Posted on March 6, 2011, 9:59 pm
ផ្ទះនៅតំបន់អនាធិបតេយ្យ សង់ប្រជ្រៀតគ្នា ណែនប៉ែស បាំង ជញ្ជាំងស្លឹក តគ្នាពីមួយទៅមួយ ។
ប្រពន្ធ មុជទឹកហើយ ក៏ចោមពង់ ក្រម៉ា ខើច មុខ ខើចក្រោយចេញ ពីបន្ទប់ទឹក ដើម្បី កុំអោយខាតពេល ក៏ឆ្លៀតអោន ចំតិត លូកបារប្រហុក នៅក្នុង ក្រឡមួយដៃដាក់ ចំហុយ ។
ពេលអោនលូកបារ ក្រម៉ារ ខើចក្រោយ ចេញសក់ប្រុយៗ ប្តីកំពុងដេក លើគ្រេ ឃើញនឹក ក្នាញ់ពេក ក៏ដើរទៅញល់ រុញ ពីក្រោយ តែប្រពន្ធអត់បានដឹងមុន ក៏ជ្រមុញក្បាល ធ្លាយជញ្ជាំងស្លឹក ធ្លុះទៅផ្ទះ ម្ខាង ឃើញគេ កំពុងតែស៊ីបាយ ។
ណាភ្ញាក់ ណាខឹង តែដើម្បីការពារ កិត្តិយសក៏ស្រែក ថា ៖
ណេះអញឱ្យប្រហុក មួយដុំ! ។
អ្នកផ្ទះម្ខាងនោះកំពុងហូបបាយ ភ្ញាក់លៀនភ្នែក ដូចត្រូវរន្ទះបាញ់
យាយ ម្ចាស់ផ្ទះស្រែក ៖
មីគីបាញ់! ចង់ឱ្យអីម៉េច មិនចូលតាមទ្វារ ធ្វើឱ្យអញ ភ្ញាក់វិះ លេបស្លាបព្រាបាយ បាត់យ៉ាងនេះ ?