Posted on December 14, 2019, 10:26 pm
ស្នាក់នៅស្រុក Namche ចំនួន ពីរថ្ងៃ ឃើញថា អាចដក ដង្ហើមបានធម្មតា ចង្វាក់បេះដូងក៏ដើរធម្មតា មិនឈឺក្បាល ហើយ មិនវិមុខ (គឺនៅមានជិវិត @@)
នេះបញ្ជាក់បានថា រាងកាយរបស់ខ្ញុំ បានសម្រប់ជាមួយរយះកំពស់ នៅស្រុក Namche រួចរាល់ហើយ អញ្ចឹងទេ គឺ អាចបន្តរដំនើរ ទៅមុខទៀត បាន ។
បញ្ជាក់ ៖ ចាប់ពីស្រុកនេះទៅ គឺត្រូវដើរចុះឡើងៗ តែភាគច្រើនគឺ ដើឡើងជំរាលភ្នំ ។
ទិសដៅថ្ងៃនេះត្រូវដើរទៅ Deboche ដែលភូមិនេះ ស្ថិននៅរយះកំពស់ ៣៧៧០ ម៉ែត្រ គឺ នៅខ្ពស់ជាង់ Namche បន្តិច ដែលស្ថិតនៅត្រឹមតែ ៣៤៥០ ម៉ែត្រ ។
ដោយវាមិនជាខ្ពស់ជាងគ្នាប៉ុន្មាន, ដូច្នេះការធ្វើអោយរាងកាយ ដើម្បីសម្រប ជាមួយរយះកំពស់ ដោយការស្នាក់នៅច្រើនថ្ងៃ មិនចោទជាបញ្ហារទេ នៅ Deboche
អញ្ចឹងហើយ ខ្ញុំស្នាក់នៅ ទីនោះតែមួយយប់ទេ ^^
តែនៅថ្ងៃបន្ទាប់ គឺពេលត្រូវ ដើរទៅ Dingboche ដែលស្ថិតនៅ កំពស់ ៤៣៥០ ម៉ែត្រ គឺខ្ញុំត្រូស្នាក់នៅទីនោះ ពីរយប់ ព្រោះគំលាត រយះកំពស់គឺខុសគ្នាច្រើន ។
ដំបូន្មាន ដើម្បី ជៀសវៀង កុំអោយមានបញ្ហារជាមួយរយះកំពស់ ខ្ពស់
គេងនៅរយះកំពស់ ទាប ជាងរយះកំពស់ ដែលយើង ស្ថិតនៅពេលថ្ងៃ មានន័យថា បើយើងស្នាក់នៅភូមិដែលស្ថិតនៅជ្រលងភ្នំ
អញ្ចឹង នៅពេលថ្ងៃ យើងត្រូវ ដើរឡើង ទៅលើភ្នំ ធ្វើម៉េច អោយខ្ពស់ជាងកន្លែង ដែលយើង ស្នាកនៅពេលយប់ ។
យប់ទីមួយ នៅ Dingboche |
Posted on December 7, 2019, 11:14 pm
ស្ថិតនៅចំងាយ ១៩ គីឡូមែត្រ ពី Lukla, Namche-Bazar ឬគេច្រើនហៅកាត់ ថា Namche ជាទីប្រជុំជន់ ធំចុងក្រោយ បន្ទាប់ពី Lukla ស្រុកនេះជាចំនុចប្រសព្វរួម ដែលអ្នកមកលេងភ្នំ ឆ្លងកាត់ ទាំងទៅ ទាំងមក ។
ថ្វីថ្បិត តែ ស្រុកនេះ ស្ថិន នៅរយះ កំពស់ ខ្ពស់ (៣៤៥០ ម៉ែត្រ) ដែលដែលពិបាកនឹង ធ្វើដំនើរ ទៅដល់ (ទៅដល់បាន់ ដោយ ថ្មើរជើង និង ឧទ្ធម្ភាគចក្រ) តែនៅទីនោះមាន អ្វី គ្រប់ យ៉ាង និយាយរួម គឺរបស់របរ ដែលអ្នក ដើរភ្នំ ត្រូវការ រាប់តាំងពីចុងជើង ដល់ ក្បាល គឺអាចរក់ទិញបាននៅទីនោះ ។
សំរាប់ អ្នក ដែល ឡើង (គឺ ទៅ ពី Lukla) សឹងតែគ្រប់គ្នា ត្រូវស្នាកនៅទីនេះ លើស់ពីមួយថ្ងៃ ដើម្បី អោយខ្លូន ប្រាណ មានពេលគ្រប់គ្រាន់ សម្រប់ជាមួយ រយះកំពស់ខ្ពស់ បើមិនអញ្ចឹងទេ គឺ អាចប្រឈម ជាមួយ ជំងឺ ខ្វះ អុកហ្ស៊ីហ្សែន acute mountain sickness (AMS)។
ខ្ញុំបាន ស្នាកនៅទីនេះ ពីរថ្ងៃ ^^
Namche-Bazar, Nepal ស្រុកនេះ ស្ថិត នៅរយះ កំពស់ ខ្ពស់ (៣៤៥០ ម៉ែត្រ) |
Posted on December 1, 2019, 5:15 pm
ដោយសារតែចូលចិត្ត ដើរផ្សងព្រេង ចឹងហើយ ម្នាកឯងក៏មកដែរ, តែនេះមក ដល់ទៅ ៣ សប្តាហ៍ ឯណោះ គឺនៅ Kathamandu បីថ្ងៃ មុននឹងទៅ Lukla ។
Lukla ជាចំនុចចាប់ផ្តើម នៃការដើរភ្នំ អេវីរ៉េស, ស្រុកនេះ ស្ថិតនៅ ចំងាយ ៦២ គីឡូមែត្រ ពីជំរុំអេវីរ៉េស ទី ១ (Everest Base Camp) ។ ចំពោះអ្នកមិនស៊ូវមានពេលច្រើន គេច្រើនជិះ យន្តហោះពី Kathamandu ទៅ Lukla តែដោយសារកត្តា អាកាសធាតុ គឺនៅខែ ១០, ១១ ជើងយន្តហោះ ដែលហោះពីទីក្រុង Kathamandu ទៅ ស្រុក Lukla ច្រើនមានការ ខកខាន និង លុបចោលជារឿយៗ
អញ្ចឹងហើយ ទើបខ្ញុំ ត្រូវជិះយន្តហោះ ពី Ramechhap ទៅ Lukla តែត្រូវងើប ពីម៉ោង ១ ព្រឹក ដើម្បីជិះ Bus ដែលចេញពី Kathamandu នៅម៉ោង ២ ព្រឹក ដើម្បី ទៅ Airport ដែលស្ថិន នៅស្រុក Ramechhap ។
ចំងាយ ត្រឹមតែ ១៤៧ គីឡូមែត្រ ពីទីក្រុង Kathamandu តែត្រូវជិះឡាន ប្រហែល ៤ ម៉ោងទើបដល់ Ramechhap ផ្លូវតូច ហ៊ុយ រលាក់ គឺដូចផ្លូវ ពីបន្ទាយមានជ៍យទៅ សៀមរាបកាលពីទស្សវត្ត ៩០ ចឹង ។
តៃកុងឡាន ប្រហែល ផឹងជ្រុលពីយប់ ព្រោះ ជាយប់ទីមូយ នៃ បុណ្យ Tihar ចឹងទេ ម៉ោងប្រហែល ៣ បានឡានចេញ ។
ពីរអ្នក ម្នាក់ ជនជាតិ រ៉ូម៉ានី នោះ ភ័យតិចអី ព្រោះត្រូវ ហោះនៅម៉ោង ៧ ព្រឹក តែសំណាងដែរ អ្នកបើក ជាន់ម៉ាភ័យៗ ចឹងហើយ ទៅដល់មុន ១៥ នាទី ។
មកដល់ភ្លាម ឡានឈប់មិន នាំគ្នា ស្លន់ស្លោរ រត់ទៅ Check In តែត្រូវចាំជាង ១ ម៉ោងទើបបាន យន្តហោះជិះ ^^ រយះពេល ហោះហើរ ពីរ Ramechhap ទៅ Lukla គឺ ២៥ នាទី ។
Lukla (Tenzing-Hillary Airport "LUA") ជាព្រលានយន្តហោះ ដែលគេចាត់ទុកថាមានគ្រោះថ្នាក់ជាងគេ នៅក្នុង ពិភពលោក (The world's most dangerous airport) ព្រលានយន្តហោះនេះស្ថិតនៅ លើភ្នំ គឺស្ថិតនៅ រយះកំពស់ ២៨៤៥ ម៉ែត្រ, ផ្លូវយន្តហោះរត់ មានតែមួយទេ គឺប្រវែង ៧០០ ម៉ែត្រ |
Posted on November 23, 2019, 7:49 pm
ដើរចោលផ្ទះ (blog) ជិត ២ ឆ្នាំ មកវិញវបាត់សោរ ចូលអត់កើត ដល់គាស់សោរ ចូលបាន :)
ម៉ែ! ពីងពាងពាត់ជិតអស់អាលីង :))
ហើយ បាត់ទៅណា ២ ឆ្នាំ ?
រវល់ ដើរលេង ផង រកលុយផង
ហ្នឹង ទើបហ្នឹងមកពី Nepal បានមូយអាទិត្យ ហើយ អ្នកធ្វើការជាមួយ គេសុំមើលរូបថត ចឹងហើយ Post មួយទៅ គ្រាន់បាន់ សំអាត់ផ្ទះផង ។
កាពិតទៅ ទៅលេង Nepal ហ្នឹង គឺ ទៅដើរ លេងភ្នំ ទេ (Everest Base Camp) តែបាន នៅលេង ទីក្រុង Kathamandu បាន ៣ ថ្ងៃ
ទីក្រុង ហ្នឹង ស្ថិតនៅ រយះកំពស់ ១៤០០ ម៉ែត្រ ពីកំរិតទឹកសមុទ្យ គិតទៅ Kathamandu ខ្ពស់ជាង់ ភ្នំ ឪរ៉ាល់ (១៣១៨ ម៉ែត្រ) យើងទៀត ^_^
Swayambhunath Stupa (Monkey Temple) in Kathmandu Nepal |
Posted on December 8, 2017, 11:43 pm
The Festival of Lights or (French: La Fête des Lumières) is one of the most famous Festivals in France. This uniquely Lyonnaise tradition celebrated only in Lyon City, on the 8th December each year. On that day, in the night time, you will see people(Les Lyonnaises) place the candle on their windows to produce spectacular effect through the street. It's just like a welcome sign for the visitors that is joining this event. In the city center, a lot of lights spectacles are waiting for you. It's for free, more than 70 spectacles show in this 16th edition. Even it is in the cold winter nights.
Let's see some great shots taken thought out the festival :)
Place Bellecour, La fête des lumières, Edition 2017 |