Posted on March 6, 2011, 9:57 pm
គេមើលកំរិត មីនីម៉ា បើមានតំលៃពី ៩,៥ ទៅ ១០ គេថាលើស សំពាធឈាម កំរិតស្រាល បើ ១០ទៅ ១២ គេថាកំរិតល្មម បើលើស ពី១២ គេថាលើលសំពាធឈាមធ្ងន់ធ្ងរហើយ ។
គេចាប់ប្រើថ្នាំបញ្ចុះសំពាធឈាមពីដំបូង តែមួយមុខ បើមិនចុះ គេដំឡើងដូស បើមិនធូរ បានគេប្រើ ថែម មួយមុខទៀត ។
ការឡើង សំពាធឈាមយ៉ាងលើន រហូត ដល់ ២៨/១៥ ត្រូវនាំយកទៅមន្ទីពេទ្យ ជាបន្ទាន់ ព្រោះអាច ស្លាប់ ក្នុងរយះពេល តែ ២ ទៅ ៣ ម៉ោង តែប៉ុណ្ណោះ ហើយ ការដាច់សរសៃឈាម គឺមាន ក្នុងរយះពេល តែ ២ ទៅ ៣ ម៉ោង តែប៉ុណ្ណោះ ។
ការដាច់ សរសៃឈាម ក្នុង ខួរក្បាល គឺជាគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ មួយរបស់ជំងឺ លើស សំពាធឈាម ហើយ បើទុកតែរស់មកវិញ ក៏បន្សល់ទុក នូវ ពិការភាព ដូចជា ខ្វិន មួយចំហៀង ខ្លួន រឺវិបត្តិស្មារតី ដែលពិបាកស្តារឡើងវិញណាស់ ។
អត្ថបទរបស់ វេជ្ជបណ្ឌិត ថោង នីដាមុនី