How to take care your eye?

Posted on December 27, 2010, 8:31 pm


ថ្នមកែវភ្នែកទាំងគូរបស់អ្នកដោយការហ្វឹកហាត់ក្រសែភ្នែក

មនុស្សជាច្រើនគិតមិនដល់ រឺ គិតខុសចំពោះការថែរក្សាកែវភ្នែក។ ដល់វេលាហើយដែលលោកអ្នកត្រូវចាប់ផ្តើមទទួលនាទី ដោះស្រាយបញ្ហាការពារកែវភ្នែកតាមរយះការប្រើក្រសែភ្នែករបស់លោកអ្នក។ ខាងក្រោមនេះ គឺជាវិធីងាយសំរាប់អស់ លោកអនុវត្តៈ

  • ១. អង្គុចុះបែបរិយាបថសមាធិ រឺ រិយាបថបែប ណាក៏បានដែលធ្វើអោយអ្នកសំរួលចលនាឈាមបានល្អ ហើយបែមុខរបស់អ្នកទៅរកព្រះអាទិត្យ ហើយប្រើប្រអប់ដៃរបស់អ្នកទាំងពីរធ្វើចលនាចុះឡើងរហូតដល់ មាន កំដៅ ហើយយកមកក្តោបភ្នែកទាំងសងខាង(ខណៈពេលក្តោបនោះភ្នែករបស់អ្នកត្រូវបិទផង) ហើយដក ដង្ហើមវែងៗចេញចូលចំនួន៥ដង។
    ធ្វើបែបនេះឡើងវិញ ដើម្បីអោយកំដៅដែលមានពីបាតដៃចូលទៅភ្នែកបាន ៤ ទៅ៥ដង។

  • ២. អង្គុយទាញជើងទាំងពីរដាក់ត្រង់ទៅមុខទន្ទឹមគ្នា ត្រដាងដៃទាំងពីរទៅចំហៀង ដោយអោយម្រាមមេដៃ ចង្អុរស្របនឹងក្បាល ហើយដកដង្ហើមវែងៗ ហើយបែភ្នែកសំឡឹងទៅមេ ដៃស្តាំ រួចហើយដង្ហើមចូលវែងៗ ហើយ សំឡឹងអោយត្រង់ ទៅនឹងមេដៃស្តាំ នៅពេលដកដង្ហើមចេញបែភ្នែកមកសំឡឹង អោយត្រង់ទៅនឹងមេ ដៃឆ្វេងវិញ។
    ធ្វើបែបនេះ ពី១៥ ទេ ២០ ដង រួចហើយបិទភ្នែក និង សំរាកមួយរយះ។

  • ៣. អង្គុយក្នុងរិយាបថដូចជំហ៊ានទី២ ដៃឆ្វេងដាក់ចុះលើ ជើងឆ្វេង ហើយមេដៃស្តាំចង្អុរឡើងលើពេលដែល ដៃស្តាំ ត្រដាងទៅស្តាំ ហើយមុខមើលត្រង់ទៅមុខ ទន្ទឹមនឹងការដក ដង្ហើមចេញចូលវែងៗ រួចហើយបែរទៅ មើលមេដៃស្តាំវិញ។
    ធ្វើបែបនេះ១៥ ទៅ ២០ ដង រួចប្តូរលើកឆ្វេងវិញម្តង ហើយរិយាបថបែបនេះអោយ បាន១៥ទៅ២០ដង ហើយបិទភ្នែកហើយសំរាកបន្តិច។

  • ៤. អង្គុយក្នុងរិយាបថដូចដើមលើកដៃស្តាំឡើងលើ ហើយងើយមុខតាម។
    លើកដៃឡើងអោយស្មើក្បាល ក្រោយមកដកដង្ហើមចេញចូលវែងៗ រួចហើយបង្វិលដៃជារង្វងធំ ស្របតាមទ្រនិកនាឡិកា ក្រោយមកដាក់ដៃ ស្តាំនៅដូចដើម ហើយធ្វើចលនាដៃឆ្វេង ម្តង។
    ហើយបង្វិលដៃឆ្វេងអោយបាន៥ជុំ ហើយដៃឆ្វេង ៥ជុំ រួចសំ រាកមួយភ្លែត។

  • ៥. អង្គុយក្នុងរិយាបទមិនតានតឹង ហើយសំលឹងចុងច្រមុះ របស់ខ្លួនឯងក្នុងខណៈពេលដកដង្ហើមចូល រួចប្តូរ សំឡឹងទៅឆ្ងាយទន្ទឹមនឹងដកដង្ហើមចេញ។
    ធ្វើបែបនេះ ចុះឡើងអោយបាន៥ ដង ហើយបិទភ្នែកសំរាក។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)