Posted on January 1, 2011, 7:12 pm
មានប្តីប្រពន្ធមួយគូរ ដែលប្តីជាទាហ៊ាន មានប្រពន្ធដ៏ស្អាតមួយ ។
ប្តីមួយថ្ងៃៗមិនគិតធ្វើអ្វីទេគិតតែរឿងមួយ គឺ ទាកេ ចារេ ប្រពន្ធកុំអោយមានអ្នកមកញែ ចែចង់... ។
ពេលនោះស្រុកមានសង្គ្រាមតំរូវអោយប្តីចេញទៅ សមរភូមិ ។
មុននិងប្តីចេញទៅបានប្រពន្ធថាអូនឯងយកពងមាន់នេះទៅទុកទៅ បើមានគេមកញែ រឺចង់ ធ្វើអីអី អូនយកពងមានមួយដាក់នៅក្បាលដំណេក ។
ពេលដែលប្តីចេញបាត់ទៅប្រពន្ធក៏ធ្វើតាមពាក្យប្តីមិនហ៊ានអោយ ខុសទេ ។
បីឆ្នាំក្រោយមកពេលដែលប្តីត្រឡប់មកវិញឃើញមានពងមាន់តែពីរនៅលើក្បាលដំណេក
ហើយក៏គិតថា គឺមានតែពីរអ្នកទេដែលមកចែងចង់ និង ធ្វើអ្វីផ្តេសផ្តាស់មកលើប្រពន្ធ ហើយក៏សប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រាស់ខ្លួនដេក ពេលនោះគាត់ក៏លូកក្រោមខ្នើយ ឃើញ មានលុយ 2,000 USD ក៏ហៅប្រពន្ធមកសួរ តើបាន លុយមកពីណាច្រើនម្លេះ !
នាងក៏ឆ្លើយថាអូនបានលុយនេះមកពីការលក់ពងមាន ។