គ្រួសារកក់ក្តៅ Warm Family

Posted on January 1, 2011, 6:37 pm


គ្រួសារកក់ក្តៅ Warm Family

កូនជាទីស្រឡាញ់ ! ពាក្យថាគ្រួសារ ជាពាក្យដែលមានសេចក្តី ឫអត្ថន័យច្រើន គឺសំដៅទៅដល់ការស្រឡាញ់ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ៘
នៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្តីមកប្រើ ហើយតែង ហៅគ្នាថា (អ្នកផ្ទះខ្ញុំ) ឬគ្រួសារខ្ញុំជាដើម ។


គ្រួសារកក់ក្តៅ


សម័យដែលកូននៅក្មេងៗ យើងនៅរួមគ្នាជាគ្រួសារ មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា និង ធ្វើអ្វីៗជាមួយគ្នា ប្រកបដោយភាពរស់រវើក ។
ឱពុកម្តាយ សូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយកាន់ ជួយទទួលយករបស់របរ និង សាកសួរពីការនឿយហត់ប៉ុណ្ណឹង ម៉ែឱក៏បាត់អស់ នូវការហត់នឿយទៅហើយ ។
មាតាបិតាឃើញកូនញ៉ាំបាយ គេងលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណាកូន ដែលគេថា គ្រួសារមានភាពកក់ក្តៅនោះ ។

ឡូវនេះកូនក៏បានធំៗអស់ទៅហើយ កូនអើយធ្វើជាបងប្អូនគ្នាកូនត្រូវតែចេះស្រឡាញ់គ្នា ។ សាច់ឈាមជាមួយគ្នា យ៉ាងណាក៏កាត់មិនបាន ពាក្យចាស់លោកពោលថា (កាត់ទឹកមិនដាច់ កាត់សាច់មិនបាន) ដូច្នេះចូរកូនកុំស្អប់ ខ្ពើម កុំកំណាញ់ កុំច្រណែន ឫខឹងក្រោធ គំនុំ គុំគួន អ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និង មើលថែគ្នាទៅវិញទៅមកទើបបានល្អ ។

បានមកធ្វើជាបងប្អូន និងគ្នាហើយស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿង ដែលគួរអោយខ្មាស់អៀនណាស់ កូនអើយមនុស្សល្អ គេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម៉្យាងទៀត កូនត្រូវគិតដល់ទ្រូងម្តាយទ្រូងឱពុក ផង ណា កូន ណា ។

គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នា ហើយក៏ល្អនិងគ្នាវិញ លេងចូលគ្នាវិញដូចដើម ភ្លេចរឿងដែលកន្លងទៅអស់ ហើយស្រឡាញ់គ្នា ព្រមព្រៀងគ្នាមានអ្វីធ្វើ ក៏ជួយធ្វើគ្នា ។
ល្អណាស់កូន មានរឿងខ្លះៗ កាលកូននៅពីតូចនោះ កូនគួរសិក្សារតាម បើកូនគិតថាកូនធំហើយ កូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពី ក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។
កូនអើយស្វាមីអាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងប្អូន រកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បង កាត់ប្អូន ក៏ដូច និងការកាត់សាច់ កាត់ ឈាមរបស់ម៉ែ របស់ឱ ដែរណាកូន ។

គ្រួរសារកក់ក្តៅ ម៉ែឱកូនចៅ ត្រូវនៅក្នុងធម៌ មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ គុណធម៌ក្នុងចិត្ត ។

ដកស្រង់ចេញពីសៀវភៅ (ពាក្យពេចន៍ម៉ែឱ)

Blog Archive

  • 2023-May (1)
  • 2023-February (1)
  • 2020-October (1)
  • 2020-May (1)
  • 2020-February (2)
  • 2019-December (5)
  • 2019-November (1)
  • 2018-July (1)
  • 2017-December (1)
  • 2017-November (1)
  • 2017-June (1)
  • 2016-September (5)
  • 2016-August (3)
  • 2016-June (1)
  • 2015-September (1)
  • 2015-May (1)
  • 2015-February (2)
  • 2014-December (1)
  • 2014-November (2)
  • 2014-September (3)
  • 2014-August (1)
  • 2014-June (1)
  • 2014-May (1)
  • 2014-March (1)
  • 2013-December (2)
  • 2013-October (2)
  • 2013-July (1)
  • 2013-June (3)
  • 2013-May (4)
  • 2013-March (1)
  • 2012-December (2)
  • 2012-November (1)
  • 2012-October (1)
  • 2012-September (2)
  • 2012-August (2)
  • 2012-July (2)
  • 2012-June (1)
  • 2012-May (2)
  • 2012-March (2)
  • 2012-February (2)
  • 2012-January (5)
  • 2011-December (2)
  • 2011-November (4)
  • 2011-October (5)
  • 2011-September (2)
  • 2011-August (1)
  • 2011-June (2)
  • 2011-May (1)
  • 2011-April (9)
  • 2011-March (3)
  • 2011-February (12)
  • 2011-January (16)
  • 2010-December (17)
  • 2010-November (6)
  • 2010-October (10)
  • 2010-September (8)