម្តាយដ៏ឆ្នើម របស់ខ្ញុំ