បញ្ជូនទិន្នន័យល្នឿនលឿនជាមួយ USB 3.0

Posted on November 27, 2010, 12:20 pm


បញ្ជូនទិន្នន័យល្នឿនលឿនជាមួយ USB 3.0

កាលពីថ្ងៃចន្ទ កន្លង់មកនេះ ក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យា USB (USB-IF) បានប្រកាស់អំពីបច្ចេកវិទ្យា USB ថ្មីរបស់ខ្លួនដែលមានល្បេនឺ លឿន ក្នុងការបញ្ចូនទិន្នន័យ សំរាប់ឧបករណ៍ Digital មួយួចំនួន ។
បើតាមសេចក្តីថ្លែងសុន្ទរកថា នៅក្នុងសន្និសិទ្ទ ដែលមានឈ្មោះថា ”USB Superspeed Developers Conference” ដែលបានធ្វើឡើងនៅក្នុងទឺក្រុង San Jose រដ្ឋ California លោក Jeff Ravencraft ដែលជានាយក USB Implementers Forum (USB-IF) បានអោយដឹងថា USB 3.0 មានល្បេនឺក្នុងការបញ្ចូនទិន្នន័យលឿនជាង USB 2.0 រហូតដល់ទៅ ១០ ដងឯណោះ ។

USB 3.0 vs USB 2.0


ជំនាន់ 2.0 ដែលប្រើសំរាប់ភ្ជាប់ជាមួយឧបករណ៍កុំព្យូទ័រជាច្រើន ដូចជា Printer, Storage គឹវាផ្តល់ នូវល្បឿនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់ជាមួយបច្ចេកវិទ្យាសព្វថ្ងៃនេះ ហើយនឹងត្រូវជំនួសដោយ USB ជំនាន់ 3.0 នៅថ្ងៃអនាគត់ ។
ឧបករណ៍ផ្ទុកទិន្នន័យ ( Flash Drive ) ដែលបំពាក់ដោយបច្ចេកវិទ្យា USB 3.0 អាចផ្លាស់ប្តូរទិន្នន័យ ដែលមានទំហំ 1 G byte ទៅកាន់ ឧបករណ៍មួយទៀតដោយចំណាយពេលតែ 3.3 Seconds តែប៉ុន្នោះ បើប្រៀបធៀបទៅនឹង USB 2.0 ដែលចំណាយពេលរហូតដល់ទៅ 33 Seconds ។
USB -IF បានអះអាងថា ការបញ្ចូនទិន្នន័យ រវៀងឧបករណ៍ USB 3.0 ដូចគ្នាគឺមានល្បេនឺរហូតដល់ទៅ 5G-bps តែទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងដែលធ្វើឡើងនៅក្នុងសន្និសិទ្ធ យើងទទួលបានល្បេនឺនៃការបញ្ចូនទិន្នន័យ ប្រមាណ 3G-bps (bits per second) តែប៉ុន្នោះ ។
បើតាមសំដីរបស់លោក Chuck Tefts ដែលជាចាងហ្វាង ផ្នែកលក់ និង ផ្នែកទីផ្សារប្រចាំនូវ Ellisys ( A Test and Measurement company ) ដែលជាក្រុមហ៊ុនបង្កើត និង សាកល្បងឧបករណ៍ USB បានអោយដឹងដូចគ្នាដែរ ថាល្បេនឺនៃការបញ្ចូនទិន្នន័យនោះ គឺអាចលឿនរហូតទៅដល់ 5G bps ទោះបីជាយ៉ាងណាក៏ដោយ USB ជំនាន់ 3.0 នៅតែអភិវឌ្ឍន៍ដោយឈរលើបច្ចេកវិទ្យា របស់ USB ជំនាន់ 2.0 ដរដែលពោលគឺ ការបង្កើនល្បឿន ក្នុងការ បញ្ចូនទិន្នន័យ និង លក្ខណៈពិសេសមួយជាច្រើនទៀត ។

តាមសំដីរបស់លោក Ravencraf បានអោយដឹងដែរថា USB 3.0 បានធ្វើការកែរប្រែនូវប្រព័ន្ធ ផ្តលថាមពល ( Power Charging Devices ) សំរាប់ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែរប្រើប្រាស់ USB សំរាប់សាកថ្មរ ដូចជា Cell Phones, Pocket PC នឹង MP3 Player ជាដើម ។ លោកបានបន្ថែមទៀតថាឡូវនេះ USB 3.0 ត្រូវបានបញ្ចប់ការធ្វើ ( Test ) សាកល្បង់រួចរាល់ហើយ ។
វាក៏អាចអោយខាងរោងច្រក ធ្វើការសាកល្បង និង ផលិតបានដែរ ។
ឧបករណ៍ដែលប្រើប្រាស់ USB 3.0 អាចនិងដាក់លក់នៅក្នុងទីផ្សារ នៅក្នុងឆ្នាំ 2010 ហើយឧបករណ៍ដំបូងនោះគឺជាប្រភេទ Flash-based mass storage devices ។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)