Posted on February 27, 2011, 10:06 pm
ដំបូងត្រូវគោរពអនាម័យនៃការរស់នៅ, ស្ងប់អារម្មណ៍ ហូបសាបបន្តិច ដេកគ្រប់គ្រាន់ ។ល។
ប៉ុន្តែ បើសំពាធឈាមនៅតែមិនចុះទៀត គប្បីប្រើថ្នាំតាមវេជ្ជះបញ្ជា ឱ្យបានម៉ត់ចត់ ។
ការបណ្តែត បណ្តោយ ឱ្យសំពាធឈាមលើស ១៤/៩ ស.មបារត ដោយមានរួមផ្សំ រឺ គ្មាន រួមផ្សំសញ្ញាធ្វើទុក្ខ ផ្សេងៗ ហើយទុកអោយនៅអូសបន្លាយយូនោះ នាំអោយមានផលវិបាក លើ បេះដូង រឺ ដំរងនោម ធ្ងន់ធ្ងរណាស់ ។
ឧទាហរណ៍ៈ ខ្លះសំពាធឈាម ឡើងដល់ ១៨ តែគាត់ ហាក់ដូចជាធម្មតា តែតាមការពិត គឺសរសៃឈាម គាត់ កំពុងតែក្រិន រឺ កំពុងកកខ្លាញ់ដែលត្រូវតាមដាន ជាតិខ្លាញ់ នៅក្នុង ឈាមឱ្យបានទៀងទាត់ ពុំនោះទេ គាត់ អាចកើតជំងឺស្ទះ សរសៃឈាមចិញ្ចឹមបេះដូង នាំឱ្យចុក ទ្រូងធ្ងន់ធ្ងរ ពុំខាន ។
ហេតុនេះ អនាម័យក្នុងការរស់នៅដូចជាៈ
ជាតិអាកុល ១ ក្រាម ផ្តល់ថាមពលបាន ៨ គីឡូកាឡូរី ដូច្នេះ ការញុំាំ ប៊ីយ៉ែរ ដំបូងវានាំឱ្យដុះក្បាលពោះ ត្រជាក់ស្រេប ឱ្យកើតខ្លាញ់ នាំឱ្យ សាច់ប្រែប្រួល ដូចជា សាច់ស្អាត សាច់មុខ ពេញ ឡើងហៀរ បន្ទាប់មក រាងហើមឡើង បោរ ។
ព្រោះតែជាតិអាល់កុល នោះវាគ្រប់គ្រង លើស្មារតីយើងមិនទាន់បាន ក្រោយមក ទាល់តែយើង ប្រើច្រើន ទើប ស្រវឹង (មាន តូលេរ៉ង់) ទីបំផុតក្លាយជាអ្នកទទួលបានលេខមួយ នៅតៀមស្រា ព្រោះផឹកមិនងាយស្រវឹង ។ យូរទៅ ខូចសរសៃឈាម ក៏លើស សំពាធឈាម ពេលនោះ ត្រូវចំណាយលុយ លើស្រាផង លើផលធ្វើទុក្ខរបស់ស្រាផង ។ លុះជាតិអាល់កុលគ្រប់គ្រងលើស្មារតីយើងបានហើយ យើងមិនអាចដកថយងាយៗនោះទេ ទីបំផុត ក៏ក្រិនថ្លើម ទាចទឹក មហារីកថ្លីម ក្អួតឈាម រឺ រឹសដូងបាត ។ល។
កាហ្វេក៏ឱ្យ លើសសំពាធឈាមដែរ បើយើងទទួលទានវាច្រើនពេក ។
បើឈឺទឹកនោមផ្អែម ត្រូវរក្សារជាតិស្ករក្នុងឈាមឱ្យមានលំនឹង ។
ចំពោះអាហារវិញ ការញុំា បន្ថយជាតិ អំបិល គឺសំរួលកំអោយត្បៀតសរសៃឈាម ។
ស្បែកមាន់ រឺ ស្បែកត្រី សំបូរជាតិខ្លាញ់ ចង្រៃណាស់ យកល្អស្រ្តីអស់ រដូវ កុំទទួលទានអី ។
លំហាត់ប្រាណ ត្រូវប្រព្រឹត្តិឱ្យបានថេរ និងទៀតទាត់ ដើរយឺតៗ ពត់ដៃជើង ខ្លួន ប្រាណយឺតៗ កុំបង្ខំ ត្រូវគោរពតាមលក្ខខ័ណ្ឌ អាយុ និងរាងការយផង ។
ផ្នែក សុខភាព ផ្លូវចិត្ត ត្រូវចេះសាង អំពើរល្អ ឱ្យ ខ្លួនឯងផង ត្រូវហាត់ អប់រំ ត្រចៀក ភ្នែក អណ្តាត ឱ្យចេះស្តាប់ ចេះ មើល ចេះនិយាយ អ្វីដែលគួរស្តាប់ គួរ និយាយ កុំបណ្តោយ ឱ្យចិត្តប្រែប្រួលងាយៗ រំជើបរំជួលងាយៗ ដែលជាប្រភពនៃការឡើង សំពាធឈាមយ៉ាងខ្លាំងក្លា ។
រាលការអនុវត្តដូចបានរៀបរាប់ខាងលើនេះ បើសំពាធឈាមនៅតែមិនចុះទៀត គឺចាំបាច់ត្រុវ ប្រើថ្នាំហើយ ។
អត្ថបទរបស់ វេជ្ជបណ្ឌិត ថោង នីដាមុនី