STOP Global Warming

Posted on December 29, 2010, 7:58 pm


វិធីសាស្ត្រទប់ស្កាត់សភាពក្តៅនៃផែនដី

១. បន្ថយការប្រើប្រាស់ថាមពលក្នុងផ្ទះដោយការបិតទួរទស្សន៍ កុំព្យូរទ័រ គ្រឿង បំពង សំលេង និង ឧបករណ៍ អគ្គីសនី ផ្សេងៗដែលឈប់ប្រើ។ ការអនុវត្តបែបនេះ នឹងជួយ អោយយើងកាត់បន្ថយការចំនាយ និង ទប់ស្កាត់នូវ សភាពក្តៅឡើងៗរបស់ ផែនដី។

២. បន្ថយនូវការអនុវត្តវិធីសាស្ត្រ Stand by ដែលចំនាយថាមពលយ៉ាងខ្ជីខ្ជា ចំពោះឧបករណ៍ដូចជា ម៉ាស៊ិនត្រជាក់ ទូរស័ព្ទ ក្បាលចាក់ស៊ីឌី កុំព្យូទ័រ និង ឧបករណ៍ផ្សេងៗទៀត។

៣. ប្តូរមកប្រើប្រាស់អំពួលអគ្គីសនីដែលមានឧបករណ៍ផ្ទុកចរន្តប្រើប្រាស់បានតាមបែប Compact Fluorescent Lightbulb (CFL) ព្រោះវា ចំនាយ ចរន្តអស់តែ ១ភាគ៤ នៃចរន្តដែលផ្តល់អោយប៉ុន្នោះ ជាងនេះទៅទៀតវាជួយ អោយឧបករណ៍ប្រើប្រាស់នោះប្រើបានយូ និងជួយកាត់បន្ថយ សភាពក្តៅឡើងនៃ ផែនដីបាន។


STOP Global Warming


៤. ប្តូរមកប្រើប្រាស់អំពូលភ្លើងប្រភេទ LED នឹងបានភ្លីច្បាស់ជាងមុន និង ជួយសន្សំសំចៃពីការប្រើប្រាស់អំពូល ធម្មតាបាន ៤០ ភាគរយ។ ដូចនេះ សូមព្យាយាម ទិញអំពូលប្រភេទ LED មកប្រើប្រាស់ អោយសមរម្យទៅតាម ទីតាំងផ្សេងៗតាមចំណងចំណូលចិត្ត នឹងតំរូវការរបស់យើង ដូចជា អំពូលលើតុ អំពួលសំរាប់ដាក់ មុខផ្ទះ......។ ការរៀបចំការប្រើប្រាស់បែបនេះ គឺវាជួយកាត់បន្ថយការចំនាយប្រចាំឆ្នាំ និង សភាពក្តៅ ឡើង នៃផែនដី បានមួយកំ រិត។

៥. ចូលរួមគាំទ្រ និង ផ្តល់សំនើរដល់រដ្ធាភិបាលទៅលើការបង្កើនពន្ធភាសីចំពោះក្រុមហ៊ុន និងរោងចក្រនានាដែល ប្រើប្រាស់ថាមពលចរន្ត និង ប្រេង ន្ទនៈច្រើន ហួសប្រមាណ។ ការធ្វើបែបនេះ នឹងជួយជំរុញអោយក្រុមហ៊ុន និង រោងចក្រទាំងនោះជួយសន្សំសំចៃនូវថាមពល ដែលត្រូវ ប្រើប្រាស់ និង ជួយកាត់បន្ថយនូវឧស្ម័ន CO2 បាន៥ភាគ រយ។ ក្នុងនោះសភាពក្តៅ របស់ផែនដីក៏ត្រូវបាន កាត់បន្ថយទៅតាមនឹងផងដែរ។

៦. កាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដោយប្តូរពីការប្រើឡាន រឺ ម៉ូតូ ទៅជាការជិៈកង់ រឺ ធ្វើដំណើរថ្មើជើង វិញ។ ព្រោះថាការប្រើប្រាស់ នូវម៉ូតូ រឺ ឡាន នេះសំដៅដល់ការប្រើប្រាស់ប្រេងន្ទនៈ និង ចំនាយថវិការ បើយើងកាត់បន្ថយការប្រើប្រាស់នេះបាននោះមានន័យថាយើង ចូលរួល កាត់បន្ថយភាពក្តៅនៃផែនដី និង ចូលរួម សន្សំសំចៃថវិការគ្រួសារ។

៧. ចូលរួមទាំងអស់គ្នាសន្សំសំចៃប្រេង តាមរបៀប Car Pool គឺណាត់មិត្តរួមការងារដែលមានផ្ទះជិតគ្នាអោយជិះ ឡាន រឺ ម៉ូតូទៅធ្វើការជាមួយ គ្នា ការធ្វើ បែបនេះគឺមិនត្រឹមតែជួយសន្សំសំចៃប្រេងនោះទេ គឺជួយកាត់បន្ថយចំនួនួ ឡាន រឺ ម៉ូតូនៅលើផ្លូវ ជួយកាត់បន្ថយទាំងការចំនាយ ថវិការ និង ជួយកាត់បន្ថយនូវ សភាពក្តៅឡើងនៃផែនដី ទៀតផង។

៨. រៀបចាត់ចែងបញ្ជូនបុគ្គលិកអោយមាន របៀបច្បាស់លាស់ចំពោះស្ថាប័នដែលមានបុគ្គលិកច្រើនរស់នៅផ្ទះជិតៗ គ្នា។ គួរមានការ ចាត់ចែង ក្រុម ដែលទទួល បន្ទុកដឹកជញ្ជូនបុគ្គលិកទៅកន្លែងសំខាន់ៗជាលក្ខណៈ ជារ Car Pool អោយ ដូចប្រព័ន្ធការ ងារតាមអង្កការ។ ការធ្វើបែបនេះ នឹងជួយ កាត់ បន្ថយសភាពក្តៅរបស់ ផែនដីបាន។

៩. បើកទ្វាបង្អួចដើម្បីអោយមានខ្យល់អាកាសចេញចូលជំនួសការប្រើប្រាស់កង្ហារ រឺ ម៉ាស៊ីនត្រជាក់ ។ ទង្វើបែប នេះ អាចជួយអោយយើង ចំនេញ ថវិការ និង ជួយ ទប់ស្កាត់សភាពក្តៅឡើងនៃផែនដី។

១០. ស្វែងរកផលិតផល រឺ ឧបករណ៍ប្រីប្រាស់ដែលមានគុណប្រយោជន៍សំរាប់ជួយរក្សាបរិស្ថាន ដូចជា ប្រភេទឧករណ៍ដែលមានផ្លាកប៉ាយ ពណ៍ខៀវ រឺ ឧបករណ៍ ដែលមានផ្លាកសញ្ញាជួយសន្សំសំចៃថាមពលភ្លើងជាផលិត ផលដែលមានមាត្រដ្ឋានជួយសន្សំសំចៃថវិការមាក់រូបន្ទ្រី។

១១. ជំនួសការទៅផ្សារទំនើបដែលមានតែរបស់របរខ្ចប់ដោយថង់ផ្លាស្ទិក និង ដាក់ថ្នាំរក្សាគុណភាពដែលអាចប៉ះ ពាល់ដល់សុខភាព ដោយការទៅ ផ្សារធម្មតា ដែលមានរបស់របរថ្មីៗ ស្រស់ៗ ដើម្បីទិញ បន្លែ ផ្លែឈើ សាច់ជ្រួក សាច់មាន់ សាច់ត្រី ដែលមាននៅក្បែផ្ទះអ្នក។ ការដែលមិន ប្រើប្រាស់របស់របរពីផ្សារទំនើប អាចជួយកាត់បន្ថយសំ រាម ដែលនាំដល់ការកាត់បន្ថយសភាពឡើងនៃផែនដី។

១២. ជ្រើសរើសទិញ និង ប្រើប្រាស់ រថយន្តដែលសំរាប់ប្រើទាំងនៅផ្ទះ និង នៅកន្លែងការងារដែលមានផ្លាកសញ្ញា ជួយសន្សំសំចៃថាមពល រួមទាំង ជ្រើសរើស ប្រើប្រាស់ឧបករណ៍អគ្គីសនីដែល មានផ្លាក់សន្សំសំចៃភ្លើង ទាំងនៅផ្ទះ និង នៅកន្លែងធ្វើការ។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយសភាពក្តៅនៃផែនដី។

១៣. ធ្វើការពិចារណាអោយលំអិតអំពីការទិញរថយន្តយកមកប្រើប្រាស់ដោយគិតទៅលើទំហំការងារដែលនឹង ត្រូវប្រើប្រាស់ ព្រមទាំងគិតអំពី អាយុកាលនៃ ការប្រើប្រាស់ដែលទាក់ទងនឹងបរិស្ថានជុំវិញ។ ការធ្វើបែបនេះនឹង ជួយអោយយើងអាចប្រៀបធៀបពីតំលៃ និង កាត់បន្ថយ ភាពក្តៅនៃផែនដី។

១៤. បើមិនចាំបាច់ក៏មិនគួរជ្រើសប្រើរថយន្តទំនើបៗ ព្រោះវាស៊ីសាំងច្រើន ហើយក៏មិនគួរផ្ទុករបស់របរដែលគ្មាន ប្រយោជន៍នៅក្នុងរថយន្ត ដែលជា ហេតុនាំអោយ រថយន្តស៊ីប្រេងតប្រយោជន៍។ ការសន្សំសំចៃប្រេងសាំងគឺជួយ ដល់ការកាត់បន្ថយសភាព ក្តៅរបស់ផែនដី។

១៥. បើកបររថយន្តដោយប្រុងប្រយ័ត្ន និង មានប្រសិទ្ធភាព ដោយបើកមិនអោយមានល្បឿនលើស ៩០ គីឡូមែត្រក្នុងមួយម៉ោងឡើយ ការអនុវត្ត បែបនេះនឹង ជួយអោយចំនេញប្រេងបាន ២០ ភាគរយ ដែលជាកត្តាយ៉ាង ចំបងរក្សាទាំងសុវត្តិភាព និង កាត់បន្ថយក្តៅនៃផែនដី។

១៦. មានក្រុមហ៊ុនដែលជួលឡានទេសចរណ៍ខ្នាតធំអាចជួយអោយយើងអាចចូលរួមទប់ស្កាត់ឧស្ម័នជាតិពុលព្រោះ ក្រុមហ៊ុននេះអាចប្រើប្រាស់ អេតាណុល ជំនួស ប្រេងសាំងបាន ដែលកាត់បន្ថយនូវឧស្ម័នជាតិពុលដែលចេញពីរ ថយន្ត បានចំនួនធំ លើសពីនេះទៅទៀតកត្កានេះអាចជួយ កាត់ បន្ថយភាពក្តៅឡើងនៃផែនដី។

១៧. ជ្រើសរើសប្រភេទសណ្ឋាគារ រឺ អាហារដ្ឋានដែលមានផ្លាកសញ្ញាទាក់ទងនឹងការការពារបរិស្ថាន ដូចជាប្រាប់ ពីវិធីសន្សំសំចៃទឹក សន្សំសំចៃ ថាមពលផ្សេងៗ និង មានការចាត់ចែងសំណល់។ ការធ្វើបែបនេះគឺដើម្បី ចូលរួម លើកទឹកចិត្តដល់អ្នកដែលស្រឡាញ់បរិស្ថាន និង កាត់បន្ថយនូវ សភាពក្តៅនៃផែនដី។

១៨. ការប្រើកង្ហារជំនួយម៉ាស៊ីនឡានអាចកាត់បន្ថយកំដៅរបស់ម៉ាស៊ីន និង ចំនេញការប្រើប្រាស់ប្រេងបាន៣ភាគ រយ ហើយអាចជួយកាត់ បន្ថយដល់ សភាពក្តៅ របស់ផែនដី។

១៩. ប្តូរមកប្រើប្រាស់ថាមពលធម្មជាតិដូចជា ប្រេងល្ហុងខ្វង និង អេតាណុល អោយបានច្រើននឹងជួយកាត់បន្ថយ សភាពក្តៅនៃផែនដី។

២០. ឈប់ប្រើប្រាស់នូវទូរទឹកកកចាស់ៗ គឺប្រភេទទួរទឹកកកដែលផលិតតាំងពីជាង១០ឆ្នាំមុន ព្រោះវាស៊ីភ្លើងទ្វេ ដង បើធៀបទៅនឹងការប្រើ ទូរទឹក កកដែល បង្កើតក្នុងសម័យនេះព្រោះវាមានគុណភាពខ្ពស់ជាង ចំនេញសន្សំប្រាក់ ប្រើភ្លើងអស់តិច ហើយមិនប៉ះពាល់ដល់ បរិយាកាស។

២១.បង្កើនអាយុកាលនៃការប្រើប្រាស់ទូទឹកកដោយការអនុវត្តនូវទង្វើដ៏មានប្រយោជន៍អោយមានប្រសិទ្ធភាព។ សន្សំសំចៃថាមពលអោយទូទឹក កក ដោយការ ប្រើប្រាស់យ៉ាងឆ្លាតវៃ គឺមិនត្រូវយកអាហារដែលក្តៅៗទៅដាក់ក្នុងទួ ទឹកកកឡើយ មិនត្រូវយកអាហារដែលមានថង់ផ្លាស្ទិក ដាក់ក្នុង ទូ ទឹកកក ព្រោះនឹងធ្វើ អោយទូទឹកកកនឹងបញ្ចោញចំ ហាយត្រជាក់មិនពាសពេញអាហារ។ មិនគួរដាក់ទូរទឹកកកនៅក្នុងបន្ទប់ដែល មានកង្ហារ រឺ ម៉ាស៊ិនត្រជាក់ទេព្រោះ អាចធ្វើអោយ មានដុំទឹកកកកើតឡើង បើមានត្រូវឧស្សា ដកទឹកដែលកកនោះ ចេញប្រចាំ ព្រោះទឺកកក នឹងស៊ីភ្លើង ខ្លាំងនៅ ពេលមានទឹកកកកើតឡើង។ ត្រូវធ្វើការសំអាតជា រៀងរាល់សប្តាហ៍ដើម្បីកាត់បន្ថយនូវសភាពក្តៅឡើងនៃ ផែនដី ។

២២. ចាប់ផ្តើមប្រើប្រាស់ថាមពលដែលមានស្រាប់ក្នុងកន្លែងធ្វើការដូចជាភ្ជាប់ប្រព័ន្ឋសុលឡាសែលដើម្បីស្រូបយក ថាមពលពីពន្លឺព្រះអាទិត្យមក បង្កើតជាចរន្ត អគ្គីសនីដែលអាចកាត់បន្ថយសភាពក្តៅនៃផែនដី។

២៣. ប្រើពន្លឺព្រះអាទិត្យអោយមានប្រយោជន៍។ ក្នុងការសំងួតសំលៀកពាក់ដែលបោកហើយអោយស្ងួត មិនគួរ ប្រើគ្រឿងសំងួតអគ្គីសនី ក្នុងកាល ដែលមិន ចាំបាច់ទេ ធ្វើបែបនេះជួយសន្សំថាមពលដែលត្រូវប្រើប្រាស់ និងកាត់ បន្ថយសភាពក្តៅនៃផែនដី ។

២៤. ប្រើប្រាស់ទឹកម៉ាស៊ិនដោយសន្សំសំចៃ ព្រោះក្នុងការផលិតទឹកម៉ាស៊ិនទាំងនោះ ត្រូវប្រើថាមពលអស់ ច្រើនណាស់ទាំងក្នុងការធ្វើការ សំអាត ទឹកនិង ចាត់ចែង បញ្ជូនទឹកម៉ាស៊ិនទាំងនោះទៅតាមគេហដ្ឋាន និងទីតាំ ផ្សេងៗ។

២៥. ភ្ជាប់ប្រព័ន្ឋរ៉ូបីណេ ទឹកក្តៅ ទឹកត្រជាក់ដើម្បីគ្រប់គ្រងសីតណ្ហភាពទឹកក្តៅ រឺ ត្រជាក់ដើម្បីអោយមានទឹកក្តៅ ប្រើប្រាស់គ្រប់គ្រាន់ (ត្រូវមាន ទាំង នៅផ្ទះ និង តាមសណ្ឋាគា) ។ កត្តាទាំងនេះនឹងជួយកាត់បន្ថយសភាពក្តៅនៃ ផែនដី។

២៦. បំពាក់ប្រព័ន្ឋផ្តាច់ចរន្តភ្លើងដោយស្វ័យប្រវត្តិ។ វានឹងជួយសន្សំថាមពលភ្លើង និង ទប់ស្កាត់នូវអគ្គីសភ័យផ្សេង ៗ ដែលជួយដល់ការទប់ ស្កាត់នូវ សភាពក្តៅនៃ ផែនដី។

២៧.អនុវត្តនូវគោលការណ៍ 3Rs- Reduce, Reuse, Recycle ទាំងនៅផ្ទះ និង នៅកន្លែងធ្វើការដើម្បីទទួលបាន ប្រយោជន៍ពីការប្រើប្រាស់នូវ របស់របរ បានយ៉ាងពេញលេញ ជាការកាត់បន្ថយនូវថាមពលសំរាប់កំចាត់សំរាម កំ ចាត់ឧស្ម័នពុល កាត់បន្ថយនូវការប្រើប្រាស់ឧស្ម័ន Gas ។ កត្តានេះនឹងជួយទប់ស្កាត់នូវសភាពក្តៅនៃផែនដីបាន។

២៨. ការពារនូវសារធាតុឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស មានដូចជាប្រភេទឧស្ម័ន ដែលកើតចេញពីសំ ណល់បន្លែរលួយ សំណល់អាហារ.. ដោយបំលែងនូវសំណល់ទាំងនោះមកជាប្រយោជន៍ផ្សេងៗ ដើម្បីជួយទប់ ស្កាត់នូវសភាពក្តៅនៃផែនដី។

២៩. លាបពណ៌ជញ្ជាំងផ្ទះដោយពណ៌ដែលស្រទន់ៗ ដើម្បីជួយកាត់បន្ថយចំហាយក្តៅ និង សភាពក្តៅនៃផែនដី។

៣០.នាំពន្លឺព្រះអាទិត្យមកប្រើក្នុងសំណងផ្ទះសំបែង ដោយបើកទ្វា និង បង្អួចអោយមានពន្លឺចូលក្នុងផ្ទះ ដែលនឹងជួយកាត់បន្ថយនូវចំនួនអំពូល អគ្គីសនី និង ថាម ពលដែលនឹងត្រូវប្រើប្រាស់ វាក៏ជួយទប់ស្កាត់នូវកំដៅនៃ ផែនដី ។

៣១. ដាំដើមឈើតាមផ្ទះ មួយផ្ទះមួយដើមហើយថែរក្សាអោយវារហូតអោយមានអាយុដែល អាចជួយទប់ស្កាត់ សភាពក្តៅនៃផែនដី។

៣២. ដាំដើមឬស្សីអោយច្រើន ព្រោះដើមឬស្សីធំលឿនជួយអោយធម្មជាតិស្រស់ស្អាត ហើយនៅអាចទាញប្រ យោជន៍ជាកំរៃបានយ៉ាងច្រើន ហើយអាច ជួយកាត់ បន្ថយសភាពក្តៅនៃផែនដីបាន។

៣៣. ប្រើម្លប់ដើមឈើជួយកាត់បន្ថយភាពក្តៅដល់អាគាការងារ រឺ ផ្ទះសំបែង ដើម្បីកាត់បន្ថយការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ រឺ កង្ហារ ដែលនាំ អោយចំនេញថាមពលអគ្គីសនីអាចកាត់បន្ថយនូវសភាពក្តៅនៃផែនដីបាន។

៣៤. ចូរកុំប្រើប្រាស់ជីគីមីសំរាប់ដំណាំផ្សេងៗ តែសូមអោយប្រើប្រាស់ជីធម្មជាតិសុទ្ធជំនោះវិញ ដែលនឹងជួយកាត់ បន្ថយភាពក្តៅនៃផែនដី ។

៣៥. កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ព្រោះថង់ផ្លាស្ទិកមិនអាចរលួយដោយឯងៗបានទេ ហើយការដុតបំ ផ្លាញដោយអនុវត្តបានយ៉ាងត្រឹម ត្រូវតាម បច្ចេកទេស ជាមួយនឹងចង្ក្រានដុតសំរាមនោះនឹងធ្វើអោយ ចំនេញបាននូវ ធនធានយ៉ាងច្រើនហើយកាត់បន្ថយនូវឧស្ម័នពុលអាចទប់ ស្កាត់នូវសភាពក្តៅ ឡើងនៃផែនដីបាន ។

៣៦. ជ្រើសរើសទិញធុងសំរាមដែលមានផតតូចល្មម ហើយមានច្រើនផតគឺដើម្បីធ្វើការចាត់ចែងសំរាមតាមប្រ ភេទៗនៃសំរាមដើម្បីងាយស្រួល យកទៅបំផ្លាញ ចោលកុំអោយមានឧស្ម័នជាតិពុលបំភាយចូលក្នុងបរិយាកាសដែលអាចជួយកាត់បន្ថយភាពក្តៅនៃផែនដីបាន។

៣៧. ជ្រើសរើសប្រើប្រាស់របស់ដែលអាចទិញបន្ថែមថ្មីបានដើម្បីជួយកាត់បន្ថយសំរាមដែលអាចជួយកាត់បន្ថយ សភាពក្តៅរបស់ផែនដីបាន ។

៣៨. ប្រើប្រាស់ក្រដាសអោយអស់ទាំងសងខាង ព្រោះការផលិតក្រដាសមួយសន្លឹកៗបានត្រូវចំនាយធនធាន និង ថាមពលអស់ច្រើនណាស់។

៣៩. ចូលជ្រើសរើសប្រើប្រភេទក្រដាស់ដែលអាចប្រើម្តងទៀតបានព្រោះអាចជួយអោយយើងចំនេញធនធានបាន ច្រើន និង អាចជួយកាត់ បន្ថយ សភាព ក្តៅនៃផែនដីបាន ។

៤០. បង្កើតពាក្យស្លោកទាក់ទងនឹងការកាត់បន្ថយសំរាមផ្ទាល់ខ្លួនអោយបាន ១ ទៅ ៤ រឺ ច្រើនជាងនេះ ដើម្បីជួយ សន្សំសំចៃថវិកា និង កាត់ បន្ថយឧស្ម័ន ជាតិពុល សំរាប់អនុវត្តជារៀងរាល់ថ្ងៃនឹងជួយកាត់បន្ថយភាពក្តៅនៃផែនដី។

៤១.អោយតំលៃ និង ចាប់អារម្មចំពោះផលិតផលដែលកើតចេញពីស្នាដៃរបស់ប្រជាកសិករដើម្បីលើកទឹកចិត្តពួក គាត់ក្នុងការធ្វើកសិកម្មដាំដុះ ដើម្បី កាត់ បន្ថយសភាពក្តៅនៃផែនដី ។

៤២. កាត់បន្ថយការទទួលទានសាច់គោ តែត្រូវញ៉ាំបន្លែ(បន្លែដែលគ្មានសារធាតុគីមី)អោយច្រើន។ ចូលរួមបង្កើន ការចិញ្ចឹមគោអោយច្រើន និង បែរមកញ៉ាំបន្លែអោយច្រើន ដោយកាត់បន្ថយការញ៉ាំសាច់គោគឺជាការកាត់ បន្ថយកំដៅផែនដី។

៤៣. កាត់បន្ថយការទទួលទានប៊ិហ្វស្ទិក និង ហេមបឺហ្គ័រតាមហាងធំៗ ព្រោះបណ្តាឧស្សាហកម្មតាមប្រទេសនានា បានអោយដឹងថាមានឧស្ម័ន ជាតិពុល ១៨ភាគរយដែលកើតចេញពីជំនួញនេះ។

៤៤. លើកទឹកចិត្តអ្នកជិតខាង អោយជួយគ្នាថែរក្សាបរិស្ថាន និង ទប់ស្កាត់បញ្ហាការកើនឡើងនៃកំដៅផែនដី ដោយចែកចាយចំនេះដឹងអោយ គ្នាទៅវិញ ទៅមកដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់ការកើនឡើងនៃកំដៅផែនដីបាន។

៤៥. ចូលរួមរាល់សកម្មភាពនៃបញ្ហាបរិស្ថានសាធារណ ហើយចងបណ្តាញមិត្តអប់រំមិត្តពីម្នាក់ទៅម្នាក់ដេម្បីរួមដៃ គ្នាដោះស្រាយបញ្ហាបរិស្ថាន ដើម្បី ជិវិត រស់នៅរបស់យើងទាំងអស់គ្នាមានសភាពស្រស់ថ្លា និង ជួយកាត់បន្ថយ សភាពក្តៅរបស់ផែនដីបានទៀតផង ។

៤៦. ចូលរួមបោះឆ្នោតអោយគណបក្សណាដែលមានគោលនយោបាយផ្តោតធ្ងន់ទៅលើបញ្ហាបរិស្ថាន ព្រោះអ្នកដឹក នាំគឺជាបុគ្គលដែល ប្រជាជនបានសំរេច ជ្រើសរើសអោយធ្វើជាតំណាងអោយចូលរួមប្រជុំសភា ដើម្បីបំពេញប្រ យោជន៍អោយប្រជាជន។ ដូនេះយើងគួរសំរេចចិត្ត ជ្រើសរើសគណបក្សដែលមាន គោលនយោបាយច្បាស់ លាស់អំពី បញ្ហាបរិស្ថានដើម្បីជួយកាត់បន្ថយសភាពក្តៅនៃផែនដី ។

៤៧. ទិញតែបន្តិចបន្តួច តែយកមកប្រើប្រាស់ជាប្រយោជន៍បានច្រើនមុខ រស់នៅក្នុងស្មារតីសន្សំសំចៃ ធ្វើបែបនេះ និងជួយកាត់បន្ថយកំនើន កំដៅផែនដីបាន។

៤៨. កាត់បន្ថយការដុតនិន្ទ្រានព្រៃដើម្បីយកដីធ្វើកសិកម្ម ព្រោះជាទង្វើមួយដែលប៉ះពាល់ដល់បរិយាកាស យ៉ាងខ្លាំង។ ក្រៅពីនេះ ការកាប់ និង ដុតនិន្ទ្រាន បែបនេះ គឺជាទង្វើមួយដែលបំផ្លាញនូវប្រភពឧស្ម័នអ៊ុកស៊ីសែន ដែលសំរាប់ជួយកាត់បន្ថយសភាពក្តៅនៃផែនដី។

៤៩. ព្យាយាមដាំដំណាំអោយត្រូវតាមខ្បួនខ្នាត និង អោយត្រូវតាមពេលវេលានៃរដូវកាលដែលត្រូវដាំដុះ កុំព្យា យាមដាំខុសរដូវកាលនៃប្រភេទ ដំណាំ ដែលនាំអោយត្រូវចំណាយធនធានផ្សេងៗដើម្បីថែរក្សា ដំណាំនោហអោយល្អ ដែលជាហេតុមួយនាំអោយផែនដីក្តៅ។

៥០. រួបរួមគ្នាបង្កើតផ្សារអ្នកផលិត-អ្នកបរិភោគ ដើម្បីអោយគ្រប់ភូមិនីមួយួៗមានដំណាំអាចផ្គត់ផ្គង់ប្រជាជន រៀងៗខ្លួនបានដើម្បីកាត់បន្ថយ ការចំនាយ ប្រេងសាំងសំរាប់ដឹកនាំចេញទៅភូមិផ្សេងៗ ហើយអាចកាត់បន្ថយនូវ សភាពក្តៅនៃផែនដីបាន។

៥១. កាត់បន្ថយការប្រើប្រាស់សារធាតុគីមីក្នុងផ្នែកសិកម្មដែលមិនត្រឹមតែធ្វើអោយខូចដី ប៉ះពាល់ដល់បរិយាកាស ទេ គឺថែមទាំងត្រូវចំនាយ ថវិការ ទៀតផង។ លើសពីនេះទៅទៀតសារធាតុគីមីដែលប្រើ លើផ្នែកកសិកម្ម គឺធ្វើអោយផែនដីកាន់តែក្តៅឡើង។

៥២. សាងសង់ផ្ទះសំបែងដែលមានលក្ខណជួយបញ្ឈប់សភាពក្តៅនៃផែនដី ដោយគិតពីប្រភពធនធានងាយៗដែល អាចយកមកសាងសងផ្ទះមិន ចាំបាច់ ត្រូវប្រើឧបករណ៍បច្ចេកវិទ្យាខ្ពស់ៗដែលជះផលដល់បរិស្ថាន។ ចូលសាកល្បង គិតអំពីវិធីសាស្ត្រនៃការសាងសង់ផ្ទះរបស់ចាស់បូរាណ នៃយើង កាលពី សម័យមុនលោកលោកគិត ទាំងទិសខ្យល់បក គិតអំពីដែលព្រះអាទិត្យរះ និង លិច....។ ការធ្វើបែបនេះអាចជួយសន្សំ ប្រភពធនធានបាន៤០ភាគរយ និង អាច ជួយកាត់បន្ថយសភាពក្តៅនៃផែនដីបាន។

៥៣. លើកទឹកចិត្តអោយមនុស្សទូទៅកសាងផ្ទះតូចៗល្មម ព្រោះថាផ្ទះតូចចំណាយធនធានសំរាប់កសាងអស់តិច ជាងផ្ទះធំ ហើយឧបករណ៍ សំរាប់ប្រើ ប្រាស់ ក្នុងផ្ទះក៏តិច។ ការអនុវត្តបែបនេះនឹងជួយកាត់បន្ថសភាពក្តៅនៃផែនដី បាន ។

៥៤. ប្រើប្រាស់នូវភាពជំនាញក្នុងវិជ្ជាអាជីពដើម្បីផ្តល់នូវចំនេះដឹង និង ស្មារតីទទួលខុសត្រូវដល់សាធារណៈជន ទូទៅទាក់ទងនឹងបញ្ហាកំណើន សីតណ្ហ ភាពនិង ធ្វើអោយមានការផ្លាស់ប្តូរពីទង្វើដែលបំផ្លាញបរិយាកាស មកជា ទង្វើដែលថែរក្សាបរិយាកាសវិញ គឺដើម្បីជួយកាត់បន្ថយសភាព ក្តៅនៃផែនដី។

៥៥. បង្កើតសេចក្តីចាប់អារម្មណ៍ដល់សាធារណជនពីបញ្ហាកំដៅផែនដី ដើម្បីបណ្តុះស្មារតីដល់សាធារណជន អោយចេះស្រឡាញ់ និង ថែរក្សា បរិស្ថាន ទាំង អស់គ្នា ក្នុងន័យទប់ស្កាត់នូវកំនើននៃកំដៅផែនដីទាំងអស់គ្នា។

៥៦. ចូលរួមទាំងអស់គ្នានិយាយ និង ផ្សព្វផ្សាយពីរឿងពិតនៃរឿងផែនដីក្តៅ ទៅដល់ទៅដល់ប្រជាជន និង រដ្ឋាភិបាលអោយយល់ច្បាស់ពីស្ថាន ការណ៍ ពិតៗដែលកើតចេញពីកំណើនឡើងនៃកំដៅផែនដី។

៥៧. អ្នកជាមនុស្សម្នាក់ដែលរស់នៅក្នុងសង្គមហើយក៏ជាចំនែកមួយនៃផែនដីនេះ ដូចនេះអ្នកមាននាទីយ៉ាងសំខាន់ ក្នុងការចូលរួមទប់ស្កាត់នូវ កំនើន កំដៅ ផែនដីតាមរយៈការប្រើប្រាស់ប្រាជ្ញា និងទ្រព្យសម្បត្តិដែលអ្នកមាន។

៥៨. ចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបញ្ហាសង្គមដែលទាក់ទងនឹងបញ្ហាសភាពក្តៅនៃផែនដីដោយផ្តល់នូវគំនិត ល្អៗដែលមានរស់និយម និង ពិត ប្រាកដដោយមិនកុហក់ដើម្បីជួយកាត់បន្ថយសភាពក្តៅនៃផែនដី។

៥៩. បង្រៀនក្មេងៗ ក្នុងម៉ោងរៀន អំពីបញ្ហាផែនដីក្តៅនឹងជួយកាត់បន្ថយសភាពក្តៅនៃផែនដីបាន។

៦០. ប្រើតិចនិកនៃការបង្រៀនយ៉ាងណាអោយងាយយល់ជាង ការបង្រៀនដោយគ្រាន់តែអោយក្មេងស្តាប់ គ្រូនិយាយ ។ គឺធ្វើយ៉ាងណាអោយ ក្មេងៗ ងាយ ទទួលបាន និង ចងចាំបានយូរអំពីការទប់ស្កាត់នូវកំនើនកំដៅផែនដី។

៦១. ស្រាវជ្រាវរកវិធីសាស្ត្រ និង បច្ចេកវិទ្យាថ្មីៗដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបំផ្លាញនូវឧស្ម័នជាតិ ពុលដែលកើតមាននៅក្នុង បរិយាកាស ពីជិវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើង នឹងអាចទប់ស្កាត់សភាពក្តៅ របស់ផែនដីបាន។

៦២. ធ្វើការសិក្សា និង ពិសោធន៍អំពីដី ដើម្បីអោយបានទិន្នន័យច្បាស់លាស់ពីផលប៉ះពាល់នៃសភាពក្តៅនៃផែនដី ដើម្បីអោយមានការចូលរួម អន្តរាគម ពីអាជ្ងាធរមានអំណាច។

៦៣. បង្កើតទំនាក់ទំនង និង ចូលរួមការងារជាមួយអ្នកការសែត និង អ្នកឃោសនាដើម្បីផ្សព្វផ្សាយទិន្នន័យផ្នែក វិទ្យាសាស្ត្រនៃកំនើនកំដៅ ផែនដី អោយ បានទូលំទូលាយទៅដល់ប្រជាជនក្នុងសង្គមដើម្បីអោយចូលរួមទប់ស្កាត់នូវកំណើនកំដៅផែនដី។

៦៤. បង្កើតឧស្ម័នហ្គាសពីសំរាមដើម្បីប្រើប្រាស់ប្រចាំថ្ងៃដោយគ្រាន់តែចំនាយថវិការខ្លះទិញឧបករណ៍សំរាប់បង្កើត គឺដើម្បីជួយទប់ស្កាត់ កំណើនកំដៅ។

៦៥. គាំទ្រដល់បណ្តាអង្គការដែលធ្វើការលើការផ្សព្វផ្សាយពីការទាញយកឧស្ម័នពីសំណល់មកប្រើប្រាស់ និង អង្គការដែលធ្វើការលើបញ្ហារ បរិស្ថាន។

៦៦. ក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមគួរជួយថែរក្សាបរិស្ថាន ទោះបីជាគ្មានអ្នកផ្តើមបញ្ឈប់បញ្ហាកំនើនកំដៅ ផែនដីក៏អ្នកត្រូវដើរតួនាទីយ៉ាង សំខាន់ ក្នុងការទប់ស្កាត់នូវកំនើនផែនដីនេះ។

៦៧. ចូលរួមបង្កើតជាក្រុម រឺ អង្គការដែលធ្វើការលើការលើការថែរក្សា និងយកចិត្តទុកដាក់លើបញ្ហាកំដៅផែនដី។ គឺមិនត្រូវធ្វើគ្រាន់តែអោយ ល្អ មើល តែសំបកខាងក្រៅប៉ុន្នោះទេ គឺត្រូវដោយសេចក្តីជឿជាក់ និង មានទំនួលខុស ត្រូវពិតប្រាកដក្នុងការជួយទប់ស្កាត់កំនើន នៃកំដៅថ្ងៃ។

៦៨. ដាក់ផែនការស្រាវជ្រាវរកធនធានសំរាប់ប្រើប្រាស់ក្នុងថ្ងៃអនាគត។ រដ្ឋាភិបាលចាំបាច់ត្រូវពិចារណា និង ពិ គ្រោះរកមធ្យោបាយដើម្បី ស្រាវជ្រាវ រកធនធានសំរាប់ផ្គត់ផ្គងការប្រើប្រាស់នៅថ្ងៃអនាគត់ ដែលត្រូវត្រៀមទុក្ខ យ៉ាងហោចណាស់ ៥០ ឆ្នាំខាងមុខដើម្បី កាត់សភាពក្តៅនៃផែនដី។

៦៩. គាំទ្រអោយមានការស្ថាបនាអោយមានថាមពលព្រះអាទិត្យសំរាប់ប្រើប្រាស់ គឺគាំទ្រគ្រប់ផ្នែកនៃការបំលែងថាមពល ព្រះអាទិត្យមកជា ធនធានប្រើប្រាស់ប្រចាំថ្ងៃគឺមានន័យថាចូលរួមកាត់បន្ថយសភាពក្តៅនៃផែនដី ។

៧០. គាំទ្រគំនិតច្នៃប្រឌិតផ្សេងៗដែលទាក់ទងនឹងការបង្កើតថាមពលសំរាប់ប្រើប្រាស់ដើម្បីចូលរួមលើកទឹកចិត្ត ដល់វិស័យបច្ចេកទេសទំនើបៗ និងចូល រួមកាត់បន្ថយសភាពក្តៅនៃផែនដី។

៧១. គាំទ្រការបង្កើតឧស្សាហកម្មថាមពល ដើម្បីជំរុញអោយមានការចូលរួមពីស្ថាប័នឯកជន និង រដ្ធាភិបាលក្នុង ការទាញយកថាមពលពីពន្លឺ ព្រះអាទិត្យ ពីកំលាំងខ្យល់ដើម្បីកាត់បន្ថយនូវសភាពក្តៅនៃផែនដី។

៧២. បង្កើតអោយមានការគាំទ្រការ “បញ្ឈប់ទង្វើដែលធ្វើអោយកំដៅថ្ងៃកើនឡើង” គឺស្នើដល់ប្រជាជនអោយ ចូលរួមកាត់ទប់ស្កាត់នូវកំនើន កំដៅ ផែនដី។

៧៣. គាំទ្រគំរោងកសាងនៃការចូលរួម។ ពេលដែលមានប្រជាជនត្រូវការចូលរួមចំនែកកាត់បន្ថយឧស្ម័នជាតិពុល ដែលកើតមានពីជីវភាពរស់នៅ ប្រចាំ ថ្ងៃដូចជារៀបចំអោយមានការលក់រថយន្តដែលផ្តល់សុវត្តិភាពដល់ប្រជាជនទូទៅ ដើម្បីចូលរួមកាត់បន្ថុយសភាពក្តៅនៃ ផែនដី។

៧៤. កាត់បន្ថយចំនួនរថយន្តផ្ទាល់ខ្លួនតាមទីក្រុង ហើយគាំទ្រអោយមានការរថយន្តឈ្នួលដែលផ្តល់សុវត្តិភាព ដល់ប្រជាជន ដើម្បីកាត់បន្ថយនូវ ស្ថានភាពក្តៅនៃផែនដី។

៧៥. គាំទ្រទីផ្សារដែលលក់ផលិតផលដែលជាស្នាដៃកសិករ។ មានកសិករជាច្រើនអ្នកដែលជាគំរូដ៏ល្អក្នុងការទប់ ស្កាត់កំនើនកំដៅផែនដី ព្រោះ ពួក គាត់ មិនប្រើប្រាស់សារធាតុគីមីក្នុងរបរកសិកម្មរបស់គាត់។ ទង្វើរបស់គាត់បែប នេះគឺជួយចំរើនដល់សុខភាពប្រជាជន ដល់ស្រទាប់ អូសូន្យ និង ជួយកាត់បន្ថយ សភាពក្តៅនៃផែនដី។

៧៦. ចាប់ផ្តើមដោយភាពក្លាហានក្នុងការបញ្ឈប់ទង្វើដែលបំផ្លាញស្រទាប់អូសូន្យ ដើម្បីចូលរួមការពារបរិស្ថាន និង កាត់បន្ថយសភាពក្តៅនៃ ផែនដី។

៧៧. ពិចារណាលើការប្រើច្បាប់ទាពន្ធភាស៊ីចំពោះបរិមាណឧស្ម័នជាតិពុលដែលកើតចេញពីជីវភាពប្រចាំថ្ងៃ ជាពិ សេសគឺសារធាតុកាបោន (Carbon Tax) សំរាប់ផ្នែកឧស្សាហកម្មដើម្បីជួយកាត់បន្ថយសភាពក្តៅនៃផែនដី។

៧៨. ផ្លាស់ប្តូរប្រព័ន្ធពន្ធដាដោយបង្កើតប្រពន្ធដាដែលឆ្លុះបញ្ចាំងអោយឃើញអំពីដើមទុនដែលមាននៅក្នុងប្រព័ន្ធ សេដ្ឋកិច្ចរបស់បុគ្គលណាម្នាក់ ដែលធ្វើ អោយសង្គមត្រូវទទួលខុសត្រូវចំពោះភារកិច្ចនេះដោយតម្លាភាពដូចជាទាពន្ធលើធ្យូងថ្មដោយបូកបញ្ចូលទាំងដើមទុន និង ពន្ធសុខភាព ដែលបណ្តាល មក ពីឧស្ម័នជាតិពុល យ៉ាងគឺដើម្បីចូលរួម ទប់ស្កាត់នូសភាពក្តៅនៃផែនដី។

៧៩. ធ្វើកំនែទំរងការទាពន្ធលើបញ្ហាបរិស្ថាន ដើម្បីបំបាត់ជំលោះផ្សេងៗដោយការចាប់ផ្តើមទាពន្ធលើកិច្ចប្រត្តិបត្តការដែលមានផលប៉ះពាល់ ដល់ បរិស្ថាន ដូចជាប្រតិបត្តការដែលមានបំភាយសារធាតុជាតិកាបោន និង ទាពន្ធលើ សំរាម ដើម្បីអោយមានការចូលរួម ទប់ស្កាត់កំនើនកំដៅ ផែនដី។

៨០. កំនត់ទិសដៅសំរាប់ដឹកនាំរប្រទេសអោយដំណើរជីវិតសដ៏ត្រឹមត្រូវដើម្បីអោយគ្រប់ជីវិតទាំងអស់រស់នៅក្នុង ពិភពលោកដែលស្រស់ស្អាត និង មាន សេចក្តីសុខសប្បាយក្នុងសុភមង្គលដ៏អមតះជាមួយគ្នាដើម្បីកាត់ទប់ស្កាត់ នូវកំនើនកំដៅ ផែនដី។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)