EBC Trek day 1 from Kathamandu to Ramechhap Lukla Phakding
Posted on December 1, 2019, 5:15 pm
EBC Trek day 1 from Kathamandu to Ramechhap Lukla Phakding
ដោយសារតែចូលចិត្ត ដើរផ្សងព្រេង ចឹងហើយ ម្នាកឯងក៏មកដែរ, តែនេះមក ដល់ទៅ ៣ សប្តាហ៍ ឯណោះ គឺនៅ Kathamandu បីថ្ងៃ មុននឹងទៅ Lukla ។
Lukla ជាចំនុចចាប់ផ្តើម នៃការដើរភ្នំ អេវីរ៉េស, ស្រុកនេះ ស្ថិតនៅ ចំងាយ ៦២ គីឡូមែត្រ ពីជំរុំអេវីរ៉េស ទី ១ (Everest Base Camp) ។ ចំពោះអ្នកមិនស៊ូវមានពេលច្រើន គេច្រើនជិះ យន្តហោះពី Kathamandu ទៅ Lukla តែដោយសារកត្តា អាកាសធាតុ គឺនៅខែ ១០, ១១ ជើងយន្តហោះ ដែលហោះពីទីក្រុង Kathamandu ទៅ ស្រុក Lukla ច្រើនមានការ ខកខាន និង លុបចោលជារឿយៗ
អញ្ចឹងហើយ ទើបខ្ញុំ ត្រូវជិះយន្តហោះ ពី Ramechhap ទៅ Lukla តែត្រូវងើប ពីម៉ោង ១ ព្រឹក ដើម្បីជិះ Bus ដែលចេញពី Kathamandu នៅម៉ោង ២ ព្រឹក ដើម្បី ទៅ Airport ដែលស្ថិន នៅស្រុក Ramechhap ។
ចំងាយ ត្រឹមតែ ១៤៧ គីឡូមែត្រ ពីទីក្រុង Kathamandu តែត្រូវជិះឡាន ប្រហែល ៤ ម៉ោងទើបដល់ Ramechhap ផ្លូវតូច ហ៊ុយ រលាក់ គឺដូចផ្លូវ ពីបន្ទាយមានជ៍យទៅ សៀមរាបកាលពីទស្សវត្ត ៩០ ចឹង ។
តៃកុងឡាន ប្រហែល ផឹងជ្រុលពីយប់ ព្រោះ ជាយប់ទីមូយ នៃ បុណ្យ Tihar ចឹងទេ ម៉ោងប្រហែល ៣ បានឡានចេញ ។
ពីរអ្នក ម្នាក់ ជនជាតិ រ៉ូម៉ានី នោះ ភ័យតិចអី ព្រោះត្រូវ ហោះនៅម៉ោង ៧ ព្រឹក តែសំណាងដែរ អ្នកបើក ជាន់ម៉ាភ័យៗ ចឹងហើយ ទៅដល់មុន ១៥ នាទី ។
មកដល់ភ្លាម ឡានឈប់មិន នាំគ្នា ស្លន់ស្លោរ រត់ទៅ Check In តែត្រូវចាំជាង ១ ម៉ោងទើបបាន យន្តហោះជិះ ^^ រយះពេល ហោះហើរ ពីរ Ramechhap ទៅ Lukla គឺ ២៥ នាទី ។
|
Lukla (Tenzing-Hillary Airport "LUA") ជាព្រលានយន្តហោះ ដែលគេចាត់ទុកថាមានគ្រោះថ្នាក់ជាងគេ នៅក្នុង ពិភពលោក (The world's most dangerous airport)
ព្រលានយន្តហោះនេះស្ថិតនៅ លើភ្នំ គឺស្ថិតនៅ រយះកំពស់ ២៨៤៥ ម៉ែត្រ, ផ្លូវយន្តហោះរត់ មានតែមួយទេ គឺប្រវែង ៧០០ ម៉ែត្រ |
មកដល់ Lukla ម៉ោងប្រហែល ៩, គំរោងគឺទៅស្នាក់នៅ ស្រុក Phakding ស្ថិតនៅចំងាយ ប្រហែល ៨ គីឡូមែត្រ ពី Lukla ដើរ ២ ម៉ោងជាងទើបទៅដល់
|
Ramechhap Airport, Fly to Lukla |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |
|
ដើរ ពី Lukla ទៅ Phakding, Nepal |