Posted on October 29, 2011, 6:22 pm
យោបល់ខ្ញុំ ៖
ចៃដន្យអ្វីម្លះ ខ្ញុំមិនដែលគិត ថា នេះជាសម្តីរបស់ មនុស្សប្រុស ទេ ។ និយាយអត់ចេញ បានត្រឹម តែសើច តែគិត រហូត ទើប សម្រេច ចិត្តយក ប្រធានបទ មួយនេះ មកសរសេក្នុង ប្លុក ។
ពាក្យមួយឃ្លានេះ ជាពាក្យ ពាល
វាគ្មានទេនៅក្នុង វចនានុក្រម មនុស្សប្រុស វាច្រើន ប្រើដោយក្នេងជំទង់ដែលកំពុងត្រេកត្រអាល និងការលេង សើចសប្បាយ ។
ជាពាក្យដែល ច្រើន ប្រើដោយមនុស្សដែលគ្មាន ការអបរំ ត្រិះរិះ មិនមែនជាមនុស្សប្រុស ពេញទី និយាយអោយចំ គឺ ការបង្ហាញចរិក ជាសត្វតិរច្ឆាន
។
សំនួរ ៖
ហេតុអ្វីបានជាខ្ញុំប្រៀបធៀប មនុស្សបែបនេះ ទៅនឹង សត្វតិរច្ឆាន ?
វាស្តែងឡើយយ៉ាងច្បាស់ តាមរយះ ការបន្តរពូជ របស់សត្វតិរច្ឆាន គឺ ធ្វើឡើងទៅតាម តណ្ហារបស់វា ។
អ្នកដែលហ៊ានប្រើសម្តី បែបនេះ គឺគេមិនដែល យល់ អ្វី ជាសេចក្តី ស្រឡាញ់
នោះទេ ស្រឡាញ់មនុស្សម្នាក់ គឺ មិនមែន ដើម្បីបាន ខ្លួនប្រាណ
ឬ ក៏យកគេមកធ្វើជាកម្មសិទ្ធ របស់ខ្លួននោះទេ (ខ្លួនប្រាណ មិនថិរភាព
) តែផ្ទុយទៅវិញ គីការយល់ចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា ទៅវិញទៅមក និងការរួមរស់នៅជាមួយគ្នា ប្រកបទៅដោយ សេចក្តីសុខ ក្សេមក្សាន្ត ។
ខ្ញុំនៅចាំ ប្រយោគមួយឃ្លារបស់ លោក សុខ ចាន់ ផល នៅក្នុងប្រលោមលោក ខែរងា គាត់បាន សរសេរថា ៖
Read Moreក្តីស្រឡាញ់ គឺជារឿងប្រពៃណាស់ មិនមែនជារឿងប្រច័ណ្ឌ ច្រណែនទាល់តែសោះ ។ យើងមិនគួរខ្វល់ថា មនុស្សដែលយើងស្រឡាញ់ គេស្រឡាញ់អ្នកណា ច្រើនជាងយើងឡើយ ។
ហេតុអ្វី ចាំបាច់ចង់បានគេ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ?
តើ នៅលើលោកនេះ មានអ្វីខ្លះ ជារបស់យើង បើសូម្បីតែខ្លួនយើង ក៏មិនមែនចារបស់យើងផង ?
ចុះទម្រាំមនុស្សដែលយើងស្រឡាញ់ តើអាចជាកម្មសិទ្ធរបស់យើងទៅរួចទេ ?
Posted on October 29, 2011, 6:14 pm
Passage à l'heure d'hiver dans la nuit de samedi à dimanche.
វាការស្រមៃរបស់ មនុស្ស ដែលមានវិបត្តិ រឺ ក៏ អ្នកដែលមានការស្តាយក្រោយ នូវទង្វើរ អ្វីមួយដែលខ្លួន បានធ្វើ រឺ ក៏ អ្នកដែលចង់ អោយគោល បំណងរបស់ខ្លួន បាសម្រេច ក្នុងពេលឆាប់ៗ ។
ឥឡូនេះ សុបិន្តក្លាយជាការពិតហើយ នៅស្រុក បារាំង មនុស្សទាញ់ពេលវេលាថយក្រោយ (១ ម៉ោង) និង រុញពេលវេលាអោយ ទៅ មុខ (១ ម៉ោង) ជារៀងរាល់ឆ្នាំ គឺ នៅ ខែត្រជាក់ ម្តង និង ខែ ក្តៅ ម្តង ។
/!\ ថយក្រោយតែពេលវេលាទេ តែ សកម្មភាព ដែលកន្លង ហួស ហើយ នៅតែ ហួស ដដែល lol ។
យប់នេះ (យប់ថ្ងៃ ២៩ ៣០ តុលា) ពេលវេលា និង រុញ ថយក្រោយ ១ ម៉ោង
(Time Server) និង ប្តូរដោយ ស្វ័យប្រវត្ត ដូច្នោះ ម៉ោង នៅក្នុង ទូរស័ព្ទ, ទូរទស្សន៍ និង គ្រប់ ឧបករណ៍ ដែលគ្របគ្រងដោយ (Time Server) និងប្តូរដោយខ្លួនឯង ។
ហេតុអ្វី បានជាគេធ្វើដូចនេះ ?
រាល់រដូវត្រជាក់ ព្រះអាទិត្យ ឆាប់ លិច ហើយ ក្រ រះ ណាស់ ម៉ោង ៦ ល្ងាចអី ល្ងិតបាត់ទៅហើយ ហើយ ម៉ោង ៨ ព្រឹក មិនទាន់រះផង (ព្រះអាទិត្យខ្ជិលណាស ខែ ត្រជាក់នោះ)
ពេលឆាប់ល្ងិត ចឹង វាមានការលំបាក សំរាប់ សិស្ស និស្សិត និង អ្នកធ្វើការ ហើយភ្លើង ដែល គេដាក់បំភ្លឺតាមផ្លូវដែលបិតបើកទៅតាមម៉ោងនោះ តែម៉ោង ៦ អី វាបិតបាត់ទៅហើ (ល្ងិតអោយឈឹង)
ពេលខែក្តៅ ព្រះអាទិត្យ ឆាប់ រះ ហើយ ក្រ លិច ម៉ោង ៥ ព្រឹក អី ភ្លឺ អោយ ច្បាស់ចេស ហើយ ម៉ោង ១០ យប់ អីបាន វាលិចបាត់ (ព្រះអាទិត្យ ឧស្សារហ៍ មែនទែន) ។
![]() |
ម៉ោង ៨ ព្រឹក |
Posted on October 29, 2011, 6:02 pm
១. ឧិ!សត្វមហោរី យំស៊ីផ្លែជ្រៃ ស្រណោះពេកក្រៃ ជ្រៃមានវិបត្តិ។
២. ឧិ!សត្វមហោរី ស៊ីហើយហើរបាត់ ដូចខ្មែរព្រាត់ខ្ចាត់ ថ្ងៃណាវិលវិញ?
៣. ច្នេះសូមជ្រៃផ្លែ ពុំមានទោម្នេញ អោយនាងវិលវិញ រស់នៅក្សេមក្សាន្ត។
៤. ជ្រៃអើយសូមផ្លែ រុងរឿងថ្កើងថ្កាន អោយខ្មែរគ្រប់ប្រាណ វិលរស់រមនា។
អ្នកស្រីកែវច័ន្ទបូរណ៍
Read MorePosted on October 23, 2011, 6:50 pm
មើលឃើញកាន់តែឆ្ងាយ ជាមួយនិង Vivitar Téleconvertissuer 2X
បានទទួល របស់ដែល commande តាំពីថ្ងៃ បី បួនថ្ងៃ មុន តែដោយ សារតែ រវល់ពេក ក៏មិនទាន់បាន សាកល្បង ។
តែអស្ចារ្យដែលតើ មើល អាចមើលឃើញ ឆ្ងាយជាមុនដល់ទៅ ពីរដង ។
តែជាមួយនិង Function Autofocus គឺអាចប្រើបានចាប់ពី (Apertur) f/4.
![]() |
2X Tele Converter (Vivitar) |
Posted on October 16, 2011, 6:56 pm
ពូខ្មែរ និងចិន មានការ ទៅទីក្រុង ។
យប់ឡើង ក៏ដេកផ្ទះសំណាក់ជុំគ្នា ។ ដោយរិះថាំលុយកាក់ ល្ងាចនេះ នាំគ្នាអត់បាយ តែ ចិន ស៊ីចេក ស្ងោរ
ខ្មែរ ស៊ីពោតស្ងោរ ។ លុះយប់ជ្រៅ ខ្មែរ ស៊ីពោតស្ងោរ មិនសូវឆ្អិន ក៏ ហើមពោះ ចង់រាគអាចម៍ ។
មិនដឹងជារកបង្គន់ឯណា ក៏បើក ជើង ខោតាចិន ហើយបាញ់អាចម៍ ដាក់ ។
លុះព្រឹកឡើង តាចិន ឃើញអាចម៍ កន្លះខោក៏ឆ្ងល់ ៖
ពីឡាងាច ខិម ស៊ី ចេក ស៊ីង៉ោ ដល់ ចិង អាចម៍ ឡាក់ខោ ចិង សិត គាប់ពោត
ស៊ីទាប ពោះ មិង ហើម
ស៊ីទាប កាដិត មីង សើម
អាចម៍ ចិង តាមណា?
លីបល់យក៍ !