ប្លែកៗមែន

Posted on November 27, 2010, 1:42 am


ប្លែកៗមែន

ដល់ខែដែលបុគ្គលិកសង្កាត់ចុះជំរឿន រាប់ចំនួនប្រជាជនធ្វើស្ថិតិ និង សួរពីមុខការ ដែលគ្រួសារ នីមួយៗធ្វើ ។ ដល់ផ្ទះអ្នកស្រុក បុគ្គលិកជំរឿនសួរថាៈ

  • បុគ្គលិកជំរឿនៈ បងស្រី ប្តីបង ធ្វើការអី?
  • បងស្រីៈ ធើតែខ្ញុំជិតងាប់ទៅហើយ !
  • បុគ្គលិកជំរឿនៈ ខ្ញុំមិនចងសួរ រឿងហ្នឹងទេ! ខ្ញុំចង់ដឹងគាត់ប្រកបមុខ របរអី ? ស្រាប់តែប្តីបងស្រី វារ ចេញមក កំបុតជើងត្រឹមភ្លៅទាំងពីរ ព្រោះជាន់មីន ។

  • បុគ្គលិកជំរឿនៈ អូហ៍! អញ្ចឹងបានធ្វើតែបងម្នាក់ ។

ជំរឿនចប់ពួកគេក៏លាចេញទៅ ។ ដល់ផ្ទះមួយទៀត ឮ សូរតែសំលេង ញ៉េវញ៉ាវៗ រកស្តាប់ពុំយល់ ។

  • បុគ្គលិកជំរឿនសួរៈ ឯណាមេគ្រួសារ ?
  • មនុស្សប្រុសម្នាក់ស្រែកហៅៈ អឺ មីការដួយសាអ៊ុយ មានពួក អាអស់នេះ មក៏លក៏ ។
  • ស្រ្តីវៀតណាមចាស់ម្នាក់ចេញមកៈ អាណា មាង ការអី ហ្អ៎ះ ?
  • បុគ្គលិកជំរឿនៈ ប្តីបងឯង ធ្វើការ រកស៊ីអី ?
  • បងស្រីៈ អឺៗ ដីញ៉ុមធើដេក ហ្អា៎ ធើស៊រ ធើគុយពីមុន គាត់ធើកាសចរ ហ្អា៎!
  • បុគ្គលិកជំរឿនៈ អឺស្រេចតែគ្នាឯង ចង់ធើដេក ធើឈរ ធ្វើអង្គុយយ៉ាងម៉េច មិនចាំបាច់ ប្រាប់ទេ តែខ្ញុំចង់ដឹងថារាល់ថ្ងៃរកស៊ីលក់ដូរអី ?

ស្រាប់តែកូនខ្មែរម្នាក់ ផ្នះនៅក្បែរនោះចេញមកជួយប្រាប់ៈ គាត់ ថាប្តីគាត់ ដើរធ្វើដែក ធ្វើសោរ ធ្វើអាគុយ ហើយពីមុនគាត់រកស៊ីកោសខ្យល់ !

  • បុគ្គលិកជំរឿនៈ អូហ៍! ពីមុនធើកាសចរ ហ្នឹងគឺកោលខ្យល់ទេហ្អី អញស្មានតែបើក យន្តហោះ?។
  • បុគ្គលិកជំរឿនៈ ចុះនាងស្រីបង នេះ ធ្វើការអី ?
  • បងស្រីតបៈ កូនញ៉ុម លៀន សាលា គេរុក គេសុល ហ្អា៎ !
  • បុគ្គលិកជំរឿនៈ រាងមីងមាំង!! រៀនខាង គេរុក គេសុល ឯណា?
  • ក្មេងកូនខ្មែរជួយៈ កូនគាត់រៀន សាលា គរុកោសល្យ ខាងគ្រូបង្រៀន
  • បុគ្គលិកជំរឿនៈ អូហ៍! អញ្ចឹងទេហ្អី! ។

ពួកគេក៏ចេញទៅផ្ទះមួយទៀត ។ ដល់ផ្ទះមួយឃើញបងស្រីម្នាក់អង្គុ ដណ្តប់ក្រមារ ។

  • បុគ្គលិកជំរឿនៈ សួស្តីបងស្រី! ប្តីបងធ្វើការអី ? ។
  • បងស្រីៈ ធើតែកូនហ្នឹងណា!
  • បុគ្គលិកជំរឿនៈ រឿងហ្នឹងខ្ញុំមិនចង់ដឹងទេ! ចង់សួរថាប្រកបការងារអីរាល់ថ្ងៃ? ។
  • បងស្រីៈ ពួកខ្ញុំរាល់ថ្ងៃ សុទ្ធតែឈឺ! បានកូនៗទេ អ្នកធើការរកស៊ីចិញ្ចឹម ។
  • បុគ្គលិកជំរឿនៈ ប្លែកៗមែនថ្ងៃនេះ! ។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)