Posted on February 20, 2011, 12:52 pm
គេល្បីឈូឆរ ថា បារមីព្រះគោមកសណ្ឋិតលើគោយាយតែត ។
អ្នកភូមិឆ្លងខេត្ត ឆ្លងស្រុក សំរុកទៅសុំទឹកនោម លាមកគោផង ឱ្យគោលិទ្ធផង ផ្លុំផង ។
មីងថន រូតរះក្រោកតាំងពីល្ងិតមាន់មិនទាន់ជុះអាចម៍ ប្រញាប់ទៅឱ្យបាន មុនគេ ។
ស្រាប់តែល្ងាចឡើងឃើញគេសែងមីងថន មកផ្ទះវិញ ។
គេរោមសួរពីព្រឹត្តិការណ៍នេះ គាត់ប្រាប់ថា ពួកគេទៅមុនៗ វាលិទ្ធ ខ្ញុំទៅក្រោយគេវាធាក់ បាក់អស់ធ្មេញមុខ រហេមរហាម! ។
ខ្ញុំឃើញវាលើក កន្ទុយស្មានថា វាជុះអាចម៍ ក៏ស្ទុះទៅត្រង តែវាភ្ញាក់ ធាក់ឯង បែកមាត់ស្មេញ ។