Posted on February 25, 2011, 11:30 pm
ពណ៌និមួយៗមានថាមពលដោយឡែករបស់វា។ សរុបមកអាចនិយាយបានថាអ្នកនិយមប្រើ សំលៀកបំពាក់ ឬរបស់របរដែលមានពណ៌ភ្លឺ ឬខ្ចី សុទ្ឋតែជា អ្នក មានអារម្មណ៍ល្ហែល្ហើយ(ងាយបំភ្លេចទុក ព្រួយ)។
ប៉ុន្តែលោកអ្នកមិនត្រូវប្រើពណ៌ស្រាលអោយច្រើនហួសហេតុពេកទេ ព្រោះលោកអ្នក នឹងក្លាយជា មនុស្ស ស្ពឹកស្រពន់ ច្រអូស កន្ថើន និង គ្មានអំណាច ចំពោះអ្នក្មដែលនិយមប្រើពណ៌ឆើតៗ បង្ហាញអោយដឹងថាអ្នកជាមនុស្ស មានសីលធម៌ត្រឹមត្រូវស្វាហាប់ ប៉ុន្តែមួម៉ៅច្រើន។
ពណ៌ក្រហម
គឺជាពណ៌ឈាម ជាប្រភេទលើកកម្លាំងប្រព័ន្ធសរសៃរប្រសាទ។ ជាពណ៌ប្រសើរបំផុតសម្រាប់ ពាក់មុនពេលចូលប្រកួតក្នុងពិធីមួយដើម្បីជួយអោយអ្នក មានសេចក្តី ជឿជាក់ និង ទំនុកចិត្តលើខ្លួនឯង វិញ។
ពណ៌ខៀវ
ជាពណ៌របស់មេឃ និង ជាពណ៌តំណាងចិត្តរវើករវាយខ្លាំងតែមានគុណសម្បត្តិពិសេសដែលជួយ អោយរសាយពីការលំបាកចិត្ត បណ្តុះបណ្តាល ស្មារតីការពារ សរីរាង្គ និងជួយប្រឆាំង និង ជំងឺដេកមិន លក់។
ពណ៌ស
គឺជាពណ៌ផ្តល់នូវភាពស្រឡះ ភាពស្ងប់ និង ភាពសុខសាន្តក្នុងចិត្ត។
ពណ៌ទឹកក្រូច
មិនសូវដាស់អោយមានកម្លាំងដូចពណ៌ក្រហមទេ គឺជាពណ៌មានថាមពលទប់ទល់ការនឿយហត់ បានយ៉ាងប្រសើរបំផុត។ ពណ៌ទឹកក្រូចផ្តល់នូវ សុខមាលភាព ដោយផ្ទាល់ លើកកម្លាំងដល់ថងទឹកប្រមាត់ និងជាពណ៌ដែលត្រូវបានគេណែនាំអោយអ្នក ដែលមានបញ្ហាក្នុងការ រំលាយអាហារ និងការដកដង្ហើមប្រើ ប្រាស់ ទៀតផង។
ពណ៌បៃតង
គឺជាពណ៌នៃសេចក្តីសង្ឃឹម និងចិត្តគំនិតវិជ្ជមាន។ អ្នកត្រូវរើសយកពណ៌នេះបើសិនជាអ្នកចង់ ពង្រឹងអំណាច ឬក្នុងករណីមានទុក្ខកង្វល់ពីរៀងស្នេហា! បៃ តងធ្វើអោយប្រព័ន្ឋសរសៃប្រសាទស្ងប់បាន និងមានសម្ពាធទៅលើឈាមក្រហម។ បៃតងត្រូវបានណែនាំក្នុងករណីជួបវិបត្តិដេកមិនលក់។
ពណ៌ពព្លាក់
ក្រៅពីផ្តល់ភាពរស់រវើក ពណ៌នេះធ្វើអោយសរសៃរប្រសាទស្ងប់ ដោយដាស់សតិបញ្ញាអោយភ្លឺ ថ្លា។ អ្នកខ្លះអះអាងថា ពណ៌នេះអាចជាថ្នាំសម្រាប់ដាក់ អោយស្ពឹក និងស្រន់ពីការឈឺចាប់យ៉ាងខ្លាំងទាំង ឡាយ។
ពណ៌លឿង
ជាពណ៌ដែលទប់ទល់ភាពថយចុះនៃកំលាំង ឬ ចិត្ត ។ វាផ្តល់ប្រសិទ្ឋិភាពល្អក្នុងករណីដែលនឿយ ហត់ខាងផ្នែកគំនិត បញ្ញា ដែលធុញថប់ ដោយមានលាយ ស្ងាបផង ពីព្រោះពណ៌លឿងជួយបន្ថែមកម្លាំង ដល់ការយល់ដឹង និងដល់ប្រព័ន្ឋរំលាយអាហារ។
ពណ៌លឿងខ្ចី
បំបាត់ការនឿយហត់ ជំរុញអោយចំណង់តម្រេកកម្រើកឡើង និង ជួយដល់មុខងារថ្លើម។
ពណ៌ស្វាយ
ត្រូវបានផ្តល់ឱវាទអោយប្រើចំពោះអ្នកមានបញ្ហាប៉ិនមួម៉ៅច្រើន គឺជាអ្នកដែលមានគំនិតរាយ មាយ ឬខ្វល់ចិត្តគំនិត។ ពណ៌ស្វាយជួយសម្រាល សេចក្តីតាន តឹងក្នុងចិត្តនឹងដំណើរញាប់ញ័រនៃបេះដូង។
ពណ៌ខៀវចាស់
បន្ទាប់ពីការខិតខំប្រឹងប្រែង គឺការជួយលួងលោមក្នុងពេលមានទុក្ខ! ពណ៌នេះធ្វើអោយចិត្តគំនិត ស្ងប់ក្រោយពីខំប្រឹងធ្វើការដោយប្រើបញ្ញារួចមក។