ទាក់ស្រីត្រូវចេះ មុខក្រាស់ ដៃរហ័ស ចិត្ត ហ៊ាន

Posted on January 1, 2011, 6:42 pm


ទាក់ស្រីត្រូវចេះ មុខក្រាស់ ដៃរហ័ស ចិត្ត ហ៊ាន

មានពាក្យបុរាណមួយនិយាយថា (ឆ្កែស៊ីសាច់ក៏ អាចស៊ីលាមកបានដែរ រីឯ កូនប្រុស បើចេះងើបក៏គួរតែចេះអោនផងដែរ) ។

ដូច្នេះ បើបំណង ប្រាថ្នាលើស្រីណាហើយ គួរតែចេះធ្វើអ្វីៗសព្វ បែបយ៉ាង ដើម្បីបំពេញចិត្តគេឱបាន ។

ការធ្វើបែបនេះ ជាទូទៅរមែងទទួលបានផលល្អ ព្រោះថា តាមធម្មតា ស្រីៗ មិនដែរ ចូចចិត្តប្រុសមុខក្រាស់ឡើយ តែដល់ជេរមិនឈឺ នៅតែញញឹមដាក់ទៅវិញ គេបែរជាទន់ចិត្តអាណិត ហើយិគិតថា បុរសនេះពិតជាស្រឡាញ់ខ្លួនយ៉ាងពិតៗ ។

ស្រីតែងប្រកាន់ខ្ជាប់នូវទំនៀមទំលាប់ប្រពៃណី ជាពិសេស ចរិតខ្មាស់អៀនច្រើនជាងបុរស ។

នៅខណៈពេលដែលជួបបុរសប្រព្រឹត្តផ្តេសផ្តាស ប៉ះដៃប៉ះជើង ហ៊ានលូកមុខលូកក្រោយ មិនក្រែងរអែង ញាតិមិត្តជុំវិញ នាងពិតជាធុញថប់ណាស់ ព្រោះខ្មាសគេ អៀនខ្លួនឡើងរឹងស្តូក ហើយក៏ចាប់ផ្តើម ខឹងសម្បារ ខ្លាំង ដោយគិតថាបុរសប្រមាថមាក់ងាយនាង ។

រំពេចនោះភ្លើងកំហឹងពុះពារ នាងលែងគិតអ្វីទៀត ផ្តើមបញ្ចោញ ពាក្យគំរោះគំរើយ ទ្រគោះបោះបោក រូចហើយ ជេរប្រទេចធ្ងន់់ៗ មិនព្រមលែង ។

ប៉ុន្តែ ដល់មកជួប បុរសគល់ឈើ ជេរ ទៅញញឹមមក យូរៗទៅ ភ្លើង កំហឹងនេះ ហាក់ត្រូវបានរលត់ដោយ ឯកឯង និង ជំនួសមកវិញដោយ ការហួសចិត្ត គ្មានវាចានិងថ្លែង ដោយសារបុរស មិនខ្ចីឈឺ មិនតវ៉ា តែតាមនាងយ៉ាងស្អិតដូច តុកកែ ហើយ អង្វរលន់តួរសុំសេចក្តី ស្នេហ៍ មិនព្រមលែង មិនព្រមអៀនខ្មាស់ទៀត ។

កាយវិការក៏ផ្តូរផ្តាច់បែបនេះ ម្តងបន្តិចៗ ដែក ដែលធ្លាប់តែរឹង ក៏ប្រែជាទន់ ភាពឆ្មើងកន្ទ្រើង និង ការក្តៅក្រហាយក៏ក្លាយ ជាសេចក្តី អាណិត ហើយ ភាពរារែកក្លាយទៅជាទុកចិត្ត ស្ម័គ្ររួមចិត្តលែងនៅបង្អក់ ។

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)