ពាក្យសម្តី មាស Goden word

Posted on April 2, 2011, 9:49 pm


ពាក្យសម្តី មាស ! Goden word !

  • ភាពជោគជ័យរបស់មនុស្សម្នាក់មិនមែនបានមកដោយចៃដន្យនោះទេ តែវាកើតឡើង ដោយសារការកំណត់គោលដៅដែលត្រូវដើរ(រៀបចំផែនការ) ព្យាយាម អត់ធ្មត់ តស៊ូរ ឆន្ទៈរឹងមាំ និងរងចាំឱកាស។

  • ក្តីស្រឡាញ់ គឺជារឿងប្រពៃណាស់ មិនមែនជារឿងប្រច័ណ្ឌ ច្រណែនទាល់តែសោះ ។
    យើងមិនគួរខ្វល់ថា មនុស្សដែលយើងស្រឡាញ់ គេស្រឡាញ់អ្នកណា ច្រើនជាងយើងឡើយ ។ ហេតុអ្វី ចាំបាច់ចង់បានគេ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ? តើ នៅលើលោកនេះ មានអ្វីខ្លះ ជារបស់យើង បើសូម្បីតែខ្លួនយើង ក៏មិនមែនចារបស់យើងផង ? ចុះទម្រាំមនុស្សដែលយើងស្រឡាញ់ តើអាចជាកម្មសិទ្ធរបស់យើងទៅរួចទេ ? ( ប្រយោគមួយឃ្លារបស់ លោក សុខ ចាន់ ផល នៅក្នុងប្រលោមលោក ខែរងា )

  • ភាពរឹងជាឫសគល់របស់ភាពទន់។ ភាពទន់គឺការអភិវឌ្ឍន៍របស់ភាពរឹង ឫសឈើត្រូវតែរឹងមាំ ទើបទប់ទល់ដើមឈើឲ្យឈរនឹងបាន ព្រោះរឹងមាំទើបត្រូវនៅទីទាប។ ចុងឈើត្រូវទន់ ទើបមិនត្រូវបំផ្លាញឲ្យបាក់បែកដោយខ្យល់ ព្រោះចេះបន្ទន់ទើបបាននៅទីខ្ពស់។

  • “ដាក់ខ្លួនឲ្យទាប ធ្វើឫកឲ្យសុភាព តែការងារឲ្យណាស់” ៕

  • “ជីវិតត្រូវតែស្វិតស្វាញ ស្មោះត្រង់ និងមានសីលធម៌” ៕

  • អ្វីដែលមាន តម្លៃ ជាងគេសំរាប់ បនុស្សគឺ ជីវិត ។ ជីវិតអោយ មនុស្សតែម្តងគត់ ហើយ ជីវិតនេះ ត្រូវ តែរស់ នៅយ៉ាង ដូចម្តេច ដើម្បី កុំអោយ សោកស្តាយក្នុង រយៈពេល ដែល មានជីវិត កុំអោយ ខ្មាស់ អៀនចំពោះអតីតកាល (លោក នីកូឡា អូស្រ្តារ៍) ៕

  • ដើម្បីផ្លាស់ប្តូរពិភព លោ និង សង្គម សំខាន់បំផុត គឺ យើង ត្រូវកែប្រែខ្លួនឯង ជាមុន សិន (លោក ហូ ជីមិញ ១៨៩០ - ១៩៦៩) ៕

  • ការសិក្សារពីកំហុសអ្នកផ្សេង មិនមែនដើម្បីវាយប្រហារគេទេ គឺដើម្បីធ្វើជាមេរៀន សំរាប់អភិវឌ្ឃន៍ខ្លូនឯង ៕

  • សត្វម្រឹគ មានមែននៅក្នុងព្រៃ តែសត្វរាជសី ដេកស្រមុក តើនឹងមាន សត្វម្រឹគ ឯណានិង​បោលចូល មាត់សត្វ រាជសីនោះ (ព្រះពុទ្ធ ឃោសាចារ្យ ជូន ណាត) ៕

  • បរាជ័យ មានអ្វីគួរអោយខ្លាច អ្វីដែលគួរអោយខ្លាច នោះគឺការបាក់ទឹកចិត្ត ៕

  • តើហេតុអ្វីទៅឆោត ផ្តោតអារម្មណ៍ លោតរលកចិត្ត អោយគ្រាំគ្រេង ទៅតាមពាក្យគេថាធ្វើអ្វី? កាលបើយើងបណ្តោយអារម្មណ៍របស់ខ្លួន អោយបង្ករលកពុះកញ្ជ្រោល ទៅតាមពាក្យគេថា គ្រប់ៗគ្នានោះ ក្នុងមួយថ្ងៃៗ ទូកជីវិតរបស់យើង នឹងទទួលតែភាពឃ្លីងឃ្លោង គ្មានពេលនឹងមានលំនឹង សម្រាប់អង្គុយដាំបាយទឹកបរិភោគ អោយឆ្ងាញ់មាត់ឡើយ (អ្នកស្រីកែវច័ន្ទបូរណ៍) ៕

  • បើសិនជាយើង មិនខំ ប្រឹងទេ យើង និងស្ថិតនៅក្នុង ស្ថានភាព បែបនេះជារៀងរហូត ៕

  • មនុស្ស​រាល់គ្នា​មានផ្លូវមួយសំរាប់​ខ្លួនដើរ។ ផ្លូវនោះ​អាចរីកធំ រួមតូច ឡើងចុះ។ មានពេលខ្លះ​យើងដើរ​វង្វេង​ទិសដៅ​ទាំងប្រថុយប្រថាន។ ប៉ុន្ដែ​ជាមួយនឹង​ការតាំងចិត្តពុះពារ​និង​ការជឿជាក់លើខ្លួនឯង យើងប្រាកដ​ជាជ្រើសរើស​​ផ្លូវត្រឹមត្រូវដើរបាន។ នោះហើយទើប​ជា​សេចក្ដីសប្បាយរីករាយ​យ៉ាងពិតប្រាកដ (ម៉ាត្សឹស៊ីតា ខូណុស្កិ)។

  • យុវភាពជា​ចិត្តគំនិត។ ប្រសិនបើ​ក្នុងចិត្តយើង​ពោរពេញដោយ​ស្វាមីភក្ដិ សេចក្ដីសង្ឃឹម និង​វីរភាព ហើយយើងប្រឹងប្រែង​អោយអស់ពីសមត្ថភាព​ក្នុងជីវភាព​ប្រចាំថ្ងៃ​របស់យើង នោះ​យុវភាពនោះ​នឹងនៅ​ជាមួយ​អ្នកជារៀងរហូត (ម៉ាត្សឹស៊ីតា ខូណុស្កិ)។

  • មនុស្សដែលនឹងជាអ្នកគ្រប់គ្រងបានល្អនោះ រឿងដែលសំខាន់និងចាំបាច់បំផុតគឺការចេះដឹងក្នុងការផ្តល់ តំណែងឲ្យបានសមគួរត្រូវទៅតាមបុគ្គល (put the right man in the right job) ព្រោះគ្មាននរណាពូកែ គ្រប់យ៉ាងឡើយ ជួនកាលគេធ្វើតួនាទីមួយមិនល្អ ក៏មិនមែនបានន័យថាធ្វើរឿងផ្សេងក៏មិនល្អដែរនោះទេ។

  • ដំនើរជីវិតរបស់យើងគួរអភិវឌ្ឍយ៉ាងគង់វង់មានស្ថេរភាព គឺសន្សឹមៗ ឈានទៅមុខម្តងមួយ ថ្នាក់ៗ តាមចង្វាក់ឳកាសដែលសមគួរ ហើយកុំចិត្តក្តៅខ្លាំងហួសពេក មិនដូច្នោះទេ បើមិន ជំពប់ដួលពាក់កណ្តាលផ្លូវ ក៏មុខជាអស់កំលាំងកំហែងមុននឹងដល់គោលដៅមិនខាន។

Blog Archive

  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)