Posted on May 13, 2012, 5:02 pm
អត្ថបទ ចំនូន ២ ដែល បាន ដាក់ ពីលើក មុន, និយាយអំពី ទំហំនៃកាបើករបស់កាណុង កាម៉េរ៉ា (Aperture
) និង ISO
ថ្ងៃនេះ សុំ សាកល្បង ពន្យល់ អំពី Shutter Speed
វិញម្តង ។
នៅក្នុងពិភព ម៉ាស៊ីន ថតរូបសន្លឹក (Still Cameras) មាន វែបសាយជាច្រើន បានអោយនិយមន័យ ផ្សេៗគ្នា ទៅលើពាក្យ Shutter Speed ជាឧទាហរណ៍ ៖
![]() |
Aperture: F/5 | Shutter Speed: 1/100 s | ISO Sensitivity: ISO 100 |
![]() |
Aperture: F/5.3 | Shutter Speed: 1/10 s | ISO Sensitivity: ISO 100 |
តែចំពោះខ្ញុំ Shutter speed មានន័យថា ៖
គឺជារង្វាស់ រយះពេល ដែល Camera Image Sensor បើកដើម្បីផ្តិតយករូបភាព
និយាយអោយខ្លី គឺជាល្បឿន ដែល Camera Sensor របស់ ម៉ាស៊ីនថតរូបប្រើ សំរាប់ ថតយករូបភាពណាមួយ ។
រង្វាស់ល្បឿន របស់វាត្រូវបានគិតជា វិនាទី (s)
ឧ. (1 s, 1/2 s, 1/4 s, 1/8 s, 1/30 s, 1/60 s, 1/125 s, 1/250 s, 1/500 s… 1/16000 s
)
1/2 s = 0.5 s ,1/8 s = 0.125 s ...
(ភាគបែងកាន់តែធំ ចំនួនវិនាទីកាន់តែតិច ល្បឿនកាន់តែលឿន)
/!\ ម៉ាស៊ីនថតរូប (SLR Camera) ភាគច្រើន អនុញ្ញាត់ អោយ ថតក្នុងល្បឿនយឺតជាង 1 វិនាទី ដោយជ្រើសរើសយក Blulb mode
(B)
ភាគច្រើន គេប្រើសំរាប់ ថត យក Special Light Effect ឩ. ពេលគេបាញ់កាំជ្រួច រឺក៏ ចលនារបស់ ពន្លឺផ្សេងៗ, ច្រើនប្រើសំរាប់ថតនៅពេលយប់ ហើយចាំបាច់ត្រូវមាន ជើងទ្រកាំម៉េរ៉ា ជាជំនួយ (tripod-supported) ។
មានអ្វីកើតឡើងចំពោះរូបភាព នៅពេលដែលអ្នកផ្លាស់ប្តូរ ល្បឿន Shutter speed ក្នុងពេលថតរូប ?
« ពន្លឺគឺជាជីវិត របស់រូបថត
» អ្វីដែលផ្លាស់ប្តូរ នោះគឺ ៖
-ពន្លឺរបស់រូបភាព (ល្បឿន កាន់តែលឿន ពន្លឺកាន់តែតិច ដែលចូលក្នុង Camera Sensor, ល្បឿន កាន់តែយឺត ពន្លឺចូលកាន់តែច្រើន) មើលរូបខាងក្រោម
![]() |
Aperture: F/3.5 | Shutter Speed: `1.3 s` | ISO Sensitivity: ISO 100 |
![]() |
Aperture: F/3.5 | Shutter Speed: `5 s` | ISO Sensitivity: ISO 100 |
![]() |
Aperture: F/3.5 | Shutter Speed: `8.3 s` | ISO Sensitivity: ISO 100 |
-ប្រសិនបើអ្នកថតរូប ដែលមានចលនា ក្នុងល្បឿន យឺត នោះ គំនូស ស្នាមចលនា និងបង្ហាញ ជាលក្ខណះ Blur នៅក្នុងរូបថតរបស់អ្នក មើលរូបខាងក្រោម
motion blur: shutter speed 1/6s
![]() |
ស្នាមចលនា មនុស្សដើ បង្ហាញ ជាលក្ខណះ Blur Aperture: F/3.5 | Shutter Speed: `1/6 s` | ISO Sensitivity: ISO 400 |
សង្ឃឹមថា អត្ថបទនេះមានប្រយោជន៍សំរាប់អ្នក :D