Posted on October 25, 2010, 12:48 pm
បើអ្នកពាក់ចិញ្ចៀនដៃសស្តាំតើអ្នកនឹងពាក់ម្រាមមួយណា ? ម្រាមណាមួយដែលអ្នកពាក់ចិញ្ចៀន នឹង អាចទស្សទាយពី និស្ស័យ និង ស្នេហារបស់អ្នកបាន
ម្រាមដៃកូន
មនុស្សជំពូកនេះរមែងរស់នៅក្នុងពិភពនៃការស្រមើលស្រមៃច្រើន ជាងពិភពនៃការពិត និងមាននិស្ស័យគួរអោយ ស្រឡាញ់ តែជាប្រភេទមនុស្សដែល សំបូរ ពុតត្បុត ហើយមិនងាយបញ្ចោញនូវចំណេះដឹងណាមួយរបស់ខ្លួនអោយ អ្នកដទៃ បានដឹង បានយល់ ឡើយ។
ចំពោះរឿងស្នេហាវិញគឺគេតែងតែបណ្តែតបណ្តោយទៅតាមអារម្មណ៍ សេចក្តីយល់ឃើញ និង កាលទេសនៃ ហេតុការណ៍ដែលកើតឡើង ដូចជាៈ
មនុស្សជំពូកនេះអាចនឹងស្រែកយំនៅពេលដែលមិត្រស្និតស្នាល របស់ គេខូចចិត្ត រឺ អាចនឹងមានចិត្ត ច្រណែន នៅពេលមិត្តរបស់គេមានសេចក្តី សុខជាមួយនឹងកំលោះក្មេងណាម្នាក់។
ជាប្រភេទមនុស្សដែលមានចិត្តត្រជាក់ ហើយពេញចិត្តចំពោះមនុស្សដែលចេះស្រឡាញ់របស់របររបស់ខ្លួន និង មិនចូលចិត្តគិតរឿងអ្វីសាំញ៉ាំ ដែលនាំរំខានចិត្ត មនុស្សម្នា ដែលរស់នៅជិតខាង រឺ អ្នកដែលរស់នៅ ជាមួយគ្នា។
ចំពោះកំលោះណាដែលបាននិយាយជាមួយមនុស្ស ជំពូកនេះ គេនឹងមានអារម្មណ៍ថាសប្បាយចិត្ត រីករាយ ជាមួយ ភាពជាស្ត្រីពេញលក្ខណៈ និង សេចក្តី ព្យាយាម ដែលបង្ហាញចេញមក។ ភាពរ៉ូមេនទិក នៃមនុស្សប្រភេទនេះ រួមនិងចិត្តស្លុងក្នុងសេចក្តីស្នេហាស្មើដើមស្មើចុង ធ្វើអោយគេមិនអាច ភ្លេចថ្ងៃសំខាន់ ដែលស៊ីជំរៅ បានឡើយ។
ម្រាមដៃនាង
មនុស្សជំពូកនេះជាប្រភេទមនុស្សដែលយកតែចិត្តខ្លួនឯង បើមានកំលោះណាមកធ្វើជាយកចិត្តទុកដាក់តែបែប លេងសើចគេនឹងខឹងហើយ ស្អប់កំលោះ នោះរហូតដល់ថ្នាក់មិនចង់ជួបទៀតឡើយ តែក្នុងខណៈជាមួយគ្នានេះដែរគេក៏ចង់អោយមានបុរសជាច្រើនមកយល់ចិត្ត
និង រួសរាយដាក់គេ រឺ អោយ មានមនុស្សជាច្រើនពេញចិត្តចំពោះទង្វើ ដែលគេធ្វើ។ មនុស្សប្រភេទនេះមានចិត្តក្លាហាន ហើយចូលចិត្តធ្វើកិច្ចការ រឺ រឿងរាវណាដែលអ្នកដទៃមិន ពេញចិត្ត។
អ្នកដែលរស់នៅក្បែគេងាយដឹងពីនិស្ស័យ និងចំនុចខ្សោយរបស់គេតាមរយះកាយវិការ និងការនិយាយ ស្តី។
ពេលខ្លះគេជាមនុស្សឯកា មិន សូវមានមិត្ត តែដោយសារភាពពូកែគ្រប់គ្រងអារម្មណ៍ដែលផ្ទុយពីសភាពពិតរបស់គេ ក៏បានធ្វើអោយខ្លួនគេក្លាយជាមនុស្សដែលរឹងម៉ាំ និង ងាយបំភ្លេច នូវរាល់រឿងសោកសៅទាំងឡាយបានយ៉ាងងាយ ក្នុងរយៈពេលមួយដ៏ខ្លី ។
ម្រាមដៃកណ្តាល
មនុស្សជំពូកនេះជាប្រភេទមនុស្សដែលមានចិត្តស្រស់ថ្លា មានគំនិតច្នៃប្រឌិតនិងមានតួនាទីច្រើនក្នុងជិវិត។
ពេលខ្លះ មនុស្សនេះមើលទៅហាក់ដូចជា ស្ងប់ស្ងាត់ ហើយជួនកាលហាក់ដូចជារួសរាយ តែជាប្រភេទស្ត្រី ដែល ខ្មាស់អៀន ចេះដាក់ខ្លួន ចេះធ្វើអោយគេអាណិតអាសូរ ជាមួយនឹងភាពទន់ភ្លន់ ហើយក៏មានភាពតក់ស្លុត រឺ ភ្លេចភ្លាំពេល នៅក្បែរប្រុសកំលោះ ដោយសារតែនិស្ស័យមិនច្បាស់ការចំពោះខ្លួនឯងដែលជាហេតុនាំអោយគេ ខ្លាចចំពោះ គ្រប់រឿងដែលពាក់ព័ន្ធដូចជា រូបសម្ធស្ស ទង្វើលមិនល្អ រឺខ្លាចថាខ្លួនឯងមិនឆ្លាតគ្រប់គ្រាន់។
ប៉ុន្តែភាពដ៏គួរអោយស្រឡាញ់បំផុតក្នុងក្រសែភ្នែករបស់កំឡោះទាំងឡាយ បានធ្វើអោយ មនុស្ស ប្រភេទនេះទាមទារ អោយពួកកំលោះទាំងនោះ ផ្តល់ នូវភាពជឿជាក់ ដោយការនិយាយ សសើរ រឺ ក៏វិធីអ្វីមួយ ដែលបញ្ជាក់ថាខ្លួនឯងមានអ្វីគ្រប់យ៉ាងដែលល្អប្រសើរ។
ម្រាមដៃចង្អុល
មនុស្សជំពូកនេះរមែងចូលចិត្តធ្វើរឿងប្លែកៗដែលមនុស្សទូទៅគេមិនធ្វើ។
មនុស្សជំពូកនេះមានស្នេហ៍ច្រើនយ៉ាងក្នុងខ្លួនដែលទាក់ទាញ ចិត្តមនុស្ស នៅជិតខាង និង មានភាពជឿជាក់ទៅលើ បែបផែននៃការតុបតែងខ្លួន ហើយ ស្រលាញ់នូវភាពធំធេង បែបប្លែកៗ មិនដូចគេ ដូចជាគ្រឿងតុបតែង កាយណា ដែលរកដោយលំបាក ខុសពីជនទូទៅជាដើម។
ចំណែកសន្តាននៃមនុស្សប្រភេទនេះគឺមាន ក្តីមេត្តាច្រើន ភាពឆ្លាត វៃ ភាពស្រស់សង្ហារ និង ភាពទាក់ទាញដែលប្រកបដោយរសនិយមខ្ពស់ បើកំលោះណាប្រាថ្នា ចង់បបួលមនុស្ស ជំពូកនេះទៅញ៉ាំអាហារ គឺត្រូវចងចាំថាមិនត្រូវនាំគេទៅកាន់ កន្លែងណាដែលមានលក្ខណៈអន់ពេកនោះទេដូចជា
ហាងតាមជញ្ចើមផ្លូវជាដើម មិននោះទេគឺគេនឹងមិនមកជាមួយយើងជាលើកទី២ទៀតឡើយ។
ម្រាមដៃមេ
មនុស្សជំពួកនេះជាមនុស្សប្លែកមិនចាប់អារម្មពីសង្គម មិនចាប់អារម្មពីខ្សែភ្នែកអ្នកដ៏ទៃដែលមើលមកខ្លួន ហើយគេជាមនុស្សដែលមាន ក្រិតក្រម និង បែបបទផ្ទាល់ខ្លួនសំរាប់អនុវត្ត។
មនុស្សជំពូកនេះមានភាពជឿជាក់ ហើយ មានការទុកចិត្តចំពោះខ្លួនឯងខ្ពស់។
គេមិនសួវជាអោយតំលៃទៅលើច្បាប់សង្គមប៉ុន្មានទេ មនុស្សជំពូកនេះទទួល បាននូវសេចក្តីស្សរៈដែលបង្ហាត់បង្រៀនយ៉ាងច្រើន ហើយសេចក្តី ស្មោះត្រង់អាចនឹងនាំគេអោយសំរេចនូវរឿងដែលគេ ប្រាថ្នា តែគេជាមនុស្សឆេវឆាវបន្តិចអាចនឹងបំផ្លាញរបស់របរដែលនៅក្បែខាងខ្លួន។