នរណាជាឃាតករ ? Who is the killer?

Posted on December 2, 2010, 12:06 am


នរណាជាឃាតករ ? Who is the killer?

ជាងកាត់ដេរ ពីរអ្នកប្តីប្រពន្ធ ខំដេរខោអាវ ភ្លេចបាយ ភ្លេចទឹក ។

កំពុងហូបបាយ ស្រាប់តែមាន មនុស្សគម ម្នាក់ មកឈរទះស្គរ សុំលុយមុខផ្ទះ ជាងដេរ កំណាញ់ ខឹងផង ក៏ដេញអា គម នោះអោយចេញ តែវាមិនចេញ ខឹងពេក ក៏ស្ទុះទៅធាក់ ២ ទៅ ៣ ជើង ស្រាប់តែ អាគម ដាច់ខ្យល់ ប៉ិត ស្លាប់ ។

ពីរអ្នកប្តីប្រពន្ធ ភ័យ ជាខ្លាំង លុះព្រលប់ ក៏សែងខ្មោច អា គម ទៅផ្អែកនឹងតូម លក់ឥវ៉ាន់ អ្នកផ្សារ ។

យប់បន្តិច អ្នកផ្សារនោះមកលប មើលតូប ព្រោះខ្លាចចោរ លួចគាស់តូប ។

ស្រាប់តែឃើញ អា គម ស្មានថាចោរ ក៏ សំពង ២ ទៅ ៣ ដងរែក ដល់ស្ទាប់ ច្រមុះ បាត់ដង្ហើម ក៏ភ័យជាខ្លាំង ស្មានថា ខ្លួន ជាឃាតករ ។

ក៏នឹករក ទំលាក់កំហុស ឱ្យអ្នក ដ៏ទៃ ។ គាត់ អៀវ អាគម ទៅផ្ទះពេទ្យ ដាក់ អា គម អោយដេក លើកាំជណ្តើរ រួចស្រែក ហៅ ពេទ្យ ឱ្យជួយ ថាប្អូនខ្លួន ឈឺធ្ងន់ ខ្លាំង ណាស់ ។

ពេទ្យកាន់ចង្កៀង គម ចុះតាំងៗ មកក៏ជាន់ ចំក អា គម រមៀលទាំងអស់គ្នា បួន ដប់ ត្រឡប់ ។

ម្ចាស់ តូប ចោទពេទ្យថា បានសំឡាប់ ប្អូន ខ្លួន ដែលកំពុង ឈឺធ្ងន់ ពេទ្យភ័យ ស្លន់ស្លោរសុំទោស ព្រោះខ្លួន គ្មានចេតនា ទេ ។

អ្នកលក់ ឥវ៉ាន់ថាៈ បើអញ្ចឹង ជួយ ធ្វើបុណ្យ ប្អូន ខ្ញុំនេះផងចុះ ។ ពេទ្យក៏យល់ព្រម ។ លុះទៀនភ្លឺ ពេទ្យលួច អៀវ អា គម ចូលរោង ចុងភៅស្តេច ហើយ ក៏ទំលាក់ ក្បែរ ខ្ទះម្ហូប រួចគេចទៅផ្ទះបាត់ ។

លុះតាចុងភៅ ក្រោកចំអិន អាហារ ថ្វាយ ព្រះរាជា ក៏ស្មានថា ខ្មោច អា គម ជាចោរ លបស៊ីក្រយារស្ងោយ ស្តេច ក៏ស្ទុះចាប់ ដំបង សំពង អា គម ២ ទៅ ៣ ដំបង ស្រាប់ តែឃើញ ស្លាប់ គេផ្អើល ឆោឡោ ចាប់ តាចុងភៅថ្វាយ ស្តេច ។

ស្តេច ក៏កាត់ទោល កាត់ក តាចុងភៅ ។ តែត្រូវដាក់ ខ្នោះ ចង ហើយប្រកាស់ ពេញ រាជធានី ។

ពេលនោះ ពេទ្យ ឮ ដំណឹងនេះ ក៏មាន វិប្បដិសារីយ៍ ជាខ្លាំង ក៏ចេញមក សារភាព ថាខ្លួន បាន សំលាប់ អា គម នោះ ។ គេក៏ដាក់ខ្នោះគាត់ថែមទៀត ។

ដំណឹងនេះដឹងដល់អ្នកលក់ ឥវ៉ាន់ ក៏ស្តាយក្រោយ ហើយចេញ សារភាព គេក៏ដាក់ខ្នោះគាត់ ថែមទៀត ។

ដំណឹងនេះក៏លេចឮដល់ ជាងកាត់ដេរ គាត់ក៏គិតថាមិនគួរ អោយអ្នកដ៏ទៃ ស្លាប់ ដោយសាខ្លួន អញ្ចឹងសោះ ។ ក៏ចេញ សារភាព ទោស កំហុស ។

ព្រះរាជា ហួស ហឬទ័យ ជាខ្លាំង ព្រោះមិនគួរតែមួយ រាត្រីសោះ មានរឿង ច្រើនដល់ម្ល៉េះ តែទ្រង សំរេច លើកទោសជាងកាត់ដេរ មកត្រឹម ជាប់គុក មួយជីវិត ។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)