Posted on February 5, 2011, 5:30 pm
មានផលវិបាកជាច្រើនទៅលើសរីរាង្គ ។
ដូចជាបេះដូង តំរងនោម សរសៃឈាមខ្លួនឯង ភ្នែក .... ។ល។ ជំងឺលើសឈាមជះឥទ្ធិពលទៅលើសរីរាង្គ ហើយ សរីរាង្គខ្លះ បង្ករឱ្យជំងឺលើសឈាមកាន់ តែធ្ងន់ធ្ងរ ឡើង ដែលធ្វើអោយអ្នកលើស សំពាធឈាម ប្រែប្រួល លើសពីម្តងម្កាល ទៅជាលើសជាប្រចាំ ។
ពេលសំពាធឈាម ឡើងក្នុងសរសៃឈាម វាកិនសង្កត់លើកោសិកាភ្នាស ក្នុង សរសៃឈាម ដែធ្វើអោយខូចការ ចិញ្ចឹមកោសិការទាំងនោះ ទីបំផុត វាក៏ស្លាប់ រឺ ក៏ប្រែក្លាយជាកក ខ្លាញ់ ដែលធ្វើឱ្យសរសៃឈាម រឹង ក្រិនកាន់តែខ្លាំងឡើងៗ ព្រោះកំរិតសំពាធឈាម (តង់ស្យុង) ស្មើរនឹង ផលគុណនៃធាតុឈាម បេះដូងនិងភាពរួម (រឹងក្រិន) របស់សរសៃឈាម (TA=Q x R, បើ R កើនឡើង នោះ TA ក៏កើនឡើងដែរ) ។
សូមធ្វើការតាមដាន៖
អត្ថបទ របស់ វេជ្ជបណ្ឌិត ថោង នីដាមុនី