Posted on October 29, 2011, 6:22 pm
យោបល់ខ្ញុំ ៖
ចៃដន្យអ្វីម្លះ ខ្ញុំមិនដែលគិត ថា នេះជាសម្តីរបស់ មនុស្សប្រុស ទេ ។ និយាយអត់ចេញ បានត្រឹម តែសើច តែគិត រហូត ទើប សម្រេច ចិត្តយក ប្រធានបទ មួយនេះ មកសរសេក្នុង ប្លុក ។
ពាក្យមួយឃ្លានេះ ជាពាក្យ ពាល
វាគ្មានទេនៅក្នុង វចនានុក្រម មនុស្សប្រុស វាច្រើន ប្រើដោយក្នេងជំទង់ដែលកំពុងត្រេកត្រអាល និងការលេង សើចសប្បាយ ។
ជាពាក្យដែល ច្រើន ប្រើដោយមនុស្សដែលគ្មាន ការអបរំ ត្រិះរិះ មិនមែនជាមនុស្សប្រុស ពេញទី និយាយអោយចំ គឺ ការបង្ហាញចរិក ជាសត្វតិរច្ឆាន
។
សំនួរ ៖
ហេតុអ្វីបានជាខ្ញុំប្រៀបធៀប មនុស្សបែបនេះ ទៅនឹង សត្វតិរច្ឆាន ?
វាស្តែងឡើយយ៉ាងច្បាស់ តាមរយះ ការបន្តរពូជ របស់សត្វតិរច្ឆាន គឺ ធ្វើឡើងទៅតាម តណ្ហារបស់វា ។
អ្នកដែលហ៊ានប្រើសម្តី បែបនេះ គឺគេមិនដែល យល់ អ្វី ជាសេចក្តី ស្រឡាញ់
នោះទេ ស្រឡាញ់មនុស្សម្នាក់ គឺ មិនមែន ដើម្បីបាន ខ្លួនប្រាណ
ឬ ក៏យកគេមកធ្វើជាកម្មសិទ្ធ របស់ខ្លួននោះទេ (ខ្លួនប្រាណ មិនថិរភាព
) តែផ្ទុយទៅវិញ គីការយល់ចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា ទៅវិញទៅមក និងការរួមរស់នៅជាមួយគ្នា ប្រកបទៅដោយ សេចក្តីសុខ ក្សេមក្សាន្ត ។
ខ្ញុំនៅចាំ ប្រយោគមួយឃ្លារបស់ លោក សុខ ចាន់ ផល នៅក្នុងប្រលោមលោក ខែរងា គាត់បាន សរសេរថា ៖
ក្តីស្រឡាញ់ គឺជារឿងប្រពៃណាស់ មិនមែនជារឿងប្រច័ណ្ឌ ច្រណែនទាល់តែសោះ ។ យើងមិនគួរខ្វល់ថា មនុស្សដែលយើងស្រឡាញ់ គេស្រឡាញ់អ្នកណា ច្រើនជាងយើងឡើយ ។
ហេតុអ្វី ចាំបាច់ចង់បានគេ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ?
តើ នៅលើលោកនេះ មានអ្វីខ្លះ ជារបស់យើង បើសូម្បីតែខ្លួនយើង ក៏មិនមែនចារបស់យើងផង ?
ចុះទម្រាំមនុស្សដែលយើងស្រឡាញ់ តើអាចជាកម្មសិទ្ធរបស់យើងទៅរួចទេ ?
សំណូមពរ ៖
សូមមនុស្ស ប្រុសទាំងអស់ ជៀសវៀងប្រើពាក្យពាល មួយឃ្លានេះ ។
«បើ អញ មិនបានខ្លួន នាងទេ គ្នាន អាណា យកខ្លួននាងបានទេ
»
/!\ គ្មានទេ នៅក្នុង វចនានុក្រម មនុស្សប្រុស …